អាញស្ដាញ៖ «មនុស្សដែលមិនហ៊ានបង្កើតកំហុស កុំស្រមៃថាអាចបង្កើតអ្វីថ្មីបានឲ្យសោះ។»​



ខ្លាចគឺជំងឺដ៏មហារីក ដែលតែងតែលងបន្លាចអ្នកគ្រប់ពេល។ ប្រសិនបើអ្នកកាន់តែខ្លាច ភាពភ័យខ្លាចនោះនឹងកាន់តែខ្លាំងក្លា រីករាលដាលពេញខ្លួនអ្នក។ ភាពភ័យខ្លាចរារាំងភាពក្លាហានរបស់អ្នកគ្រប់ពេល។ ប៉ុន្តែប្រសិនបើអ្នកអាចជំនះវាបាន ហើយហ៊ានប្រឆាំងនឹងវា នោះភាពភ័យខ្លាចនឹងលេងនៅក្នុងខ្លួនរបស់អ្នកទៀតហើយ។

លើលោកនេះ មិនមាននរណាម្នាក់ដែលល្អឥតខ្ចោះ មិនមែនមានកំហុសសោះនោះទេ។ មនុស្សមានកំហុស មនុស្សបង្កើតកំហុស។ បើអ្នកគិតតែខ្លាចខុស ខ្លាចនោះខ្លាចនោះ អ្នកគ្មានថ្ងៃហ៊ានធ្វើអ្វីនោះទេ ហើយក៏គ្មានថ្ងៃបង្កើតអ្វីមួយបានឡើយ ប៉ុន្តែអ្នកអង្គុយរង់ចាំ បើទោះបីគំនិតរបស់អ្នកល្អប៉ុណ្ណាក៏ដោយ។ 

លោក អាល់ប៊ឺត អាញស្ដាញ បាននិយាយថា៖ «មនុស្សដែលមិនហ៊ានបង្កើតកំហុស កុំស្រមៃថាអាចបង្កើតអ្វីថ្មីបានឲ្យសោះ។»

ដោយសារតែកំហុស បានរារាំងអ្នកមិនឲ្យឈានជើងទៅមុខ មិនឲ្យអ្នកហ៊ានធ្វើសកម្មភាព ធ្វើឲ្យអ្នកកាន់តែរុញរា ស្ពឹកស្រពន់។ អ្វីក៏ដោយ អ្នកត្រូវតែហ៊ានធ្វើសិន ពីព្រោះការធ្វើនោះអ្នកនឹងទទួលបានបទពិសោធន៍ ទទួលបានកំហុស ហើយកែប្រែកំហុស ឲ្យកាន់តែល្អប្រសើរ។ កំហុសកែប្រែអ្នកឲ្យកាន់តែល្អប្រសើរ កាន់តែវិវឌ្ឍរីកចម្រើន។

អ្នកត្រូវចាំថា មនុស្សបង្កើតកំហុស មនុស្សរៀនសូត្រពីកំហុស មនុស្សយកកំហុសមកធ្វើឲ្យខ្លួនរីកចម្រើន៕

ដោយ៖ លង់ វណ្ណៈ

 

X
5s