សង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក ធ្វើហាងឆេងលុយនៅក្នុងអាស៊ានក្រឡាប់ចាក់​



កាលពីថ្ងៃសុក្រគេបានរកឃើញពីទិន្នន័យនៃការនាំចេញរបស់ប្រទេសសឹង្ហបុរីមានថយចុះច្រើន។ ហាងឆេងលុយដុល្លារសឹង្ហបុរីបានធ្លាក់ចុះចំនួន ១ភាគរយនៅក្នុងខែនេះ វាបានធ្វើឲ្យមានការព្រួយបារម្ភខ្លាំងទៅដល់សេដ្ឋកិច្ចនៃប្រទេសសឹង្ហបុរីនៅថ្ងៃអនាគត។ ហាងឆេងលុយដុល្លាររបស់សឹង្ហបុរីបានធ្លាក់ចុះដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងចិននិង​អាមេរិក ថែមទាំងធ្វើឲ្យសេដ្ឋកិច្ចនៃការនាំចេញនៅក្នុងប្រទេសសឹង្ហបុរីក៏មានការថយចុះដូចគ្នា។

ការធ្លាក់ចុះនៃហាងឆេងលុយមិនមែនកើតមានឡើងនៅក្នុងប្រទេសសឹង្ហបុរីមួយប៉ុនោះទេ គេបានរកឃើញប្រទេសដទៃទៀតក៏កំពុងជួបវិបិត្ដិមិនខុសគ្នាពីសឹង្ហបុរីប៉ុន្មានដែរ។  ដែលមានដូចជា​ តៃវ៉ាន់ ចិនខ្លួនឯងផ្ទាល់​ ថៃ កូរ៉េខាងត្បូង ក៏ដូចជាប្រទេសជប៉ុនជាដើម​។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រលោកប្រធានាធិបតីដូណាល់ត្រាំបាន តម្លើងពន្ធទៅការនាំចូលចំនួន​១០ភាគរយ ទៅលើទំនិញនាំចូលពីចិនដែលមានតម្លៃ ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីប៉េកាំង សម្រេចតម្លើងពន្ធចំនួន ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅទំនិញដែលនាំចូលពីសហរដ្ឋអាមេរិក ៕

 

 

X
5s