មក​មើល​ប្រទេស​ចំនួន ១២ ​ដែល​សំបូរ​មហាសេដ្ឋី​ច្រើន​ជាងគេ​បំផុត​



បើ​និយាយ​ពី​ចំនួន​មហាសេដ្ឋី និង​សេដ្ឋី​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក គ្មាន​ប្រទេស​ណា​មួយ​ដែល​អាច​វ៉ា​អាមេរិក​បាន​ឡើយ​។ យោង​តាម​របាយការណ៍​ស្តី​ពី​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ពិភពលោក (Wealth-X'S 2019 Billionaire Census Report) ប្រចាំ ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា មហាអំណាច​មួយ​នេះ​មាន​​មហាសេដ្ឋី​សរុប​ដល់​ទៅ ៧០៥ នាក់​ឯណោះ ខណៈ​ដែល​ចិន​ឈរ​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី ២​ ដែល​មាន​ត្រឹម ២៨៥ នាក់។

ខាងក្រោម​នេះ​គឺ ជា​បញ្ជី​ឈ្មោះ​ប្រទេស​ចំនួន​១២ ​ដែល​ឈរ​លើ​គេ​​​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​គិត​​ត្រឹម​ឆ្នាំ ២០១៩​នេះ៖

១.សហរដ្ឋអាមេរិក
ចំនួន​មហាសេដ្ឋី​សរុប៖ ៧០៥ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ៣ ០១៣ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក Jeff Bezos (ទ្រព្យសម្បត្តិ ១១៨ ពាន់​លាន​ដុល្លារ)។



២.ប្រទេស​ចិន
ចំនួន​មហាសេដ្ឋី​សរុប៖ ២៨៥ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ៩៩៦ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក Jack Ma (ទ្រព្យសម្បត្តិ ៤១,៨ ពាន់​លាន​ដុល្លារ)។

៣.ប្រទេស​​អាល្លឺម៉ង់
ចំនួន​មហាសេដ្ឋី​សរុប៖ ១៤៦ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ៤៤២ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក Dieter Schwarz (ទ្រព្យសម្បត្តិ ២៣,៦ ពាន់​លាន​ដុល្លារ)។

៤.ប្រទេស​រុស្ស៊ី​
ចំនួន​​មហាសេដ្ឋី​សរុប៖ ១០២ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ៣៥៥ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក Leonid Mikhelson (ទ្រព្យសម្បត្តិ ២១,៦ ពាន់​លាន​ដុល្លារ)។



៥.ប្រទេស​​អង់គ្លេស​
ចំនួន​​មហាសេដ្ឋី​សរុប៖ ៩៧ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ២០៩ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក Jim Ratcliffe (ទ្រព្យសម្បត្តិ ១៨,៧ ពាន់​លាន​ដុល្លារ)។

៦.ប្រទេស​​ស្វីស​​
ចំនួន​​មហាសេដ្ឋី​សរុប៖ ៩១ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ២៤០ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក  Ernesto Bertarelli (ទ្រព្យសម្បត្តិ ១៦ ពាន់​លាន​ដុល្លារ)។

៧.ហុងកុង​​
ចំនួន​​មហាសេដ្ឋី​សរុប៖ ៨៧ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ២៥៩ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក  Li Ka-Shing (ទ្រព្យសម្បត្តិ ៣០,៨ ពាន់​លាន​ដុល្លារ)។



៨.ប្រទេស​ឥណ្ឌា​​
ចំនួន​​មហាសេដ្ឋី​សរុប៖ ៨២ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ២៨៤ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក  Mukesh Ambani  (ទ្រព្យសម្បត្តិ ៤៩,៥ពាន់​លាន​ដុល្លារ)។

៩.ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​​
ចំនួន​​មហាសេដ្ឋី​សរុប៖ ៥៧ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ១៤៧ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក  Alwaleed Al Saud (ទ្រព្យសម្បត្តិ ១៤,៧ពាន់​លាន​ដុល្លារ)។

១០.ប្រទេស​​​បារាំង​​​
ចំនួន​​មហាសេដ្ឋី​សរុប៖ ៥៥ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ១៩៥ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក  Bernard Arnault (ទ្រព្យសម្បត្តិ ៨៨,៥ ពាន់​លាន​ដុល្លារ)។



១១.ប្រទេស​​​អារ៉ាប់រួម​​​
ចំនួន​​មហាសេដ្ឋី​សរុប៖ ៥៥ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ១៦៥ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក   Majid Al Futtaim (ទ្រព្យសម្បត្តិ ៥,១៣ ពាន់​លាន​ដុល្លារ)។

១២.​ប្រទេស​ប្រេស៊ីល
ចំនួន​​មហាសេដ្ឋី​សរុប៖ ៤៩ នាក់
ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំងអស់ ១៥៤ ពាន់​លាន​ដុល្លារ
មហាសេដ្ឋី មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​គឺ​លោក Jorge Paulo Lemann (ទ្រព្យសម្បត្តិ ២២,៤ ពាន់​លាន​ដុល្លារ)៕

ប្រភព៖ Businessinsider

X
5s