ម៉ាឡេស៊ីនៅជាគោលដៅធំសម្រាប់គូប្រជែងស្លាប់រស់ WeChat Pay និង Alipay!!!
ជនជាតិចិនចំនួន ១៥០លាននាក់ បានធ្វើដំណើរកម្សាន្តទូទាំងពិភពលោកនៅក្នុងឆ្នាំ ២០១៨។ ហើយប្រជាជនចំនួនប្រមាណជាង២,៩លាននាក់បានទៅធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ ២០១៨ ខែមិថុនា Wechat បានពង្រីកខ្លួនចូលទៅក្នុងប្រទេសម៉ាឡេស៊ី ដែលហៅថា WeChat Pay MY។ នេះគឺជាលើកទីមួយរបស់ Wechat ដែលពង្រីកខ្លួនចេញពីផ្ទះរបស់ខ្លួន ចិននិងហុងកុង ទៅកាន់ទីផ្សារអន្ដរជាតិ។ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ Wechat Pay MY ទទួលបានភាពរីកចម្រើនរបស់ខ្លួនយ៉ាងខ្លាំងក្លា។
គួរបញ្ចាក់ផងដែរថា ប្រទេសចិនគឺជាបងធំនៅលើពិភពលោកបើយើងនិយាយការទូរទាត់ប្រាក់តាមបែប E-payment។ កម្មវិធី Wechat និង Alipay ពួកគេមានលំនឹងទីផ្សារធំមែនទែននៅក្នុងប្រទេសចិន។ នៅក្នុងប្រទេសចិន Alipay វាយយកទីផ្សារបានចំនួន ៥៥ភាគរយ នៃទីផ្សារ E-payment នៅសល់ប៉ុន្មាន Wechat យកទាំងអស់ ។ ជាមួយនឹងការកើនឡើងនៃអ្នកទេសចរជនជាតិចិនធ្វើដំណើរទៅកាន់បរទេសកាន់តែច្រើនឡើង ក្រុមហ៊ុនទាំងពីរក៏បានពង្រីកខ្លួនទៅតាមទីតាំងដែលជនជាតិចិនចូលចិត្ដធ្វើដំណើរទៅកាន់ទីនោះ។ និយាយឲ្យខ្លី ទីណាមានចិន ទីនោះមាន Alipay និង Wechat។
Alipay បានជ្រៀតចូលទៅក្នុងទីផ្សារម៉ាឡេស៊ីមុន Wechat ។ Alipay បានចាប់ដៃគូរជាមួយនឹងធនាគារក្នុងស្រុកដ៏ធំមួយរបស់ម៉ាឡេស៊ីគឺ ធនាគារ CIMB ចំណែកឯ Wechat វិញចូលទៅក្នុងទីផ្សារម៉ាឡេស៊ីឆៅៗតែម្ដងមិនចាំបាច់ចាប់ដៃគូរជាមួយអ្នកណានោះទេ។ Wechatទទួលបានកម្មសិទ្ធបញ្ញាពីធនាគកណ្ដាលរបស់ម៉ាឡេស៊ីក្នុងការដំណើរការប្រតិបត្ដិការរបស់ខ្លួន។ ជាមួយទំហំអ្នកប្រើប្រាស់កម្មវិធីផ្ញើរសាររបស់ Wechat ជាង ២០លាននាក់រួចស្រាប់ហើយនោះ វាកាន់តែធ្វើឲ្យ Wechat កាន់តែមានភាពងាយស្រួលក្នុងការពង្រីកខ្លួនចូលទៅក្នុងទីផ្សារមួយនេះ។
នៅក្នុងប្រទេសម៉ាឡេស៊ីចំនួនអ្នកប្រើប្រាស់កម្មវិធីមានចំនួនប្រមាណជាង ២០លាននាក់ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដ៏ច្រើនលើសលប់វាសរបញ្ជាក់ឲ្យឃើញថាជាកំណើនមួយយ៉ាងល្អឥតខ្ចោះសម្រាប់ Wechat ក្នុងការវាយលុកយកទីផ្សារ E-wallet។
បើសិនជាការជ្រៀតចូលទៅក្នុងទីផ្សារថ្មីក្រុមហ៊ុន Wechat ពិតជាជោគជ័យមែននោះ វាឱកាសមាសឱកាសពេជ្យរបស់ Wechat ដែលពង្រីកខ្លួនកាន់តែធំបន្ថែមទៀតចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយន៍កាន់តែច្រើនជាងមុន។
គួរបញ្ជាក់ផងដែរថា Wechat គឺជាសត្រូវរបស់ក្រុមហ៊ុន Alibaba ពួកគេកំពុងតែសម្លឹងមើលគ្នាទៅវិញទៅមកពីយុទ្ធសាស្រ្ដថ្មីៗដើម្បីប្រើប្រាស់នៅក្នុងទីផ្សារអន្ដរជាតិ។ ប្រទេសម៉ាឡេស៊ីបានដាក់ការសាកល្បង ដ៏យុត្ដិធម៌មួយសម្រាប់ពួកការចូលមកាន់ទីផ្សារមួយនេះ។ បើសិនជាកម្មវិធី Wechat MY ទទួលបានការគាំទ្រ និងទទួលបានភាពជោគជ័យ ពួកគេនឹងអាចពង្រីកខ្លួនបានគ្រប់ទីកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត៕
ដោយ៖ ច័ន្ទលាភ