មិននៅស្ងៀម ចិនបានតម្លើងពន្ធលើទំនិញរបស់អាមេរិកវិញ ជាការឌឺដងឬយ៉ាងណា?​



ដើម្បីឆ្លើយ​តប​នឹង​កា​រដាក់​ពន្ធ​នាំ​ចូល​ទំនិញ​របស់ចិន​ទៅ​ក្នុ​ង​ទីផ្សារ​អាមេរិក​ ចិន​ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយចិនបាន​តម្លើង​ពន្ធ​លើ​ទំនិញដែល​​អាមេរិកនាំ​ចូល​មក​ប្រទេស​ខ្លួន​ដូចគ្នា​ ដែលមើល​​ទៅ​មហា​អំណាចទាំងពីរ​ហាក់កំពុង​លេង​ល្បែង​ពាណិជ្ជ​កម្មជះទឹកដាក់​គ្នា​​​​​។

ទីក្រុង​ប៉េ​កាំង​បាន​ចេញសេច​ក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទថា ខ្លួន​​នឹង​ធ្វើ​ការ​បង្កើ​ន​ពន្ធ​លើ​ការនាំចូល​ទំ​និញ​របស់​អាមេរិក​ប្រមាណ៦០ប៊ី​លាន​ដុល្លារ​គិត​ចាប់​ពី​ ថ្ងៃទី​១ មិថុនា ២០១៩ តទៅដែល​ក្នុង​នោះមាន​មុខ​ទំ​និញ​ដូចជា កប្បាស ​គ្រឿង​ម៉ាស៊ីន គ្រាប់​ធញ្ញ​ជាតិ និង​បង្គុំ​យន្ត​ហោះ​ជា​ដើម​។ ទំនិញ​ជាង​ ៤,០០០ មុខ​ត្រូវ​រង​ផល​ប៉ះ​ពាល់​ដែល​ត្រូវ​ជាប់​ពន្ធ ២៥% អត្រា​នេះ​បានកើន​ឡើង​ខ្ពស់​គួរ​សម​ ព្រោះ​​ពេល​ពួកគេ​ចរចាលើក​ដំបូងនៅ​ខែកញ្ញា​ពន្ធ​មាន​ចំនួន​តែ​ ១០% ប៉ុណ្ណោះ។ ​

កាលពី​ដើម​ខែ​ឧសភា​កន្លង​ទៅ សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​បង្កើន​ពន្ធ​លើ​ទំនិញ​របស់​ចិន​ដែល​ធ្វើ​ការ​នាំ​ចូល​ទៅ​ ២០០ប៊ី​លាន​ដុល្លារ​ក្នុ​ងមួយ​ឆ្នាំដែល​គិត​ជា​ភាគ​រយ​ទៅ​ចំនួន​នេះ​បាន​កើន​ឡើង​ក្នុង​អត្រាពី​ ១០% ទៅ ២៥%។ រដ្ឋ​បាលរបស់​លោក​ដូណាល់​ត្រាំបានធ្វើ​ការ​ចោទ​ប្រកាន់​ចិន​ថា ចិន​ហាក់ព្រងើ​យកន្តើយ​នឹង​ការ​ដាក់​គំនាប​ផ្នែក​សេដ្ឋ​កិច្ច​របស់​ខ្លួន​ និង​ដូច​ជា​ចាក់​បណ្តោយ​តាម​អ្វី​ដែល​អាមេរិក​គំ​រាម​ក្នុ​ងសង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​មហាអំណាច​ទាំង​ពីរ​នេះ។ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើការពិន័យចំពោះការពិន័យនេះនឹងជំរុញឱ្យក្រុងប៉េកាំងឈានដល់កិច្ចព្រមព្រៀងមួយឬអត់នោះទេ។

គួរបញ្ជាក់​ផ​ងដែរ​ថា វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ចាប់​ផ្តើម​កាល​ពី​ខែកក្ក​ដាកន្លង​ទៅ។ វា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ចិន​មិ​ន​តិចនោះទេ ហើយ​វា​ក៏​បាន​បំ​ផ្លាញ​ជិវិត​ក្រុម​ហ៊ុន​​របស់​ប្រទេស​ទាំង​ពីរ​ដូចគ្នា​ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​បាន​ធ្វើ​ឲ្យ​មាន​ផលប៉ះ​ពាល់​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋ​កិច្ចសកល​ថែម​ទៀត។ ក្រុម​ហ៊ុន​ Apple បា​នបន្ទោស​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុម​ហ៊ុន​ខ្លួន​បាត់​បង់​ចំ​នូល​នៅ​បី​ខែ​ដើម​ឆ្នាំ ២០១៩ នេះ​។ ដោយ​ឡែក​ក្រុម​ហ៊ុន​សាង​សង់​មួយ​ Caterpillar បាន​ឲ្យ​ដឹង​ដុចគ្នា​ដែរ​ថា​ ខ្លួន​ត្រូវ​ចំណាយ​លើ​ពន្ធ​នៅប្រទេស​ចិន​ច្រើន​ជាង ១០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ដែល​នាំ​ឲ្យ​គេ​បាត់​បង់​ចំនូលធំ​ណាស់។ ក្រុមអ្នកជំនាញបាននិយាយថា ការដំឡើងពន្ធអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរហើយក្រុងប៉េកាំងអាចនឹងត្រូវបានបង្ខំឱ្យអនុវត្តតាមវិធានការជំរុញសេដ្ឋកិច្ចថ្មី

ទី​ផ្សារ​សកល​រង​ការ​ប៉ះទង្គិច​យ៉ាង​ដំណំ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ។ សន្ទស្សន៍​ទីផ្សារ​របស់ Dow Jones Industrial បាន​ធ្លាក់​ចុះ ៦០០ ពិន្ទុបន្ទាប់​ពី​មានការ​ប្រកាស​ថាបង្កពន្ធ​លើ​ទំនិញ​ចិន​ភ្លាម។ មិន​មែន​តែ DJI ទេ សូម្បី Nasdaq និង S&P 500 ក៏​ធ្លាក់​ចុះ​មិន​តិច​ដែរ ហើយ​ក្រុមអ្នកវិភាគមានការភ័យខ្លាចថា អាចនឹងកើតមានបញ្ហា​កាន់តែអាក្រក់បើសិនជាសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង និង​បន្តអូស​បន្លាយ​យូរ​ទៀត៕

ដោយ៖ យ៉ាយ៉ា

X
5s