តម្លៃប្រេងកើនឡើង បន្ទាប់ពីមានការវាយប្រហារលើរថយន្តដឹកប្រេងនៅអារ៉ាប៊ីសាអ៊ូឌីត​




តម្លៃប្រេងកំពុងកើនឡើង ខណៈភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងតែកើនឡើង ដែលនេះធ្វើឲ្យ​មានការព្រួយបារម្ភអំពីផលប៉ះពាល់ការផ្គត់ផ្គង់ប្រេងជាសកល


​រថ​យន្ត​ដឹក​ប្រេង​ចំនួ​ន​ពីរគ្រឿង​របស់ប្រទេស​អារ៉ាប៊ី​សាអ៊ូ​ឌីត​ត្រូ​វរង​កា​រវាយ​ប្រហារ​ពេល​ដឹក​ទៅដល់​បណ្តោយ​ឆ្នេរ​​អារ៉ាប់​អេ​មី​រ៉ាត់។ ការ​វាយ​ប្រ​ហារ​នេះ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ ហើយ​វា​ក៏​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សុវត្ថិ​ភាព​នៃ​ការ​ផ្គត់​ផ្គង់​ប្រេង​សម្រាប់​សកល​លោក​ដូចគ្នា​។ Brent Crude អ្នក​កំណត់​តម្លៃ​ប្រេង​ឆៅ​ (Benchmark) បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​ឆៅ​បាន​កើ​ន​ឡើង​ ១.៩% កាល​ពី​ថ្ងៃ​ចន្ទ ទី១៣ ឧសភា​នេះ ដោយ​ក្នុ​ងមួយ​បារ៉ែលមានតម្លៃ ៧១.៧៥ ដុល្លារ​អាមេរិក​។



ប្រេងឆៅ​របស់​អាមេរិក​បានកើនឡើងប្រហែល ១.៦% ស្មើនឹង ៦២.៤៨ដុល្លារ។ គេសង្កេត​ឃើញថា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កំណើន​តម្រូវ​ការ​ប្រេង​ជា​លក្ខ​ណៈ​សកល​។

ជាក់​ស្តែងរថ​យន្ត​ដឹក​ប្រេង​ចំនួន​បួន​ដែល​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​នេះ​។ បើយោង​តាម​ការ​ឲ្យ​ដឹងពី​ អេមីរ៉ាត អារ៉ាប់រួម បញ្ជាក់​ថាកន្លែង​ដែ​ល​គេ​ប៉ុន​ប៉ង​ធ្វើ​ការ​​វាយ​​ប្រហារ​​នោះ​គឺ​នៅ​ត្រង់ចំណុច​កំពង់​ផែ Fujairah កាល​ពី​ថ្ងៃអាទិត្យកន្លងទៅ។ ប្រភពពីមន្រ្តីជាន់ខ្ពស់មួយរូបនៅ​ក្រសួង​ថាមពលអារ៉ាប៊ីសាអ៊ូឌីតបានប្រាប់ទូរទស្សន៍ CNN ថាការវាយប្រហារនេះគឺគួរឱ្យព្រួយបារម្ភណាស់​ ជាពិសេសដោយសារតែរថយន្ត​ដឹក​ប្រេង​នោះត្រូវបានតម្រង់គោលដៅច្រកសមុទ្រហុមមូស Strait of Hormuz។ ច្រក​មួយ​នេះ​ជា​ច្រក​ដែល​សំខាន់​ជាង​គេលើ​ពិភពលលោក​​សម្រាប់​ការ​ឆ្លង​កាត់​រាល់​ការ​ដឹក​ប្រេង​ឆៅទាំងអស់។ រដ្ឋ​បាល​ផ្នែក​ព័ត៌​មាន​ថាម​ពល​អាមេរិក​បាន​លើក​ឡើង​ថា Strait of Hormuz ជា​ច្រក​មួយ​ដែល​ទទួល​បាន​ការ​ដឹក​ឆ្លង​កាត់ ក៏​ដូចជា​ការធ្វើ​ពាណិជ្ជកម្មចរាចរណ៍​​​ប្រេង​ឆៅ​ទូទាំង​ពិភព​លោក៕

ដោយ៖ យ៉ាយ៉ា

X
5s