សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍
សប្ដាហ៍នេះBizkhmer សូមលើកយកនៅការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗពីកាសែតក្នុងស្រុកល្បីៗនឹងគួរឲ្យទុកចិត្ត ចំនួន៥ ដើម្បីជាជំនួយដល់ចំណេះដឹងផ្នែកសេដ្ឋកិច្ច ក៏ដូចជាការជំនួយដល់ការធ្វើមុខជំនួញ និងអាជីវកម្មរបស់លោកអ្នកផងដែរ។
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ សាព័ត៌មានខ្លីខ្លីបានចុះផ្សាយស្ដីអំពី កម្ពុជារំពឹងថានឹងអាចផលិតចេកអំបូងលឿង បានដល់១លានតោននៅឆ្នាំ២០៣០៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នៅឆ្នាំ២០៣០ កម្ពុជានឹងអាចផលិតចេកអំបូងលឿង បានប្រមាណជាង១លានតោន។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈសាព័ត៌មានខាងលើ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បានផ្សាយអំពី បឹងស្នោរជិតមានអគារពាណិជ្ជកម្មកម្ពស់ ៣៨ជាន់ ដែលមានតម្លៃ ២០០លានដុល្លារ៖ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងលំនៅឋានដ៏ទំនើបទាន់សម័យដែលមានតម្លៃរហូត ២០០លានដុល្លារនឹងផុសឡើងនៅតំបន់ បឹងស្នោរក្បែរផ្លូវជាតិលេខ១ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់ AKP ឱ្យដឹងថាអគារពាណិជ្ជកម្មចម្រុះ One Central Tower នេះ មានកម្ពស់៣៨ជាន់ នៅលើផ្ទៃដី ២៤ ០០០ម៉ែត្រការ៉េ ត្រូវបានចាប់ផ្តើមសម្ពោធបុកគ្រឹះធ្វើការសាងសង់ហើយ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត កោះសន្តិភាព កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយអំពី៣ឆ្នាំទៅមុខកំណើន សេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំ តែក៏ប្រឈមនឹងហានិភ័យមួយចំនួន៖ រយៈពេលបីឆ្នាំទៅមុខទៀតកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងនៅតែល្អប្រសើរនិងមានភាពរឹងមាំ ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ចំពោះហានិភ័យទាំងនោះ ។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា (World Bank)។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើចេញផ្សាយក្នុងថ្ងៃដដែលនោះ បានផ្សាយអំពី ក្រសួងពាណិជ្ជកម្ម៖ ក្រុមហ៊ុនកម្ពុជាចំនួន ២០ ត្រូវបានអាមេរិកលុបចេញពីបញ្ជីនាំទំនិញចូល តែមានផលប៉ះពាល់តិចតួច៖ ថ្មីៗនេះក្រុមហ៊ុននាំផលិតផលចំណីអាហាររបស់ប្រទេសកម្ពុជាចូលសហរដ្ឋអាមេរិកចំនួន២០ត្រូវបានអាជ្ញាធរចំណីអាហារនិងថ្នាំពេទ្យសហរដ្ឋអាមេរិក ហៅកាត់ថា (U.S.FDA) សម្រេចលុបឈ្មោះចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លូនសម្រាប់ឆ្នាំ ២០១៩ នាំឲ្យចំនួនក្រុមហ៊ុនកម្ពុជាធ្លាក់ចុះមកនៅត្រឹមចំនួនតែ ៣៦ ក្រុមហ៊ុនតែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ បានផ្សាយអំពី កម្ពុជា-ចិន រៀបចំពិរពណ៍ពាណិជ្ជកម្មចម្រុះអន្តជាតិ ដើម្បីរឹតចំណងមិត្តភាពរវាងអាស៊ី និងប៉ាស៊ីហ្វិក៖ ក្នុងន័យលើកកម្ពស់ពាណិជ្ជកម្មរវាងអាស៊ី និងប៉ាស៊ីហ្វិក ហើយក៏ដូចជាដើម្បីឆ្លើយតបយ៉ាងសកម្មនូវយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» កម្ពុជា-ចិនបានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកទី ២នាមជ្ឈមណ្ឌលកោះពេជ្រ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍វិញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេស នៅបន្តភាពខ្លាំងនៅឆ្នាំ ២០១៨៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចក្រភពអង់គ្លេស នឹងនៅបន្តរឹងមាំបើទោះបីជាអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបក៏ដោយ ស្របពេលពាណិជ្ជកម្មទ្វេភាគីប្រទេសទំាង២បានកើនលើស១ពាន់លានដុល្លាររួចទៅហើយកាលពីឆ្នាំមុន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយគឺសារព័ត៌មាន Dep News កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្រុមហ៊ុនយក្សចិនចំនួន៣ ប្រកាសសាងសង់ ទីក្រុងរណប នៅក្រុងបាវិត៖ ក្រុមហ៊ុនយក្សចិនចំនួន៣ បានប្រកាសបង្កើត ទីក្រុងរណបលើទំហំប្រមាណ ៨០៣ហិកតា នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលជំហានដំបូងលើផ្ទៃដីទំហំ ៥០ហិកតា គឺមានឈ្មោះថា OBC ជាគម្រោងបែបអាជីវកម្មអនឡាញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទូលំទូលាយមានរួមបញ្ចូលគ្នានូវឧស្សាហកម្ម ល្បែងអនឡាញផងដែរ៕សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន