Ovo បានក្លាយជាកម្មវិធីទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលធំជាងគេនៅឥណ្ឌូនេស៊ី​




បន្ទាប់​ពី​បញ្ជៀត​ខ្លួន​ទៅក្នុ​ងហាង​តាមអនឡាញនិង​បាន​ក្លាយ​ជា​កម្មវិធីទូរស័ព្ទ
មួ​យ​ឈាន​មុខ​គេ​ក្នុង​ការ​ទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល ពេល​នេះ Ovo កំពុង​ឈាន​ជើង​ចូល​ទៅ​ក្នុ​ងទីផ្សារ​ offline ដែល​ផ្តល់​​ឱកាស​ដល់​ឈ្មួញ​អាច​ទទួល​បាន​ការ​ទូទាត់​បានកាន់​តែ​ងាយ​ស្រួល។ ​



លោក Jason Thompson នាយក​ប្រតិ​បត្តិ​ Ovo បាន​ធ្វើ​ការ​បញ្ជាក់​ថា “បច្ចុ​ប្បន្ន​មាន​អ្នក​លក់​រាយ​ប្រមាណ ៣០០,០០០ ហាងហើយ​ដែល​បាន​ចូល​រួម​ជា​មួយ​យើង​នៅក្នុ​ងក្នុងហាងទាំងនោះក្នុងឆ្នាំនេះ”។

១) ប្រវត្តិ​នៃ​ការ​រីក​ចម្រើន​របស់​ Ovo
មនុស្ស​ជាង ១១០ លាន​នាក់​កំពុ​ងប្រើ​ប្រាស់ Ovo App បច្ចុ​ប្បន្ន​នៅ​ក្នុ​ងប្រទេស​ឥណ្ឌូនេស៊ី​។ Ovo App នេះ​បាន​បម្រើសេវា​កម្មប្រមាណ ៩៨% ជូនមនុស្ស​ពេញ​វ័យ​ ក្នុ​ងប្រទេស​ឥណ្ឌូ​នេស៊ី​ នេះជា​ការ​បញ្ជាក់​ពី​ Thompson។​ លោក​ក៏បាន​បន្ថែម​ទៀ​តថា “អ្នក​លក់​រាយ​ក្នុ​ង​តំបន់ ឈ្មួញ​ និង​ ហាងលក់ទំនិញ សុទ្ធ​តែ​បាន​ឃើញ​ពីភា​ព​ជោគ​ជ័យ​របស់​យើង​ ហើយ​វា​ក៏​ជា​ភាព​សំខាន់​មួយ​ដែរ​ទៅ​ដល់ដំណើរ​ការ​​ហិរញ្ញ​វត្ថុ​ក្នុ​ងប្រទេស​ទាំង​មូល”​។

មិន​ត្រឹម​តែ​ផ្តល់​សេវាកម្ម​លើ​និងដំណើរការលើ​ទូរស័ព្ទ​ដៃ​ទេ​ តែ​វា​នៅ​អា​ចបញ្ជៀត​ខ្លួន​ទៅ​ក្នុង​ទី​ផ្សារ​ offline ទៀត។ ដៃគូ​រ​របស់​ Ovo គឺ Kudo ដែល​មាន​ភ្នាក់​ងារ​ជាង ១.៩ លាន​ទូទាំង​ប្រទេស​ឥណ្ឌូ​នេស៊ី ហើយ​ Ovo នឹងអាច​ស្វែង​រក​ឈ្មួញ​បន្ថែមប្រមាណ ២០០,០០០ នាក់​ទៀត​នៅ​ឆ្នាំ​នេះ។

២) ការ​បំបែក​សាខា
Ovo បាន​ចាប់​ដៃគូជាមួយ​អ្នក​​ផ្តល់​សេវា​កម្ម​ដឹក​ជញ្ជូន​ Grab តាំង​ពី​ឆ្នាំ ២០១៧ ខណៈ​ដែល​គេ​បាន​ដាក់​គោល​ដៅទាញ​យក​អតិថិ​ជន​តាម​ហាង​លក់​គ្រឿង​សំណង់ និង​ភោជនីយ​ដ្ឋាន​នានាក្នុ​ង​ប្រទេស​ឥណ្ឌូ​នេស៊ី។ ​ Lippo-backed អ្នក​ផ្តល់​សេវាកម្ម​ទូទាត់បាន​ប្រកាស​ចាប់​ដៃគូ​ជាមួយ Tokopedia។ ​ OVO បានឱ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនជំហររបស់ខ្លួនក្នុងនាមជាផ្លេត​ហ្វម​ធំជាង​គេ​ក្នុ​ងប្រទេស​ ក្នុ​ងកា​រឈាន​ទៅសម្រេចបាន​ជោគជ័យ​ទីផ្សារ​ដោយ​បង្កើនចំនួន​អ្នក​ប្រើ​ប្រាស់​បន្ថែម។ ការ​ចង​សម្ព័ន្ធ​ភាពរវាង Lippo-backed និង Tokopedia បា​នធ្វើ​ឲ្យ​ Ovo ទាញបាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ ៨០ លាន​នាក់​បន្ថែម​លើសពី​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​ស្រាប់ ៦០ លាននាក់។ មិន​ទាន់​អស់​ទេ នៅ​សល់​ឈ្មួញ​របស់ Tokopedia ជាង​ ៤លាននាក់​ទៀត​ ដែល​វា​អាច​ឈាន​ដល់​ការ​ក្តោប​ក្តាប់​ទីផ្សារ​សម្រាប់​អ្នក​លក់​រាយ អ្នក​បោះដុំ ឈ្មួញកណ្តាល ក៏​ដូចជា​ដៃគូ GrabFood និង ភ្នាក់​ងារ​ Kudo បន្ថែម​ទៀត។

សព្វថ្ងៃ Ovo ត្រូវ​បាន​ប្រើ​ប្រាស់​ប្រ​មាណ ៩០% តាម​ហា​ងទំនើប​ និង​កន្លែង​លក់​ទំនិញ​នានា​ក្នុង​ប្រទេស។ វា​ផ្តល់ជូន​នូវ​ជម្រើស​កាត់​បន្ថយ​ការកាន់​សាច់​ប្រាក់​សុទ្ធ​ក្នុ​ងដៃ អាចទិញ​ទំនិញ​គ្រប់​ទីកន្លែងទាំង​ក្នុ​ងផ្សារ​ទំនើប ក្នុ​ងហាង​លក់​ទំនិញ ហាង​កាហ្វេ រោង​កុន មន្ទីរពេទ្យ ចំណត​រថ​យន្ត​បង់​ប្រាក់ និង​កន្លែង​ផ្សេងៗទៀត៕


ដោយ៖​ យ៉ាយ៉ា

X
5s