ថាមពលព្រះអាទិត្យកំពុង​ប្រកួតប្រជែងជាមួ​យ​ថាមពល​បង្កើតថ្មីនានាក្នុងតំបន់អាស៊ាន​



ថាម​ពល​កកើត​ឡើង​វិញ​ គឺថាម​ពល​ពន្លឺ​ព្រះ​អាទិត្យត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មានការ​ប្រកួត​ប្រជែង​ក្នុ​ងតម្លៃ​មួយ​ខ្ពស់​ ជាង​ថាមពល​ដែលគេ​បាន​បង្កើត​ឡើង​នៅ​ក្នុ​ងតំបន់​អាស៊ាន​នាពេល​បច្ចុប្បន្ន នេះ​យោង​តាមការសិក្សា​ពីកម្ម​វិធី​ថាមពល​អាស៊ានអាឡឺ​ម៉ង់។

ជាមួយ​នឹង​ការ​អភិ​វឌ្ឍប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Solar PV (Photo-Voltaic) អាច​នឹង​មានសក្តា​នុពល​ប្រកួត​ប្រជែង​ខ្ពស់​ជា​មួយ​ថាម​ពល​ដែល​គេ​បង្កើតឡើង ជា​ពិសេស​បើ​គិតពី​តម្លៃ​នៃ​ថាមពល​ដែល​គេ​បង្កើត​ថាមពល​ពន្លឺព្រះអាទិត្យឬសូឡា​នេះ​មានតម្លៃទាប​ជាង នេះជា​ការ​ឲ្យ​ដឹង​ពី​មជ្ឍ​មណ្ឌលថាម​ពល​អាស៊ាន។ របាយការណ៍ដដែលនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា “កត្តាជាច្រើនដូចជាការឧបត្ថម្ភធនធាន កង្វះខាត​ធនធាន ភាពចាស់រិចរិលនៃស្ថានីយ៍អគ្គិ​សនីដែលមានស្រាប់នឹងជំរុញឱ្យមានការចំណាយច្រើន​លើប្រភពថាមពលធម្មតាតាមពេលវេលា”។ ជីវម៉ាស​និង​វារី​អគ្គិ​សនីក៏ជាថាម​ពល​កកើត​ឡើង​វិញ​ដែល​​មាន​លទ្ធ​ភាពប្រកួត​ប្រជែង​ខ្ពស់ ជាមួយ​នឹង​​បច្ចេក​វិទ្យា​​យើងគួ​រតែពិចារណា​ចំពោះ​ការ​ប្រើ​ប្រាស់​ថាមពល​ទាំង​នេះ ពិសេស​ថាមពលសូឡា។

ការ​សិក្សា​ចុង​ក្រោយ​បាន​រក​ឃើញ​ថា ប្រភព​ថាមពល​វារីអគ្គិសនីក្នុ​ងប្រទេសឥណ្ឌូ​នេស៊ី ហ្វីលីពីន និង​ថៃអាច​ប្រកួត​ជាមួយ​ថាមពល​ឥន្ធនៈ  រួមជាមួយនឹងគម្រោងរបស់​ប្រទេសម៉ាឡេស៊ីភាគច្រើន។ គម្រោងជីវម៉ាសមួយចំនួននៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃក៏បានឈានដល់ភាពស្មើគ្នាផងដែរ។ តម្លៃ​នៃ​ថាម​ពល​កកើ​តឡើង​វិញ​នេះអាច​នឹង​មាន​និន្នាការ​ធ្លាក់​ចុះ​តម្លៃ​វា​យ៉ាងពិត​ប្រាកដ​ ហើយ​វា​ក៏​ជាជម្រើស​ល្អ​មួយ​សម្រាប់​ការ​អភិ​វឌ្ឍ។ ការវិភាគនេះត្រូវបានផ្អែកលើការចំណាយថាមពលដែលមានកម្រិតវាស់វែងតម្លៃនៃសមាសធាតុដែលទាក់ទងនឹងអគ្គីសនីដូចជាដើមទុនឬថ្លៃប្រតិបត្តិការសម្រាប់ឯកតាផលិតថាមពលនីមួយៗ ម្យ៉ាងវិញទៀតការ​គិត​ជា​តម្លៃប្រាក់ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។

ថាមពល​ពន្លឺ​ព្រះ​អាទិត្យនេះ​បា​នរីក​សាយ​ភាព​ដល់​ប្រទេស​សិង្ហ​​បុរី​ និង​ហ្វី​លី​ពីន​ហើយ ហើយ​វា​នឹង​ជោគ​ជ័យ​បន្ថែម​ទៀត​ប្រសិន​បើ​តម្លៃ​នៃ​បរិក្ខា​ប្រើ​ប្រាស់​សម្រាប់ទាញ​យក​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ​មានការ​ធ្លាក់​ចុះ វា​នឹង​ទទួល​បាន​ជោគ​ជ័យក្នុ​ងប្រទេស​ថៃ ក៏​ដូច​ជា​​ការ​ប្រើ​ប្រាស់​ក្នុ​ងតំបន់អាស៊ាន​ទាំង​មូល៕

 

ដោយ៖ យ៉ាយ៉ា

 

X
5s