កម្មវិធី​ពិព័រណ៍ស្ថាបត្យកម្ម​និង​ដេក័រ​២០១៩ ​​រំពឹងជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​និង​ស្ថាបត្យកម្មខែ្មរ​



ពិព័រណ៍ស្ថាបត្យកម្ម និង​ដេក័រ ២០១៩ គឺ​ជា​ជា​កម្មវិធី​លើក​ទី​៤​ហើយ​ ដែល​សមាគមន៍​ស្ថាបត្យករ​កម្ពុជា​ និង​ICVEX បាន​សហការ​នឹង​រៀបចំ​ឡើង ក្នុង​គោល​បំណង​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​ឲ្យ​កាន់​តែ​រីកចម្រើន​ក្រោម​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ក្រសួង​ពាណិជ្ជកម្ម​ សភាពាណិជ្ជកម្ម និង​ក្រុមប្រឹក្សា​ភិបាល​ស្ថាប័ត្យកម្ម​កម្ពុជា។

 

នៅ​ក្នុង​សន្និសិទ្ធិ​សាព័ត៌មាន​ស្ដី​អំពី​ពិពណ៍ស្ថាបត្យកម្ម និង​ដេក័រ២០១៩ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​គឺ​នា​ថ្ងៃ​ទី០៦ ដល់​ថ្ងៃ​ទី​០៨ ខែ​មីថុនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ លោក ស៊ឹន សុជាតិ ប្រធាន​សមាគមន៍​ស្ថាបត្យករ​កម្ពុជា បាន​លើក​ឡើង​ថា ពិព័រណ៌​នេះ​នឹង​មាន​កម្មវិធី​មួយ​ដែល​ផ្ដល់​នូវ​Platform ដល់​ស្ថាបត្យករ​ និង​គ្រប់​ធុរជន​ដែល​ប្រកប​របរ​ក្នុង​វិស័យ​សាង​សង់ និង​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​បរិក្ខា ឲ្យ​ពួក​គាត់​បាន​ជួប​គ្នា​ ស្គាល់​គ្នា និង​ចែក​រំលែក​ពី​ការ​ធ្វើ​អាជីវកម្ម​និង​វិស័យ​ដែល​គាត់​បាន​ធ្វើ ដោយ​លោក​ផ្ទាល់​នឹង​រំពឹង​ថា​អាច​ជួយ​ជំរុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ឡើង។

 

លោក សុជាតិ បន្ត​ថា ក្រៅ​អំពី​ពិព័រណ៍​ខ្លួន​ឯង​នេះ ក៏​នឹង​មាន​ការ​ធ្វើ​បទបង្ហាញ​ពី​សំណាក់​វាគ្មិន​ល្អៗ​ពីក្រៅ​ប្រទេស​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​បទពិសោធន៍ ដែល​នឹង​មក​ធ្វើ​ការ​ចែក​រំលែកក្នុងរយៈពេល​៣​ថ្ងៃ​ជា​បន្តបន្ទាប់​ ដោយ​នាំ​យក​មក​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ ដែល​មិន​មែន​សម្រាប់​តែ​ស្ថាបត្យករ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​គឺ​សម្រាប់​សាធារណៈជន​ទូទៅ​ដែល​គាត់​ចូលរួម​ ព្រោះ​អាច​ឲ្យ​គាត់​ស្វែង​យល់​ពី​បច្ចេកវិទ្យា និង​សម្ភារៈ​ទំនើបៗ​ដែល​នាំ​មក​ពី​ក្រៅ​ប្រទេស។

 

ជា​មួយ​គ្នា​នេះ​ដែរ លោក Chinakit Viphavakit នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ ​ICVEX បាន​លើក​ឡើង​ថា វត្តមាន​នៃ​ការ​ចូល​រួមកម្មវិធី​ ​ពីសំណាក់​​សាធារណៈជន​តែង​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​កាល​ពី​ឆ្នាំ​មុន​មាន​អ្នក​ចូល​រួម​ជាង​៤ពាន់​នាក់​ ដែល​នេះ​គឺ​ចា​ឱកាស​ដ៏​ល្សសម្រាប់​អ្នក​ចូល​រួម​ ​ក្នុង​ការ​ជួប​ជជែក​ជា​មួយ​អ្នក​ដំណាង​ក៏​ដូច​ជា​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​ទាំង​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ផងដែរ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធីពិពណ៌​ស្ថាបត្យកម្ម និង​ដេក័រ២០១៩​ និង​ ធ្វើ​ឡើង​នៅ​ថ្ងៃទី​០៦ ដល់​ថ្ងៃ​ទី​០៨ ខែ​មីថុនា ឆ្នាំ​២០១៩ នា​សាល​សន្និបាត​និង​ពីពណ៌កោះពេជ្រ ដោយ​មាន​ការ​ដាក់​បង្ហាញ​ផលិតផល​ប្រមាណ​ជាង​១០០​ម៉ាក​ ដោយ​មាន​ការ​តាំង​បង្ហាញ ផលិតផល បច្ចេកវិទ្យា ផលិតផល​បង្កើត​ថ្មី ព្រម​ទាំង​សេវាកម្ម​បន្ថែម​ផ្សេងៗ​ទៀត៕

X
5s