GrabWheels ដាក់ជួល Scooter ឲ្យដៃគូរបស់ខ្លួនដើម្បីដឹកជញ្ជូនអាហារ​



GrabWheels របស់ Grab ដែលជា​អ្នកផ្តល់​សេវា​កម្មជួលឧបករណ៍ជិះ  (Scooter) បាន​ដាក់​ចេញផែន​ការ​ជួល​ឧបករណ៍ជិះ Scooter​ របស់ខ្លួនទៅដល់​ក្រុម​ហ៊ុន​ជា​ដៃគូរផ្នែក​ដឹក​ម្ហូបអាហារ​របស់ខ្លួនក្នុងប្រទេស​សិង្ហ​បុរី​។​

ក្រោម​គម្រោង​នេះ​ ដៃគូរ​នឹង​ទទួល​បាន​ការ​ជិះ​ឥត​កំណត់​សម្រាប់ E-scooter របស់​ GrabWheels ដោយ​ scooter នេះ​នឹង​ដឹក​អ្នកទៅដល់ ៣០ តំបន់ទូទាំង​ប្រទេស​សិង្ហ​បុរី ហើយ​ចំណយ​ត្រឹម​តែ៧៥ដុល្លារសិង្ហ​បុរី (ប្រមាណ ៥៥.០៥ ដុល្លារ​អាមេរិក) ក្នុ​ងមួយ​ខែ នេះជាការ​ឲ្យ​ដឹង​ពីក្រុម​ហ៊ុន​។

“យើងបានឃើញដៃគូរផ្តល់សេវាដឹក​ម្ហូប​អាហារកាន់តែច្រើនឡើងៗដែលប្រើប្រាស់ e-scooter ជាមធ្យោបាយធ្វើដំណើរចម្បងរបស់ពួកគេ” ប្រសាសន៍​របស់​ Chris Yeo ប្រធាន​ក្រុម​ហ៊ុន​ Grab។ ដៃគូរ​ជា​ច្រើន​របស់​ GrabFood យើង​មាន​ការ​ចាប់​អារម្មណ៍ និងពេញ​ចិត្ត​ជា​ខ្លាំង​លើ​កា​រផ្តល់ជូន​ដំណោះ​ស្រាយ​សម្រាប់​ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ ដោយ​ពួក​គេ​មិន​ចាំ​បាច់​បារម្ភ​ពី​ការ​ចំណាយ​ច្រើន​ដើម្បីទិញ​​ម៉ូ​តូ និង​ឧបករណ៍​ដឹក​ជញ្ជូនផ្សេងៗ ហើយ​នៅត្រូវ​ចំណាយ​​លើការ​រក្សាទុក ការ​ជួសជុល​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា​ការ​ដែល​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយក្នុ​ងសង្គម​ ជា​កត្តា​មួយ​ជំរុញ​ឲ្យ​អាជីវកម្ម​មួយ​ឈរ​ជើង​ក្នុ​ងទីផ្សារ​បាន​យូរ និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អតិថិជន​កាន់​តែ​ច្រើន៕

ដោយ៖ យ៉ាយ៉ា​

 

X
5s