បើចង់វិនិយោគលើមូលបត្រ តើមូលបត្រប្រភេទណាស័ក្កិសមសម្រាប់អ្នក?​



ទីផ្សារភាគហ៊ុនរបស់កម្ពុជានាពេលបច្ចុប្បន្នកំពុងតែដំណើរការទៅយ៉ាងរលូននិង មានការគាំទ្រច្រើនពីសំណាក់វិនិយោគិន​ទាំងក្រៅស្រុកនិង​ក្នុងស្រុក។ ជាមួយគ្នានេះផងដែរ បើយើងគិតជាតួលេខវិនិយោគិនត្រឹមចុងឆ្នាំ ២០១៨ វិនិយោគិនក្នុងផ្សារមូលបត្របានកើនឡើងជាង ២ម៉ឺននាក់ទៅហើយ។​ សព្វថ្ងៃផ្សារមូលបត្រកម្ពុជាផ្សារមូលបត្រកម្ពុជាបានដំណើរការឲ្យមានការជួញដូរ មូលបត្រកម្មសិទ្ធ មូលបត្របំណុល និងឧបករណ៍ជួញដូរផ្សេងៗទៀតនៅក្នុងថ្ងៃអនាគតបន្ថែមទៀត។

ងាកមកនិយាយពីអត្ថបទយើងវិញ ការជួញដូរមូលបត្រក្នុងទីផ្សារមូលបត្រតែងតែមានគុណសម្បត្តិនិងគុណវិបត្ដិខុសៗគ្នា ដូចនេះថ្ងៃនេះBizkhmer នឹង​លើកយកពី​ចំនុចមួយចំនួនទាក់ទងទៅនឹងការវិនិយោគទៅលើមូលបត្រកម្មសិទ្ធ និងមូលបត្របំណុល តើមូលបត្រប្រភេទណាស័ក្ដិសមនិងអ្នក?

 

អត្ថប្រយោជន៍ទិញមូលបត្រកម្មសិទ្ធ និង មូលបត្របំណុល

មូលបត្រកម្មសិទ្ធ ឬ ភាគហ៊ុន គឺសំដៅទៅដល់ផលប្រយោជន៍ ឬសិទ្ធស្របច្បាប់លើមូលបត្រនៃក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ​ឬនីតិបុគ្គលបរទេស​ប្រហាក់ប្រហែលហើយរាប់បញ្ចូលទាំងភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត​និងគ្មានសិទ្ធបោះឆ្នោត វាមានអត្ថប្រយោជន៍ទទួលបានច្រើនមកវិញជាង មូលបត្របំណុល។ នៅពេលយើងទិញមូលបត្រកម្មសិទ្ធគឺយើងនឹងក្លាយជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនដែលយើងបានទិញដោយស្របច្បាប់ ហើយម្យ៉ាងទៀត ភាគហ៊ុនជាឧបករណ៍មួយដែលងាយស្រួលក្នុងទិញ-លក់ និងមានសន្ទនីយភាពខ្ពស់ជាង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។

 

មូលបត្របំណុលគឺជាបំណុល នៅពេលដែលយើងទិញមូលបត្របំណុលបញ្ជាក់ថាយើងកំពុងតែលុយរបស់យើងទៅឲ្យគេខ្ចី។ ​បុគ្គលដែលបោះផ្សាយសញ្ញាប័ណ្ណត្រូវបង់ជាការប្រាក់ ឲ្យទៅវិនិយោគតាមវេលាជាក់លាក់ និង ទៀងទាត់ ព្រមទាំងត្រូវសងថ្លៃដើមដែលបានខ្ចីពីវិនិយោគិនតាមកាលកំណត់ដែលត្រូវសង។ ផលចំនេញដែលវិនិយោគិនទទួលបា​នពីមូលបត្របំណុល នឹងត្រូវវាស់វែងតាមរយៈភាគរយនៃអត្រាការប្រាក់ដែលអ្នកកបោះផ្សាយលក់មូលបត្របំណុលសងមកឲ្យវិនិយោគិនវិញ។ ពេលក្រុមហ៊ុនក្ស័យធន វិនិយោគិនកាន់កាប់មូលបត្របំណុលនឹងមិនចូលរួមខាតបង់ជាមួយក្រុមហ៊ុនឡើយ​ ក្រុមហ៊ុននឹងធ្វើការទូរទាត់សងប្រាក់របស់វិនិយោគិនត្រលប់មកវិញ ទៅតាម Coupon ដែលវិនិយោគិនបានទិញពីក្រុមហ៊ុន។ 


គុណវិបត្ដិក្នុងការវិនិយោគលើមូលបត្រកម្មសិទ្ធ និង មូលបត្របំណុល

ជាទូទៅ ភាគហ៊ុន វាមានអត្ថប្រយោជន៍ច្រើនក៏មានហានិភ័យច្រើនផងដែរ។ គុណវិបតិ្ដ រវាងភាគហ៊ុន និងមូលបត្របំណុល មានដូចជា

·        ភាគហ៊ុន មិនធានាថាពេលក្រុមហ៊ុនដែលអ្នកវិនិយោគនោះពេលក្ស័យធន នឹងសងត្រលប់នូវអ្វីដែលអ្នកបានវិនិយោគនោះទេ

·        ការបែងចែកភាគលាភរបស់ក្រុមហ៊ុនអាស្រ័យទៅលើប្រាក់ក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនចំណេញ វិនិយោគិននឹងទទួលបានភាគលាភ

·        ចំពោះហានិភ័យសម្រាប់វិនិយោគិនមូលបត្របំណុលគឺ ប្រាក់ដែលឲ្យក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលមានសមត្ថភាពក្នុងការសងត្រលប់បា្រក់ដែលបានខ្ចីវិនិយោគិនវិញដែរទេ

 

ដូចជាដូចដែលបានរៀបរាប់ខាងលើវិនិយោគិននឹងមានចំណែកជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនដែលវិនិយោគិនបានទិញហ៊ុន ។ ចំពោះអ្នកដែលអាចទ្រាំទ្រនឹងហានិភ័យច្រើនក្នុងទីផ្សារហ៊ុន និង ចង់ចំណែកជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនមួយ និង អត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការជួញដូរ តម្លៃភាគហ៊ុនទៅតាមតម្លៃដែលចង់កំណត់ អ្នកគួរតែជ្រើសវិនិយោគលើមូលបត្រកម្មសិទ្ធ។សម្រាប់វិនិយោគិនដែលមិនចូលចិត្ដវិនិយោគទៅលើអ្វីដែលមានហានិភ័យច្រើន ភាពប្រាកដប្រជាជាមួយនឹងការសងប្រាក់វិនិយោគត្រលប់មកវិញតាមពេលជាក់លាក់ គួរតែវិនិយោគទៅលើមូលបត្របំណុលល្អជាង។

 

 ដោយ៖ ច័ន្ទលាភ

 

 

 

X
5s