ផ្សារហ៊ុនពិភពលោកដាំក្បាលចុះ បន្ទាប់ពីអាមេរិកដាក់សម្ពាធលើការនាំចូលរបស់ចិន​



នៅពេល​បិទ​បញ្ចប់​កា​រជួញដូរ​លើផ្សារ​ភាគ​ហ៊ុន (ជា​ការ​បិទ​ទូទៅ តាម​ម៉ោង​ធម្ម​តា)​ គេ​សង្កេត​ឃើញ​ថា​ភាគ​ហ៊ុន​របស់​សហរដ្ឋអា​មេរិក​ហាក់​មានការ​ធ្លាក់​ចុះ​​ បន្ទាប់​ពី​ អ្នក​ដឹក​នាំ​កំពូលរបស់​អាមេរិក​បាន​បញ្ជាក់​ក្នុ​ងការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​ថា សហ​រដ្ឋ​អា​មេរិក​មាន​គម្រោង​តម្លើង​ពន្ធ​លើ​​ការ​នាំ​ចូ​លរបស់ចិន​ ដោយ​ចោទ​ប្រកាន់​ទីក្រុង​ប៉េ​កាំង​ថាមានការមិនសូវអើពើ ទំនងជាចង់ឲ្យខ្លួន​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន អំឡុង​ពេល​នៃ​កិច្ច​ចរចា​នានាកន្លង​មក។

ពន្ធ​ដែល​នឹង​ត្រូវ​តម្លើង​នោះ​គឺ​សម្រាប់ការ​នាំ​ចូល​ទំនិញ​ពី​​ប្រទេ​សចិន​គ្រប់​មុខ គិត​ជា​អត្រាគឺ ២៥% ការ​ធ្វើ​បែប​នេះ​ជា​ការដាក់សម្ពាធយ៉ាងខ្លាំងទៅលើទីក្រុងប៉េកាំងដើម្បីធ្វើឱ្យមានការធ្វើសម្បទានក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មនិងបញ្ជូនទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ចុះ។

យ​មានការ​តាម​ដានលើ​​ការ​ជួញ​ដូរ​រូបិយ​វត្ថុពី S&P 500 គឺ​មានការ​ធ្លាក់​ចុះ ០.៥% ពេល​បិទ​ផ្សារ​ជួញ​ដូរ ខណៈ​ដែល Treasury មានការ​កើន​ឡើង។ អ្នក​តំណាង​ការ​ជួញ​ដូរ​របស់​សហ​រដ្ឋអាមេរិក​បាន​ប្រាប់​ថា នៅ​ពេល​ដែល​មានគម្រោង​បង្កើន​ពន្ធ​លើ​ការ​នាំ​ចូល​ផលិត​ផល​ពី​ចិន​​ ភាគ​ហ៊ុន​របស់​សហ​រដ្ឋ​អាមេរិក​បែរជាចាប់​ផ្តើម​ធ្លាក់​ចុះ។ អាមេរិក​បាន​ដាក់​សម្ពាធ​លើ​ចិន​ក្នុ​ងការ​ចរចាក្នុ​ងគោល​បំណង​ឲ្យ​ចិន​ព្រម​ធ្វើ​សម្បទាន​ ដោយ​តម្រូវ​លើ​ការ​បង់​ពន្ធ​ទ្វេរមួយ​ជាពីរលើ​ទំនិញ​ដែល​ចិន​នាំ​ចូល​ប្រទេស​ខ្លួន គិត​ជា​ទឹក​ប្រាក់​ប្រមាណ ២០០ប៊ី​លាន​ដុល្លារ។ កិច្ចពិភាក្សាដើម្បីដោះស្រាយភាពតានតឹងផ្នែកពាណិជ្ជកម្មរយៈពេលមួយឆ្នាំហាក់ដូចជាមានការគាំទ្រដល់ ដោយក្រុងប៉េកាំងកំពុងព្យាយាមឆ្លើយតបយ៉ាងពេញលេញលើ​ការ​ចរចាមួយ​នេះ។ ក្រសួងការបរទេសចិនបាននិយាយថា មន្ត្រីខ្លួន​នៅតែមានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចាជុំបន្ទាប់ ប៉ុន្តែមិនអាចបញ្ជាក់នៅពេលណា​ព្រោះ​វា​មានសញ្ញាថាការប្រជុំ​ត្រូវ​ពន្យា​ពេល ហើយ​ខណៈនេះពួក​គេ​ក៏​​កំពុងធ្វើ​ការ​ពិ​ចារណា​ដូចគ្នា។   

នេះគឺជាព្រឹត្ដិការណ៍គួរឱ្យកត់សម្គាល់មួយចំនួនដែលនឹងកើតឡើង៖

១) លោកឧបនាយករដ្ឋមន្ត្រីចិន Liu He គ្រោងនឹងវិលត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនៅថ្ងៃពុធនេះ

២) ធនាគារកណ្តាលអូស្ត្រាលីបានជួបប្រជុំគ្នាដើម្បីកំណត់អត្រាការប្រាក់កាលពីថ្ងៃអង្គារ ខណៈធនាគារកណ្តាលនៅញូវហ្សេឡែនក៏ធ្វើដូចគ្នាដែរនៅថ្ងៃបន្ទាប់

៣) ប្រទេសចិនបានចេញផ្សាយទិន្នន័យពាណិជ្ជកម្មកាលពីថ្ងៃពុធហើយសហរដ្ឋអាមេរិកបានធ្វើដូច្នេះដែរ​នៅថ្ងៃព្រហស្បតិ៍

៤) ប្រទេសចិនរាយការណ៍ពីអតិផរណាកាលពីថ្ងៃព្រហស្បតិ៍។ សហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ CPI ខែមេសាកាលពីថ្ងៃសុក្រ។

ហើយ​ខាង​ក្រោម​នេះគឺជាចលនាចម្បងនៅក្នុងទីផ្សារ៖

មូល​ត្រ

១) សន្ទស្សន៍ S&P 500 មានការ​ធ្លាក់ចុះ ០.៥% នៅ​ម៉ោង​ ៤ រសៀល​ ថ្ងៃទី 0៦ ឧសភា ២០១៩ នេះ

២) The Stoxx Europe 600     មានការ​ធ្លាក់ចុះ ០.៩%

៣) សន្ទស្សន៍ MSCI Emerging Market​ ធ្លាក់ចុះ ១.៨%

៤) សន្ទស្សន៍ MSCI Asia Pacific ​ធ្លាក់ចុះ ១.១%


រូបិយ​វត្ថុ

១) សន្ទស្សន៍ Bloomberg Dollar Spot កើន​ឡើង ០.២%

២) ប្រាក់អឺរ៉ូបានផ្លាស់ប្តូរតិចតួចក្នុងតម្លៃ ១,១២០៦ ដុល្លារខណៈប្រាក់យ៉េនបានកើនឡើង ០.២% ដល់ ១១០.៨៨ ក្នុងមួយដុល្លារ។

៣) លុយ​ផោនអង់គ្លេសបានធ្លាក់ចុះ ០.៥% ត្រឹម $ ១.៣១០២

៤)​ សន្ទស្សន៍រូបិយ​ប័ណ្ណ​ MSCI Emerging Market​ ធ្លាក់ចុះ ១.៨%

មូល​បត្រ​បំណុល

១) ផលទទួល​បាន​រយៈ​ពេល ១០ឆ្នាំ នៃ Treasuries ធ្លាក់​ចុះ មក​នៅ​ត្រឹម ២.៤៧%

២) ផលទទួល​បាន​រយៈពេល ១០ឆ្នាំ នៃ​មូល​បត្រ​បំណុល​របស់​អាឡឺ​ម៉ង់ ធ្លាក់​ចុះមក​នៅ ត្រឹម​ ០.០១%

Commodities ឬទំនិញ​

១) ប្រេង​ឆៅ​នៅ​ West Texas Intermediate កើន​ឡើង​ដល់ ៦២.៧៥ ដុល្លារ​ក្នុ​ងមួយ​ធុង (បារ៉ែល)

២) មាស កើន​ ០.១% ដែល​ក្នុង​មូយ​អោន (ounce) ១,២៨០ ដុល្លារ

៣) សន្ទស្សន៍ Bloomberg Commodity ធ្លាក់​ចុះ ០.៥%៕


ដោយ៖ យ៉ាយ៉ា

X
5s