សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ចសំខាន់ៗ​នៅ​កម្ពុជា​ប្រចាំ​សប្ដាហ៍​



ថ្ងៃ​នេះ​Bizkhmer សូម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​កម្ពុជា​សំខាន់ៗប្រចាំ​សប្ដាស៍​ ពី​សាព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​និង​គួរឲ្យ​ទុក​ចិត្ត​ចំនួន​៥ ​​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​ផ្នែក​សេដ្ឋកិច្ច ឬ​ការ​អាជីវកម្ម​របស់​លោក​អ្នក​។

យោង​តាម​សាព័ត៌មាន Dap News កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​ប្រកាស​សាងសង់​​ ទីក្រុង​រណប​ នៅ​ក្រុង​បាវិត៖ ​ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​បាន​ប្រកាស​បង្កើត​ ទីក្រុង​រណប​លើ​ទំហំ​ប្រមាណ​ ​៨០៣​ហិ​ក​តា​ ​នៅ​ទីក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ដែល​ជំហាន​ដំបូង​លើ​ផ្ទៃដី​ទំហំ​ ​៥០ហិ​ក​តា​ ​គឺ​មានឈ្មោះ​ថា​ ​OBC​ ​ជា​គម្រោង​បែប​អាជីវកម្ម​អន​ឡាញ​ ​ដែល​ជា​មជ្ឈមណ្ឌល ​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​ ​មាន​រួមបញ្ចូល​គ្នា​នូវ​ឧស្សាហកម្ម ​ល្បែង​អន​ឡាញ​ផង​ដែរ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចំណែក​ឯ​កាសែត កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី តម្រុយ​កម្ពុជា និង​ថៃ​នឹង​សម្រេច​មហិច្ឆតា​ពាណិជ្ជកម្ម​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ៖ ធនាគារ​បាងកក​បានអោយ​ដឹង​ថា ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ​មាន​ទំហំ​ជា​ទឹកប្រាក់​ចំនួន ៧៧០០​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​កើនឡើង​៣៥​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​មួយ​របស់​ទស្សនាវដ្តី Nikkei Asian Review របស់​ជប៉ុន ។ តាម​ល្បឿន​នៃ​កំណើន​នេះ​នាំ​គេ​គិត​ថា ប្រទេស​ទាំង​ពីរ​នឹង​សម្រេច​បាន​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត រស្មីកម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​ចិន​ពីរ​ចុះ​អនុស្សរណៈ​ដាក់បញ្ចូល​រមណីយដ្ឋាន​និង​សណ្ឋាគារ​យក្ស​លំដាប់​ពិភពលោក វីន​ដាម ជា​ផ្លូវការ​ក្នុង​គម្រោង​តំបន់​តារា​សាគរ​៖ ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ដែលជា​ម្ចាស់​គម្រោង​រមណីយដ្ឋាន​លំហែកាយ​ឈូង​សមុទ្រ​វែង​តារា​សាគរ និង​ក្រុមហ៊ុន TRF VACATION CLUB បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​គ្នា ដើម្បី​ប​ញ្ជូ​ល​រមណីយដ្ឋាន និង​សណ្ឋាគារ​យក្ស WYNDHAM Hotel ទៅក្នុង​គម្រោង​តំបន់​អភិវឌ្ឍ​ឈូង​សមុទ្រ​វែង​តារា​សាគរ ដែល​ស្ថិតនៅក្នុង​ខេត្តកោះកុង​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​កាសែត ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ថ្ងៃ​ទី​០៣ ខែ​ឧសភាព ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ព្រះសីហនុ កើន ​១៦% ត្រីមាស​ទី​១៖ ​ចរាចរណ៍​ទំនិញ​ឆ្លង​​កាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ដែល​ជា​សហគ្រាស​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​ នៅ​ត្រីមាស​ទី​១ ​ឆ្នាំ ​២០១៩ ​នេះ​បាន​កើន​ឡើង ​១៦ ​​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​​បើ​​តាម​រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និង​​ដឹក​​ជញ្ជូន​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

នឹង​ចុង​ក្រោយ​សម្រាប់​សាព័ត៌មាន​ Kley Kley កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ខេត្ត​សៀមរាប នឹងមាន​កន្លែង​ចិញ្ចឹម​ត្រី​ទឹកសាប-ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​លើផ្ទៃដី១០០​ហិកតា៖ គម្រោង​ជលវប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​លើ​ទំហំ​ផ្ទៃដី ​១០០​ហិកតា មាន​ទំហំ​វិនិយោគ​សរុប ៧០លាន​ដុល្លារ នឹងត្រូវ​កសាង​នៅខេត្ត​សៀមរាប។ គម្រោង​នេះ ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium)ដែលត្រូវបាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ជាដៃគូ​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​ជប៉ុន​ក្រោមកិច្ច​សហការ​ជាមួយ ICM Inc. (International Concept Management Inc.) ពី សហរដ្ឋអាមេរិក​ដែលរៀបចំ​រចនា​ប្លង់ គ្រប់គ្រង​គម្រោង និង​ប្រតិបត្តិ​ជលវប្បដ្ឋាន និង​ឧទ្យាន សមុទ្រ​នៅទូទាំង​ពិភពលោក។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ AKP។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​៖ ជួប ស្រីរ័ត្ន

 

X
5s