កំពង់ផែ​ស្វយ័តក្រុង​ព្រះ​សីហនុ​រំពឹង​កើន​ចំនួនកុងតឺន័រ​ឆ្លង​កាត់​រហូត​ជាង​១លាន​TEUs នា​ឆ្នាំ​២០២៣​​



ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន សង្កត់​ធ្ងន់​ថា កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នឹង​រំពឹង​ថា​មានបរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស ៧០០.០០០ TEUs នៅ​ឆ្នាំ ២០២០ និងលើស ១.០០០.០០០ TEUs នៅឆ្នាំ ២០២៣។ ការ​លើក​ឡើង​នេះ​នៅ​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល និង​សាកសួរ​សុខទុក្ខ​កម្មករ កម្មការិនី បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ក្នុង​ឱកាស​លើកទី​១៣៣នៃ​ទិវា​ពលកម្ម​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​០១ ឧសភា ឆ្នាំ​២០១៩​កន្លង​ទៅ។

រូបតំណាង

 

វាជាមោទកភាពយ៉ាង​ខ្លាំង​របស់​ប្រទេសកម្ពុជា ដោយ​បរិមាណ​ទំនិញ​ឆ្លង​កាត់ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ២០១៨ ពោល​គឺ​មាន​កំណើន ២២,០៨% ធៀប​នឹង​ឆ្នាំ​២០១៧។ រីឯ​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន​ប្រមាណ ​៧២ លាន​ដុល្លារ​អាមេរិក​។ ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នឹង​រំពឹង​ថា​បរិមាណ​កុង​តឺន័រ​ដែលឆ្លងកាត់​កំពង់ផែ​នឹង​កើន​រហូត​ដល់​ជាង​១លាន​ TEUs នៅឆ្នាំ ២០២៣ ខាង​មុខ​នេះ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី។

 

ឯក​ឧត្តម​បន្ត​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏បាន​ចូលរួម​គាំទ្រ​ដល់កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួត​ប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាងមុខ តាម​រយៈ​វិធាន​ការ​បញ្ចុះ​ថ្លៃ​លើក​ដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារ​អាមេរិក ក្នុងមួយ Box និង​កែសម្រួល​មិនគិត​ថ្លៃឈ្នួល​បម្លាស់​ទីនាវា (Shifting)

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s