លោក លី សៀនឡុង៖ ភាពរឹងម៉ាំនៃកំលាំងពលកម្មនៅតែជារឿងសំខាន់សម្រាប់សិង្ហបុរី​




​ក្នុ​ងសារមួយនៅ​ថ្ងៃ​ទី ៣០ មេសា ២០១៩ ​នាយក​រដ្ឋ​មន្រ្តី​សិង្ហ​បុរី 
លោក លី សៀនឡុង (Lee Hsien Loong) បានថ្លែងក្នុង ​ទិ​វាពលកម្ម​អន្តរជាតិ ថា “វាជារឿង​ដ៏ល្អមួយ ដែល​ចលនា​ពលកម្ម​នៅ​តែ​ជា​ភាព​រឹង​ម៉ាំ​ដែលនាំឲ្យ​សិង្ហ​បុរី​អាច​ដំណើរ​ការ​បាន​ល្អ​សម្រាប់​ពេល​ ៥០ឆ្នាំ មកនេះ”។ ​


ក្នុ​ងសារ​ថ្លែង​ក្នុ​ងថ្ងៃ​ដដែល​នោះ​ដែរ លោក​លី​បាន​កត់​សម្គាល់​ថាប្រទេស​អភិ​វឌ្ឍន៍​​ជាច្រើន​ សមាជិកភាពសហជីពកំពុងធ្លាក់ចុះហើយការរៀបចំការងារត្រូវបានគេរារាំង។ កង្វល់របស់កម្មករនិយោជិតមិនត្រូវបានដោះស្រាយទេ ហើយពួកគេមានអារម្មណ៍ខ្មាស់អៀនគ្មានអ្នកដឹកនាំ និងគ្មានសង្ឃឹម។ វាគ្មាន​អ្វី​គួរឱ្យភ្ញាក់ផ្អើលទេដែលពួកគេប្រែទៅជាធ្វើ​ចលនាតស៊ូខាងនយោបាយ បង្កជា​ការភ័យខ្លាចនិងអសន្ដិសុខដល់​សង្គម ប៉ុន្តែមិនផ្តល់ដំណោះស្រាយប្រាកដប្រជា​មួយ​ ឬផ្តល់​ភាពជាអ្នកដឹកត្រឹម​ត្រូវ​ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេប្រសើរឡើង។

លោក​ក៏​បាន​បន្ថែម​ដែរ​ថា “ចលនា​របស់​កម្ម​ករមានភាព​ល្អ​ប្រសើរដែល​អាច​ឲ្យសិង្ហបុរី​បំបែក​កំណត់​ត្រា​បានលក្នុ​ងរយៈ​ពេល ៥០ឆ្នាំ មកនេះ។ សហជីព​និងកម្ម​ករបាន​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​ល្អ រួម​ជាមួយ​ការ​គាំ​ទ្រពី​រដ្ឋា​ភិបាលនាជំរុញ​ឲ្យ​មាន​ការ​បែង​ចែក​ប្រាក់​ចំណូល​ដល់កម្ម​ករ​បាន​ច្រើន​ជាង​មុន ក៏ជាហេតុ​នាំ​ឲ្យ​មានស្ថិរ​ភាពនៃ​កំណើនសេដ្ឋកិច្ច​ជាតិដូចគ្នា”។​​ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ក៏​បាន​ផ្តល់​ជាអនុសាសន៍​ថា “យើង​ត្រូវ​តែ​បន្ត​តម្រង់​ទិញ​នៅ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយនេះ ពង្រឹងលើ​ការជឿ​ទុក​ចិត្តគ្នា និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ត្រី​ភាគីបន្តទៀត ទោះ​បី​ជាពិភពលោក​ជួប​ប្រទះ​បញ្ហា​អស្ថិរភាព​ផ្នែក​សេដ្ឋកិច្ចយ៉ាងណា ក៏សិង្ហ​បុរីអាច​បន្តដំណើរ​ការ​បានប្រកប​ដោយ​ភាព រីក​ចម្រើន​លូត​លាស់​រួមគ្នា​ជាជាតិ​មួយ៕

ដោយ៖ យ៉ាយ៉ា

X
5s