ក្រុមហ៊ុនចិន​គ្រោង​វិនិយោគ​ផលិត​ថាម​ពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​នៅ​កម្ពុជា​



ក្រុមហ៊ុន​ចិន China huangeng group កំពុង​តែ​សិក្សា​និង​អភិវឌ្ឍន៍​ទៅ​លើ​គម្រោង​ថ្មី​ទាក់​ទង​នឹង​ការ​ផលិត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ ដែល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​អគ្គិសនី​ចំនួន​២០០​មេហ្កាវ៉ាត់​នា​ពេល​ខាង​មុខ​នេះ។

 

សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​ក្រុមហ៊ុន China huangeng group គឺ​ជា​ក្រុមហ៊ុន​អគ្គីសនី​ដើរ​ដោយ​វារីអគ្គិសនី ដែល​ក្រុមហ៊ុន​នេះ​បាន​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​ Royal Group របស់​ឧកញ៉ា គិត ម៉េង បង្កើត​វារីអគ្គិសនី​សេសាន​ក្រោម​២​ ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​និង​បោះទុន​ទៅ​លើ​ការ​វិនិយោគ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ។

 

ជា​មួយ​គ្នា​នេះ ឯកឧត្តម​តំណាង​ក្រុមហ៊ុន​បាន​បញ្ចាក់​ថា​ កម្ពុជា​មាន​ប្រភព​ថ្មី​នៃ​ថាមពល​ជាពិសេសគឺ​ថាមពល​ដែល​ស្អាត​និង​បៃតង​ដែល​គាំទ្រ​ដល់​បរិស្ថានសម្រាប់​គម្រោង​ថ្មី​នេះ​ឯកឧត្តម​ បាន​ស្នើរ​សុំ​ការ​គាំទ្រ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ថាមពល​បន្ថែម​នៅ​កម្ពុជា៕

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s