លទ្ធផលនៃការជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩​



សន្ទស្សន៍ផ្សារមូល​បត្រកម្ពុជាកាលពីថ្ងៃទី ២៥​ ខែមេសា ឆ្នាំ២០១៩ មានការកើនឡើង ៥៧០,៦២ ពិន្ទុ ពោលគឺកើនឡើង ៣,៩៩ពិន្ទុ ស្មើនឹង ០,៧០ ភាគរយ ជាមួយនឹងទឹកប្រាក់ជួញដូរសរុប ១៦៥ ៩៩០ ១៤០ រៀល (៤១ ០១៦ ដុល្លាសហរដ្ឋអាមេរិក) បើធៀបទៅនឹងថ្ងៃទី​២៤ មេសា​ ឆ្នាំ២០១៩។ ការជួញដូរភាគហ៊ុនកាលពីម្សិលមិញមានចំនួន ១៨ ២៥៥ ភាគហ៊ុន ប៉ុន្ដែបរិមាណនៃការជួញដូរកាលពីម្សិលមិញមានការធ្លាក់ចុះជាង ២៧ភាគរយ ទៅវិញបើធៀបទៅនឹង ថ្ងៃទី២៤។

យោងតាមរបាយការណ៍ដដែល ក្រុមហ៊ុនមូលបត្រ SBI Royal Securities បានចេញផ្សាយថា វិនិយោគិនក្នុងស្រុកបានលក់ភាគហ៊ុន ១៦ភាគរយ និងទិញត្រលប់មកវិញ ១០ភាគរយ ចំណែកឯវិនិយោគិនបរទេស​បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨៤ភាគរយ និងទិញត្រលប់មកវិញចំនួ​ន ៨៩ ភាគរយនៃបរិមាណជួញដូរភាគហ៊ុនសរុប៕

ដោយ៖ ច័ន្ទលាភ

X
5s