ចំណុច៥យ៉ាងដែលនាំអ្នកឲ្យក្លាយជាមនុស្សរឹងប៉ឹងបំផុត
មនុស្សមួយចំនួនតែងគិតថាការបរាជ័យនេះហើយគឺជារនាំងដែលឃាត់ឃាំងពូកគេមិនឲ្យមានទឹកចិត្តបន្ត ទៅរកគោលដៅចុងក្រោយ។ ប៉ុន្តែមនុស្សមួយចំនួនទៀតក៏ចាត់ទុកការបរាជ័យនោះជាមេរៀនដ៏សំខាន់ដែលគួរតែសិក្សាបន្ទាប់មក ដុសខាត់ និងបង្កើនភាពប៉ិនប្រសប់ថែមទៀត តាមរយៈការរៀនសូត្រពីវា។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ចាត់ទុកការបរាជ័យជារឿងធម្មតា៖ ពួកគេមិនចាត់ទុកថាការបរាជ័យនោះប្រៀបបានទៅនឹងការវិនាសនៃពិភពលោកនោះទេ។ ពួកគេចាត់ទុកវា ថាជារឿងធម្មតា រួចសម្រួល អារម្មណ៍ ដើម្បីមានកម្លាំងនិងទឹកចិត្តខិតខំឡើងវិញ។
២) តែងលើកទឹកចិត្តខ្លួនឯង៖ ពេលជួបបញ្ហាហើយ ពួកគេតែងតែនិយាយពាក្យលួងលោមទៅកាន់ខ្លួនឯង លើកទឹកចិត្ត សរសើរ និងពន្យល់ខ្លួនឯង ឲ្យបានយល់ពីការបរាជ័យទាំងនោះ ព្រោះមានតែខ្លួនឯងនោះទេដែលនៅជាមួយនិងដឹងថាខ្លួនចង់បានអ្វី ។
៣) អរគុណការបរាជ័យនោះ៖ ជំនួសដោយការបាក់ទឹកចិត្ ពួកគេតែងតែអរគុណដល់ការបរាជ័យទាំងនោះដែលជាអ្នកបង្រៀនពួកគេថាឲ្យដឹងថា ខ្លួន នៅមិនទាន់មានសមត្ថភាពនៅឡើយ។ ដូចនេះគួរយកពេលវេលានៅសល់ សិក្សា បន្ថែមទៀត ដើម្បីក្ដាប់យកឱកាសមាសពេជ្រ សារជាថ្មី។
៤) ទទួលស្គាល់ភាពខ្លាំងខ្លួន ៖ តាមរយៈការបរាជ័យនេះ គឺក៏បានស្គាល់កាន់តែច្បាស់ថា ខ្លួនមានចំណុចខ្លាំងអ្វីខ្លះ។ បើគ្មានការបរាជ័យនោះទេ ពួកគេប្រហែលជាមិនដឹងរហូតថាតើខ្លួនមានចំណុចពិសេសៗ ដែលល្អជាងគេអ្វីខ្លះទៅទេ។
៥) បង្កើតគម្រោងធ្វើឲ្យល្អជាងពេលមុន៖ ពួកគេចាត់ទុកការបរាជ័យជាផ្លូវទៅកាន់ភាពជោគជ័យបើគ្មានការបរាជ័យទេនោះ អ្នកក៏មិនអាចដើរទៅដល់គោលដៅចុកក្រោយបានដែរ។ ដូចនេះពួកគេអាចរៀបចំផែនការឲ្យកាន់តែល្អ ប្រសើរជាងមុន ដោយសិក្សាពីការបរាជ័យនោះមួយ ដំណាក់កាល់ ហើយរៀបចំគម្រោង សម្រាប់ថ្ងៃមុខទៀត៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា