ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ស្រ្ដី​វ័យ​៣០​ឆ្នាំ ​នៅ​តែ​មាន​ភាព​ទាក់ទាញ​?​



អ្នក​អាច​នឹង​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​​ស្រ្ដី​គឺ​ពិត​ជា​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​ នៅ​ពេល​គេ​មាន​អាយុ​៣០​ឆ្នាំ​ទៅ​វិញ? តើ​វា​មក​ពី​សម្រស់​របស់​ពួក​គេ​នៅ​ចាំ​​ឬ​ក៏​មក​ពី​មូលហេតុ​អ្វី​ផ្សេង​ទេ​? តែ​ភាគ​ច្រើន​សម្រស់​គឺ​គ្រាន់​តែ​ជា​ចំណុច​តូច​មួយ​ក្នុង​នោះ​​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​ចំណុច​បន្ថែម​ដែល​នាំ​ឲ្យ​ពួក​គេ​កាន់​តែ​ទាក់ទាញ​៖ 

១) ស្គាល់​ខ្លួន​ឯង​ច្បាស់៖ អ្នក​ដឹង​ថា​អ្នក​ជា​នរណា ហើយទទួល​ស្គាល់​ចំពោះ​អ្វី​ដែល​ខ្លួនឯងមាន​។ នៅ​ពេល​អ្នក​ស្ថិត​ក្នុង​វ័យ ២០​ឆ្នាំ​ជាង​នោះអ្នក​ប្រហែល​ជា​ដាក់​ខ្លួនក្រោម​អ្នក​ដទៃហើយលើក​​តម្ របស់​អ្នក​ជុំវិញ​ខ្លួនល្អ​ជាង​អ្នក។ នោះ​ដោយ​សារ​តែ​អ្នក​មិន​ទាន់​ស្គាល់​ពី​ខ្លួនឯងច្បាស់ហើយ​មិន​ទាន់​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ទៀត​។ តែ​ដល់​អាយុ​៣០​នេះ អ្នក​ស្គាល់គ្រប់​បែប​យ៉ាង​ថាខ្លួនត្រូវ​ការ​អ្វី? ខ្លួនយល់​ដឹង​ពី​អ្វី? ហើយ​ត្រូវ​​ធ្វើ​អ្វី​បន្ដ​ទៀត​ហើយ​? ដូចនេះ​អ្នក​កំពុង​តែ​បន្ថែម​ភាព​ទាក់ទាញ​មួយ​មក​លើ​ខ្លួនឯង​ថែម​ទៀត​​។​

២) មិន​ចេះ​​ភ័យ​ខ្លាច៖ មុន​នឹង​ឈាន​មក​ដល់​វ័យនេះ  អ្នក​បាន​ឆ្លង​កាត់​ឧបសគ្គ​រាប់​ភ្លេចមក​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះវា​បាន​ផ្ដល់​ជា​មេរៀនដល់​អ្នក​ច្រើន​ទៀត​ផង។ ដូច​នេះអ្នក​គ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច​ទៀត​ទេព្រោះ​អ្វី​គ្រប់​យ៉ាង​អ្នក​បានឆ្លង​កាត់​រួច​ហើយ។ 

៣) ប្រើប្រាស់​ភាព​ខ្លាំង​គ្រប់​ដណ្ដប់​ភាព​ខ្សោយ​របស់​អ្នក​៖ មក​ដល់​ពេល​នេះ​អ្នក​ដឹង​អស់​ហើយថាខ្លួនខ្លាំង​អ្វីនិង​ខ្សោយ​អ្វី។ អ្នក​អាច​ប្រើប្រាស់​ភាព​ខ្លាំង​ដែល​អ្នក​មាន​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ហើយ​អ្នក​ក៏​អាច​កែ​ច្នៃ​ភាព​ខ្សោយ​ដែល​អ្នក​មាន​នោះឲ្យ​ក្លាយ​ទៅ​ជា​ប្រយោជន៍​របស់​អ្នក​បាន​ផង​ដែរ​៕

ដោយ​៖ ​ ព្រំ សុវណ្ណកណ្ណិកា

X
5s