មានដឹងទេថា ហេតុអ្វីអចលនទ្រព្យមីយ៉ាន់ម៉ាមានតម្លៃថ្លៃ?​



អចល​នទ្រព្យ​ក្នុងប្រទេសមីយ៉ាន់ម៉ាជា​វិស័យ​មួយ​ដែ​លកំ​ពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​មានភាព​ទាក់​ទាញ​ការ​​វិនិយោគយ៉ាង​ខ្លាំង​ពី​សំណាក់​​វិនិយោគិនក្នុងស្រុក និង​បរទេស។ វិនិយោគិន​បរទេសជា​ច្រើន​ដែលកំពុង​សម្លឹងមើល​ឱកាស​ដើម្បី​ធ្វើ​ការ​វិនិយោគ​លើ​វិស័យអចលន​ទ្រព្យនៅក្នុ​ង​ប្រទេស​នេះ តែ​វា​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំពោះ​តម្លៃ​អចលនទ្រព្យនៅ​មី​យ៉ាន់​ម៉ាពិសេស​ទីក្រុង​យ៉ាំង​ហ្គូន​។

តើ​ដោយ​សារ​មូល​ហេតុ​អ្វី​ទើប​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យនៅទីនោះ​ឡើង​ខ្ពស់​បែបនេះ?

ភាព​អូស​បន្លាយ​នៃ​ប្រព័ន្ធ​ធនាគារ​​​ដំណើរ​ការមិនបាន​​ល្អអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ដែល​ជា​​ហេតុ​នាំ​ឲ្យ​ប្រជា​ជន​ស្ទាក់​ស្ទើរ​ក្នុងការ​ដាក់​បញ្ញើ​នៅ​ធនាគារ​។ ជាក់​ស្តែង​នៅ​មី​យ៉ាន់​ម៉ា​មិនទាន់​មានផ្សារ​មូល​បត្រ​នៅ​ឡើយ​ទេ ដូច្នេះជាទូទៅប្រជាជនមានជម្រើសតិចតួចសម្រាប់ការវិនិយោគ។ ដើម្បី​ទទួល​បាន​ផល​ចំណេញពី​សាច់​ប្រាក់​ដែលមាននៅក្នុង​ដៃក្រៅ​ពី​ការ​ដាក់​បញ្ញើរនៅ​ធនាគារ ជម្រើស​ដ៏ល្អមួយ​ក្នុង​ការ​វិនិយោគ​គឺ​ការទិញ​ដី​និង​ផ្ទះ។ នេះ​មិនត្រឹម​តែ​ជា​ជម្រើស​វិនិយោគ​សម្រាប់​ឯក​ជន​ ឬ​រូប​វ័ន្តបុគ្គល​ទេ​តែ​ជា​ការ​វិនិយោគ​លក្ខណៈ​នីតិ​បុគ្គល​តែម្តង។ ទី​ប្រជុំ​ជន​នៅទីក្រុងយ៉ាំង​ហ្គូនមានតម្លៃ​ថ្លៃព្រោះ អាជីវកម្មដែលរកលុយបានច្រើនត្រូវការកន្លែងដែល​មាន​មនុស្ស​ច្រើន​កើប​ប្រាក់​ចំនេញ​ ហើយ​ជា​លទ្ធ​ផល​វា​បាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើន​ឡើងជាលំដាប់​។

ខុសពី​ប្រទេស​ដទៃ​ដែលការទិញ​អចលនទ្រព្យ​អាច​ធ្វើ​ឡើង​តាម​បែបរំលស់ឬ​កម្ចី (ការទិញ​ដោយ​ជាប់បំណុល​) តែ​មីយ៉ាន់​ម៉ារាល់​ការទិញ​អចលនទ្រព្យ​គឺ​ត្រូវ​ទូទាត់​ជាសាច់​ប្រាក់​។ ក៏​ដោយ​សារ​តែ​ការ​ទិញ​ដូរត្រូវ​ទូទាត់​ជា​សាច់​ប្រាក់​ផ្ទាល់​ ដូច​នេះ​វាគ្មានសម្ពាធ​អ្វី​ពី​ធនាគារ​ឡើយ​នៅពេលដែល​ពួកគេ​ចង់​លក់​ចេញ​វិញ​ទេ​​។ គេ​ក៏​បាន​ធ្វើ​ការ​កត់​សម្គាល់​ផង​ដែរ​ថា អ្នក​ដែល​ចង់​លក់​ដី​ឬ​ផ្ទះ​មានការ​អត់​ធ្មត់​ណាស់ ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​មានការខាត​បង់​ដូច្នេះ​សុខ​ចិត្ត​រង់​ចាំ​រហូត​ដល់​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​ផ្ទុះ​ឡើងវិញ​ទើប​សម្រេច​ចិត្ត​លក់​។​​ កត្តា​ទាំង​នេះ​ហើយ​ទើប​គេ​ជឿ​ជាក់​ថាវា​បាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​មីយ៉ាន់​ម៉ា​ដូច​ជា​ពពុះ​សាប៊ូ​ហើយ​មិនងាយ​ធ្លាក់​ចុះ​វិញ​ទេ។ ​

ទិដ្ឋភាពមួយទៀតនៃអចលនទ្រព្យមី​យ៉ាន់​ម៉ាដែលវិនិយោគិនបរទេសគួរតែយល់ គឺជាការរីករាលដាលនៃភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសនេះ ព្រោះ​នៅ​ខ្វះ​ក្រុម​ហ៊ុន​ក៏ដូចជា​សាជីវកម្ម​ធំ​ៗប្រកប​អាជីវកម្ម​នេះ​ គឺ​មាន​តែ​ពី​របីក្រុម​ហ៊ុន​នៅឡើយ​ទេ​ នេះ​ជា​ឱកាស​ល្អ​ដល់​វិនិយោគិន​បរទេស​ដែលគួ​រចាប់​យក។ ​មិនតែ​ប៉ុណ្ណោះ​សម្រាប់​វិនិយោគិន​បរទេស​អាច​នឹង​ងាយ​ស្រួលស្វែង​រក​បុគ្គលិក​ដែល​ជា​ភ្នាក់​ងារ​អចលន​ទ្រព្យ​ ​ពួក​គេ​ងាយ​នឹង​ចាប់​អារម្មណ៍​​ជាមួយ​នឹង​ការងារ​ដោយ​សារ​តែ​មាន​ថ្លៃទឹក​តែ​បន្ថែម ២%។

ហេតុផលមួយទៀតដែលថាអចលនទ្រព្យមានតំលៃថ្លៃគឺដោយសារតម្លៃរបស់វានៅក្នុងវប្បធម៌មីយ៉ាន់ម៉ា។ ប្រជា​ជន​ចង់​បាន​សុវត្ថិ​ភាព​លើ​អចល​នទ្រព្យ ប្រជាជនក៏យល់ដែរថាអចលនទ្រព្យនៅខ្វះខាតជាពិសេសនៅក្នុងទីក្រុងយ៉ាំងហ្គោន។ វិស័យអចលនទ្រព្យគឺទាក់ទាញអ្នកវិនិយោគដែលមើលឃើញអគារអាណានិគមចាស់ៗ នៅទីក្រុងយ៉ាំងហ្គោនហើយនិងគិតពីការបង្កើតសណ្ឋាគារឬកន្លែងទាក់ទាញ។ ស្ថាបត្យកម្មនៃទីក្រុងនេះគឺមានតែមួយគត់ ហើយមានកន្លែងសម្រាប់ទាក់ទាញអ្នកទេសចរថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាយើងត្រូវប្រុងប្រយ័ត្ន ថាការវិនិយោគលើ​អគារអាណានិគមទាំងនេះគឺសម្រាប់វិនិយោគិនជាមួយហោប៉ៅជ្រៅលុយ​ក្រាស់​តែប៉ុណ្ណោះ។ អាគារ​ទាំង​នេះ​ភាគ​ច្រើន​ត្រូ​វបាន​ហាម​ឃាត់​ដោយ​រដ្ឋា​ភិ​បាល​​ ហើយត្រូវបានប្រមូលផ្តុំដោយក្រុមហ៊ុនធុរកិច្ចមីយ៉ាន់ម៉ា។

អ្វី​ដែល​គួ​រដឹង​បន្ថែម​ ជន​បរទេ​សគ្មា​ន​សិទ្ធិ​ក្លាយ​ជា​ម្ចាស់​លើ​ការ​កាន់​កាប់ដី ខុន​ដូ អផាតមិន​ និង​គ្រប់​ប្រភេទ​នៃ​អចល​នទ្រព្យ​នៅ​ក្នុ​ងប្រទេស​មី​យ៉ាន់​ម៉ាឡើយ៕​

ដោយ៖ យ៉ាយ៉ា

 

X
5s