វៀតណាមកំពុងមានសន្ទុះកំណើនខ្ពស់ជាងគេនៃចំនួនប្រជាជនដែលធ្វើការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ​



វៀតណាមបានមើលឃើញនូវកំណើនខ្ពស់បំផុតនៃការទូទាត់ប្រាក់តាមទូរស័ព្ទក្នុងឆ្នាំកន្លងទៅនេះបើយោងតាមការស្ទង់មតិអ្នកប្រើប្រាស់ជាសកលដែលបានធ្វើឡើងដោយក្រុមហ៊ុន PwC

ការស្ទង់មតិដែលមានមនុស្សជាង ២១,០០០ នាក់មកពី ២៧ តំបន់បានបង្ហាញឲ្យឃើញថាភាគរយនៃអ្នកប្រើប្រាស់ដែលប្រើប្រាស់សេវាកម្មទាំងនេះនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៦១% ពី ៣៧% នៅឆ្នាំ ២០១៨ ។ ការកើនឡើង ២៤% គឺជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំង ៦ ប្រទេសដែលបានចូលរួមក្នុងការស្ទង់មតិនេះ។

នៅប្រទេសសិង្ហបុរី ការទូទាត់ប្រាក់តាមទូរស័ព្ទបានកើនឡើងក្នុងអត្រា ១២ ភាគរយពី ៣៤ ភាគរយនៅឆ្នាំ ២០១៨ ដល់ ៤៦ ភាគរយនៅឆ្នាំ ២០១៩ ។ ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមលើកទឹកចិត្តការទូទាត់ថវិកាតាមប្រព័ន្ធឌីជីថលនៅចុងឆ្នាំ ២០១៧ កន្លងមក លទ្ធផលចុងក្រោយបង្អស់បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងក្រុមហ៊ុនសេវាកម្មបង់លុយតាមឌីជីថលផ្សេងៗ។

នៅអាស៊ីអាគ្នេយ៍ក៏បានឃើញការកើនឡើងនៃការទូទាត់ប្រាក់តាមទូរស័ព្ទជាមួយប្រទេសថៃកើនឡើងក្នុងអត្រា ១៩ ភាគរយពី ៤៨% ដល់ ៦៧% ប្រទេសម៉ាឡេស៊ីកើនឡើងក្នុងអត្រា ១៧ ភាគរយពី ២៣% ដល់ ៤០% និងប្រទេសហ្វីលីពីនកើនឡើងក្នុងអត្រា ១៤ ភាគរយពី ៣១% ដល់ ៤៥%។ ប្រទេសឥណ្ឌូណេស៊ីបានឆ្លុះបង្ហាញពីការកើនឡើងតិចតួចបំផុតនៃចំនួនអ្នកប្រើប្រាក់កម្ចីតាមទូរស័ព្ទដោយកើនឡើងត្រឹមតែក្នុងអត្រា ៩ ភាគរយពី ៣៨% ដល់ ៤៧% ប៉ុណ្ណោះ។

នៅក្នុងតំបន់មជ្ឈឹមបូព៌ា (Middle East) ដែលជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីវៀតណាមដែលមានសន្ទុះកំណើនលឿនបំផុតក្នុងទូទាត់ប្រាក់តាមទូរស័ព្ទូដៃទូទាំងពិភពលោកបន្ទាប់ពីវៀតណាមដោយចំនួនភាគរយបានកើនឡើង ២០ ភាគរយពី ២៥% ដល់ ៤៥%។ ចំណែកឯប្រទេសចិននៅតែមិនមានការប្រែប្រួលដោយស្ថិតនៅក្នុង ៨៦% ដដែល។ តែបើសរុបជារួមគឺនៅលើពិភពលោកមានចំនួនអតិថិជនចំនួន ៣៤% ដែលបានបង់ប្រាក់សម្រាប់ការជាវផលិតផលនិងសេវកម្មផ្សេងៗដោយប្រើការទូទាត់ប្រាក់តាមទូរស័ព្ទដែលកើនឡើងពី ២៤% កាលពីឆ្នាំមុន៕

ដោយ៖ នឿន វណ្ណៈ

X
5s