ជំហាន​ទាំង​៣​​​ នាំ​ឲ្យ​​អ្នក​ក្លាយ​ជា​អ្នក​ជំនួញ​​ល្បីល្បាញ​ មាន​គេ​ចង់​ស្គាល់​ច្រើន​​​​



បើ​សិន​អ្នក​រក​ស៊ី​មាន​​កេរ្តិ៍ឈ្មោះ ល្បីហើយ​អ្នក​ជុំវិញ​តែង​ផ្ដល់​តម្លៃ​ឲ្យ​ថា​ជា​មនុស្ស​គំរូ​នោះ ភាគ​ច្រើនពួក​គេ​តែង​មាន​ភាព​ជោគជ័យក្នុង​មុខជំនួញ​​ជា​ហូរ​ហែ ។  សម្រាប់​អ្នក​ខ្លះ​ទោះ​បី​ពួក​គេ​​មាន​ឈ្មោះ​ជា​អ្នក​​មាន​មែន​ ប៉ុន្តែ​ពួក​គេ​ក៏​មិន​ល្បីហើយ​ក៏​មិនសូវ​មាន​អ្នកណា​ដែល​ចង់​ដើរ​តាម​ប៉ុន្មាន​ដែរ​។  នេះ​អាច​​មក​ពី​អត្តចរិត​ របស់​ពួក​គាត់​ដែល​​ធ្វើ​ឲ្យ​​គេ​ឯង​មិន​សូវ​ជា​ចាប់អារម្មណ៍​​។​ តែ​នេះ​តើ​មាន​ជំហាន​អ្វី​ខ្លះ​ទៅ​ ដើម្បី​ក្លាយ​ខ្លួនជា​មនុស្ស​ដែល​មាន​កេរ្តិ៍ឈ្មោះ​​ក្នុង​ការ​ធ្វើ​ជំនួញ​?

១)  មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​អ្នក​មាន​ឥទ្ធិពល​ខ្លាំង៖ ការ​ធ្វើ​បែប​នេះ​គឺ​ជា​ផ្លូវ​មួយដែល​ជំរុញ​អ្នក​ទៅ​កាន់​កន្លែង​ខ្ពស់។ ហើយក៏​មាន​កេរ្តិ៍ឈ្មោះ​ទៅ​តាម​ពួក​គេ​ដែរ។ ដូច្នេះ​អ្នក​​ត្រូវដឹង​ថាតើ​អ្នក​គួរ​ដើរ​ជាមួយនរណា​គេហើយ​គួរ​ពង្រឹងចំណង​មិត្តភាព​ជាមួយ​នរណា​គេ​ដែរ? ទំនាក់ទំនង​ល្អ​នាំ​មក​នូវ​ការ​រកស៊ី​ល្អ​។​

២) ទទួល​យក​យោបល់​អ្នក​ដទៃ​៖  បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​រក​ស៊ី ដែល​មាន​កេរ្តិ៍ឈ្មោះ  ហើយ​ជោគជ័យ​នោះ  អ្នក​គួរ​តែ​ស្ដាប់ ឬ ទទួល​យក នូវ គំនិត ព្រម​ទាំង​ការ​ចង់​បាន​របស់​អតិថិជននិង​​អ្នក​ចេះ​ដឹង​ផ្នែក អាជីវកម្ម​​ទាំង​ឡាយ។ ដូច​ដែល​ពាក្យ​​មួយ ​គេ​និយាយ​ថា ៖ « វា​គ្មាន​តម្លៃ​អ្វី​ទាំង​អស់ ប្រសិន​បើ​អ្នក​មិន​បាន​ផ្សារភ្ជាប់​ទំនាក់ទំនងជា​មួយ​អតិថិជន​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ។» 

៣) ឧស្សាហ៍​បង្ហាញ​មតិ​អ្នក​នៅ​មុខ​មហាជន៖ ការ​បង្ហាញ​មតិនៅ​មុខ​មនុស្ស​ម្នាជា​ច្រើនក៏​ជា​​ឱកាស​មួយសម្រាប់​​បង្ហាញ​ពី​ខ្លួន​ឯង បង្ហាញ​ពី​មុខ​ដំណែង​ការងារ អំណាច ចំណេះ​ដឹង ព្រម​ទាំង​ការ​ចែក​រំលែក​ទៅ​កាន់​អ្នក​ដទៃ។ តាម​រយៈ​ការ​ធ្វើ​បែប​នេះអ្នក​​នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃការ​ស្ងើចសរសើរ​ព្រម​ទាំង​ទទួល​ការ​សាទរ​និង​ការ​ដើរ​តាម​ពី​សំណាក់​អ្នកដទៃ​តែ​ម្ដង​៕

 

ដោយ​៖​ព្រំ សុវណ្ណកណ្ណិកា

X
5s