មិនត្រឹមតែស្គាល់កន្លែងសប្បាយៗនោះទេ តែមានអត្ថប្រយោជន៍ជាច្រើនទៀតពីការដើរលេងកម្សាន្ត
ការធ្វើដំណើរកម្សាន្ត គឺជាការទទួលយកបទពិសោធន៍ថ្មី ដោយលឿន បំផុតរបស់មនុស្យម្នាក់ៗ។ ការទាក់ទងជាមួយអ្នកដែលដើរកម្សាន្តច្រើនជាពិសេសទៅកាន់បរទេសនោះ អ្នកនឹងមានឱកាសបានរៀនសូត្រចំណេះដឹងថ្មីៗ ពីពួកគេដែលអ្នកមិនងាយនឹងទទួលបានដោយងាយៗឡើយ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលអ្នកអាចនឹងរៀនសូត្របានច្រើនពីអ្នកដែលចូលចិត្តដើរលេងកម្សាន្ត៖
១) ងាយចុះសម្រុងជាមួយអ្នកដទៃ៖ សោយសារតែការធ្វើដំណើរ ច្រើនជុំវិញពិភពលោក គេអាចមានឱកាស ជួបប្រទះមនុស្សច្រើនប្រភេទណាស់។ ពេលខ្លះអ្នក អាចជួបជាមួយមនុស្សដែលរួសរាយនិងស្រួលនិយាយរកគ្នា។ តែអ្នកខ្លះក៏មិនងាយស្រួលក្នុងការនិយាយគ្នាដែរ។ ហេតុនេះហើយ ទោះពួកគេជួបមនុស្សដែលពិបាកនៅជាមួយយ៉ាងណាក្ដី ក៏នៅតែគ្មានបញ្ហាដែរសម្រាប់ពួកគេ។
២) ជាមនុស្សឯករាជ្យ៖ យ៉ាងហោចណាស់ពួកគេ បានរៀនមើលថែខ្លួនឯង នៅឯក្រៅប្រទេស ខណៈអ្នកដទៃមិនហ៊ាននឹងរស់នៅម្នាក់ឯងនោះ។ មានតែការរៀនរស់ដោយខ្លួនឯងនេះទេ ទើបអាចបង្រៀនខ្លួនឯងឲ្យស្គាល់ពីការតស៊ូ និងការមើលថែខ្លួនឯងដោយពុំចាំបាច់មានអ្នកណាមក ឈឺឆ្អាលជំនួស។ ជនបរទេសគឺជាមនុស្សប្រភេទនេះ ដោយសារតែភាគច្រើនពួកគេចូលចិត្តរស់នៅម្នាក់ឯងនិងដើរលេងម្នាក់ឯង ទើបវាបង្កើតទម្លាប់រស់នៅឯករាជ្យនេះមក។
៣) ជាមនុស្សចេះស្រមើស្រមៃ៖ ភាគច្រើនពួកគេជាមនុស្សដែលមានក្ដីស្រមៃច្រើន ហេតុនេះហើយបានជាពួកគេចូលចិត្តធ្វើដំណើរកម្សាន្ត។ ម្យ៉ាងទៀត ពួកគេស្រែកឈ្លាន ក្នុងការស្វែងរកអ្វីដែលថ្មីសម្រាប់បំពេញជីវិតឲ្យកាន់តែមានន័យច្រើនជាងនេះ។ អ្នកមិនអាចដឹងឡើយថាជីវិតអ្នកអាចនឹងអស់នៅពេលណា ដូចនេះបើអ្នកនៅសល់ពេលវេលាអ្នកគួរតែធ្វើអ្វីដែលខ្លួនមិនដែលបានសាកល្បងម្ដងទៅ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា