តាម​ពិត​ទៅ​អ្នក​​ស្រឡាញ់​ការ​ផាត់​ពណ៌​​ជា​មនុស្ស​​​រីករាយ​និងមាន​គំនិត​​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត​



ចំណង់​ចំណូល​ចិត្ត​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​ចូលចិត្ត​ការ​​អាន​សៀវភៅ​ ​​តែង​កំណាព្យ​​​ឬ​ក៏​ផាត់​ពណ៌​  ឬ​មួយ​ក៏​លេង​កីឡា​ជា​ដើម​។    ហើយ​ចំណង់​ចំណូល​ចិត្ត​​ទាំង​នោះ​​ក៏​បាន​ផ្ដល់​សារប្រយោជន៍​ជា​ច្រើន​មក​ដល់​អ្នក​វិញ​ផង​ដែរ។ ជា​ពិសេស​ការ​ផាត់​រូប​នេះ តើ​អ្នក​អាច​ទទួល​បាន​​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​វា​វិញ​?

១)  អ្នក​អាច​បង្ហាញ​​គំនិត​ច្នៃ​ប្រឌិត​ដែល​អ្នក​មាន​​៖​  នៅ​ពេល​អ្នក​ផាត់​ពណ៌​អ្នក​អាច​បង្ហាញ​ភាព​​ច្នៃ​ប្រឌិត​ដែល​អ្នក​កំពុង​តែ​មាន​ចេញ​មក​ខាង​ក្រៅ​​ ។   មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ផាត់​រូប​មាន​ភាព​ងាយ​ស្រួល​ណាស់​  ប៉ុន្តែ​វា​អាច​​មិន​ត្រឹម​ត្រូវ​ក៏​ថា​បាន    ​ព្រោះ​វា​ទាម​ទារ​ឲ្យ​​មាន​ការ​ចេះ​ស្រមៃ​ខ្ពស់​ទើប​ការ​ផាត់​រូប​នោះ ចេញ​មក​មាន​សភាព​ដូច​ជា​រូប​ពិត។   ការ​ផាត់​រូប​គ្រាន់​តែ​ជាង​ការ លេង​កម្សាន្ត​និង​ការ​ផាត់​រូប​បែប​ច្នៃប្រឌិត​គឺ​មើល​មក​ខុស​គ្នា ទាំង​ស្រុង។​ ដូចនេះ​លោក​អ្នក​អាច​​ប្រើប្រាស់​ការ​វិភាគ​ទៅ​លើ​ វា​បាន​។​

២)  ធ្វើ​ឲ្យ​​អ្នក​ចេះ​ប្រមូល​អារម្មណ៍​បាន​ល្អ៖​   ការ​ផាត់​រូប​ទាមទារ​​អ្នក​មាន​ការ​ផ្ចិតផ្ចង់ និង​ព្យាយាម​ជា​ទី​បំផុត។   ការ​អំណត់​នេះ​ក៏​អាច​បង្រៀន​អ្នក​ឲ្យ​​ក្លាយ​ជា​មនុស្ស​ដែល​ចេះ​តស៊ូ​​​និង​ម៉ត់ចត់​កាន់​តែ​ខ្លាំង​ទៀត​​ផង​។ 

៣)  អ្នក​អាច​សម្រួល​អារម្មណ៍​ពី​ការ​ធុញ​ថប់​បាន​៖  ពេល​អ្នក​កំពុង​ផាត់​រូប  អ្នក​នឹង​​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ទៅ​លើ​​រូប​នោះ។     ដូច​នេះ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​សម្រួល​ទៅ​ដល់​អារម្មណ៍​អ្នក​ឲ្យ​​ចាក​ចេញ​ពី​ភាព​តប់​ប្រមល់​ប្រចាំ​ថ្ងៃ​បាន។

៤)  អ្នក​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ៖   អ្នក​នឹង​មាន​អារម្មណ៍​ថា​រំភើប​និង​សប្បាយ​ចិត្ត​នៅ​ពេល​​ដែល​បាន​ឃើញ​ស្នាដៃ​ផាត់​រូប​របស់​ខ្លួន​។ ហើយ​វា​ក៏​អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ស្នាដៃ​ខ្លួន​ឯង​ផង​ដែរ៕ 

 

ដោយ​៖​  ព្រំ សុវណ្ណកណ្ណិកា

​​​​​

​​​​​​​​​

X
5s