ការងារប្រចាំថ្ងៃទាំង ៥នេះដែលរួមចំណែកធ្វើឲ្យអ្នកធាត់លើសទម្ងន់
ជាការពិតណាស់ការងាររកស៊ីក៏ជាផ្នែកមួយរួមចំណែកធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងផងដែរ។ ៤០ភាគរយនៃប្រជាជនអាមេរិកឡើងទម្ងន់នៅពេលគេចាប់ផ្ដើមធ្វើការងារ។ ដើម្បីជៀសវាងពីភាពធាត់ អ្នកត្រូវដឹងថាការងារណាខ្លះដែលជាដើមចងនាំឲ្យអ្នកធាត់?
១) ជំនួយការអ្នកចាត់ការទូទៅ៖ យោងទៅតាម American Journal of Preventive Medicineបានបង្ហាញថា ៖ «ក្នុងចំណោមអ្នកដែលធ្វើការក្នុងការិយាល័យ ៣១ភាគរយគឺជាអ្នកដែលដុះក្បាលពោះ។»
២) វិស្វករ៖ យោងទៅតាម American Journal of Preventive Medicineដូចគ្នានេះដែរបានបង្ហាញថា៖ « ៥៦ភាគរយនៃវិស្វករ គឺមានការឡើងទម្ងន់នៅពេលពួកគេបានចូលធ្វើការងារនេះ។ ហើយ ៣៤ភាគរយនៃពួកគេ គឺមានក្បាលពោះ។»
៣) គ្រូបង្រៀន៖ ៥១ភាគរយនៃគ្រូបឋមសិក្សានិងវិទ្យាល័យបានបញ្ជាក់ថា៖ « ពួកគាត់មានការឡើងទម្ងន់ខុសធម្មតានៅពេលគាត់ចាប់ផ្ដើមធ្វើការងារជាគ្រូបង្រៀន។ »
៤) គិលានុបដ្ឋាយិកា៖ ការងារនេះក៏អាចធ្វើឲ្យអ្នកឡើងទម្ងន់ផងដែរ ព្រោះអ្នកត្រូវចំណាយពេលធ្វើការពេលយប់ច្រើន។
៥) អ្នកធ្វើការផ្នែកព័ត៌មានវិទ្យា៖ ៥១ភាគរយនៃពួកគេគឺមានការឡើងទម្ងន់ខុសធម្មតានៅពេលពួកគេចាប់ផ្ដើមធ្វើការផ្នែកនោះ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា