អស្ចារ្យ​ណាស់! យុវជន​ខ្មែរ​មួយ​រូប​បាន​បង្ហាញ​ខ្លួន​លើ​គម្រប​ទស្សនាវដ្ដី​ដ៏​ល្បី​ហ្វប អាស៊ី​



លោក​ រីឆាត យឹម គឺ​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​បាន​បង្ហាញ​វត្តមាន​នៅ​លើ​គម្រប​ទស្សនាវដ្ដី​ដ៏​ល្បី ហ្វប អាស៊ី (Forbes Asia) បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ ៣០​ក្រោម​៣០ (30 under 30 Asia) ក្នុង​ចំណោម​សហគ្រិន​ដែល​នៅ​ជុំ​ចុង​ក្រោយ​ប្រមាណ​​ ​៣០០​នាក់​មក​ពី​២៣​ប្រទេស​ជុំវិញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នេះ​បើ​តាម​សេក្ដី​ប្រកាសប្រចាំ​ឆ្នាំ​លើក​ទី​៤​របស់​ទស្សនាវដ្ដី​ហ្វប​(Forbes) កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៩ កន្លង​ទៅ។

 

លោក​ រីឆាត យឹម សហស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Demine Robotics ជា​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​ឈ្មោះ​ថា ជីវិត(Jevit) ដែល​ជា​មនុស្ស​យន្ត​ដំបូងគេ​បំផុត​របស់​ពិភព​លោក​ ដែល​អាច​ជីក​យក​មីន​បាន​ដោយ​សុវត្ថិភាព។ បន្ទាប់​ពី​បាន​ជាប់​ឈ្មោះ​ជា សហគ្រិន​កិត្តិយស​ផ្នែក​សង្គម​ នាយក​ប្រតិបត្តិ​ឆ្នើម​រូប​​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​គម្រប​ទស្សនាវដ្ដី ហ្វប អាស៊ី (Forbes Asia) ប្រចាំ​ខែ​មេសា ក្នុង​ឆ្នាំ​២០១៩​នេះ។

 

មិន​ត្រឹម​តែ​បាន​បង្ហាញ​វត្ត​មាន​នៅ​លើ​គ្រប​ទស្សនាវដ្ដី​ ហ្វប អាស៊ី (Forbes Asia) សហគ្រិន​ឆ្នើម​វ័យ​២៥​ឆ្នាំ​រូប​នេះ​ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី ៣០​ក្រោម​៣០ របស់​ហ្វប​(Forbes)​ ប្រចាំ​ឆ្នាំ​២០១៩​នេះ​ផងដែរ។

 

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី​ ហ្វប អាស៊ី (Forbes Asia) លោក​ រីឆាត យឹម បាន​លើក​ឡើង​ថា​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​កំពុង​ផ្ដោត​ទៅ​លើ​គ្រាប់​មីន​ដែល​នៅ​ក្រោម​ដី​របស់​ប្រទេស​កម្ពុជា ដែល​មាន​ច្រើន​ជាង​៦៤០០០​គ្រាប់​ដែល​បាន​កត់​ត្រាទុក​តាំង​ពី​ឆ្នាំ​១៩៧៩ លោក​សង្ឃឹម​ថា​នឹង​អាច​ដាក់ មនុស្ស​យន្ត​ជីវិត ទៅ​កាន់​តំបន់កំពុងមាន​ជម្លោះ​ ដូច​ជា​ អាហ្គានីស្ថាន កូឡុំប៊ី និង​អារ៉ាក់​ជា​ដើម៕

X
5s