ភាសា​បរទេស​ទាំង​៤​​ ដែល​អ្នក​​​គួរ​រៀន​ ព្រោះ​​តែ​កំពុង​​ត្រូវ​ប៉ាន់​​​​



ដោយ​គ្រាន់​តែ​ចេះ​ប្រើប្រាស់​ភាសា​បរទេស    នឹង​លាយឡំ​ជាមួយ ចំណេះ​ដឹង​ខ្លះ​ៗ អ្នក​អាច​មាន​ឱកាស​រក​បាន​ប្រាក់​ចំណូល​​យ៉ាង​ច្រើន​លើសលប់​។   ខាង​ក្រោម​នេះ​ជា​ភាសា​ដែល​កំពុង​តែ​ត្រូវ​ប៉ាន់៖ 

១)  ភាសា​អាល្លឺម៉ង់៖  ភាសា​អាល្លឺម៉ង់ នេះ​គឺ​ជា​ភាសា​ដែល​អាច​រក​ប្រាក់​បាន​ស្រួល​ជាង​គេ  ហើយ​ប្រាក់​ដែល​ទទួល​បាន​មក​នោះ​គឺ​មិន​ដែល​តិច​ទេ ជា​ពិសេស​សម្រាប់​ជនជាតិ​អាស៊ី  ព្រោះ​ថា​នរណា​ក៏​ដឹង​ដែរ​ថា  ប្រទេស​អាល្លឺម៉ង់ គឺ​ជា​ប្រទេស​មាន​​លំដាប់​ទី​៣ នៅ​ទ្វីប​អឺរ៉ុប ហើយ​ភាសា​ដែល​គេ​ប្រើប្រាស់​នោះ​គឺ​មិន​មែន​អង់គ្លេស​ឡើយ  គឺ​ជា​ភាសា​ជាតិនេះ​ឯង។ 

២)  ភាសា​បារាំង៖ មនុស្ស​លើស​២០០​លាន​នាក់  នៃ​ទ្វីប​ទាំង​៥​ គឺ​សុទ្ធ​តែ​អាច​និយាយ​ភាសា​បារាំង​បាន​ទាំង​អស់។ ភាសា​ទាំង​នេះ វា​មិន​ត្រឹម​តែ​ផ្ដល់​​សារៈសំខាន់​សម្រាប់​អ្នក​ធ្វើ​ការ​នោះ​ទេ  ថែម​ទាំង​ល្អ​បំផុត​សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​​មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​បរទេស ។

៣)  ភាសា​អេស្ប៉ាញ៖   តើ​អ្នក​ដឹង​ទេ សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន នៅ​ទ្វីប​អឺរ៉ុប​ជ្រើសរើស​ភាសា​អេស្ប៉ាញ​នេះ​ជា​ភាសា​ទី​២​បន្ទាប់​ពី​ភាសា​របស់​ខ្លួន​  នេះ​ដោយ​សារ​តែ​ពួក​គេ​ចង់​ធ្វើ​ការ​រក​ស៊ី​ជាមួយ​នឹង​អ្នក​វិនិយោគ​ជនជាតិ​អេស្ប៉ាញ​ជា​​ច្រើន​នៅ​លើ​ពិភពលោក។ 

៤)​ ភាសា​ចិន​ម៉ាន់ដារីន៖  អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា ភាសា​ចិន​នេះ​ចាប់​ផ្ដើម​រីក​សុះសាយ​ល្បី​ទូទាំង​ពិភពលោក  នេះ​ដោយ​សារ​តែ​ឱកាស​ការងារ​ពី​ជនជាតិ​ចិន  ដែល​ជា​អ្នក​ពូកែ​រក​ស៊ី​គឺ​កាន់​តែ​រីក​រាលដាល​ជាពិសេស​នៅ​តំបន់​អាស៊ី។ តែ​ដោយ​សារ​តែ​ការ​គិត​ថា វា​ជា​ភាសា​មួយ​ដែល​ពិបាក​រៀន​ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ពុំ​គិត​ពី​វា៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s