រឿង​រ៉ាវ​ប្លែក​ៗគួរឲ្យភ្ងាក់ផ្អើល ១០​ចំណុច​ដែល​អ្នកប្រហែល​មិន​ដឹង​សោះ​​ពី​​កូរ៉េ​ខាង​ជើង​



ជា​ការ​ពិត​ណាស់  ទោះ​បី​យើង​រស់​នៅ​លើ​ភព​ផែនដី​តែ​មួយ​មែន តែ​មិន​ប្រាកដ​ថា អ្វី​ៗ គឺ​មាន​ដូច​គ្នា​ទាំង​អស់​ទេ។  រឿង​រ៉ាវ និង​ច្បាប់​ទម្លាប់​ខ្លះ​​ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​នោះ​ដែរ។  ​រឿង​រ៉ាវ​ខាង​ក្រោម​នេះ​អ្នក​នឹង​បាន​ដឹង​ពី​ចំណុច​ប្លែក​ៗ​១០​យ៉ាង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង៖

១) កញ្ឆា​គឺ​ស្រប​ច្បាប់៖  វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ដែល​ប្រទេស​មាន​ច្បាប់​តឹងរ៉ឹង​មួយ​ចំនួន​ចាត់​ទុក​កញ្ឆា​ជា​គ្រឿង​ជក់​ខុស​ច្បាប់​ខណៈ​ដែលកូរ៉េ​ខាង​ជើង​គឺ​ផ្ទុយ​ពី​នេះ​។ 

២) បោះ​ឆ្នោត​៥​ដង​ក្នុង​មួយ​អាណត្តិ៖  មាន​បក្ស​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការ​ជ្រើសរើស ហើយអ្នក​នឹង​ដឹង​ហើយ ថា​នរណា​គេ​ក្លាយ​ជា​មេដឹកនាំ​នោះ។ 

៣)  កូរ៉េ​ខាង​ត្បូង​មិន​សូវ​មាន​ភ្លើងស្តុប​នោះ​ទេ​ ភាគ​ច្រើន​គឺ​ប៉ូលិស​ចរាចរណ៍​ជា​អ្នក​ចាត់ចែង។

៤) មាន​ស្តាត​ធំ​ជាង​គេ​លើ​លោក​៖  ស្តាត​មួយ​ឈ្មោះ​ថា  The Rungnado May Day អាច​ផ្ទុក​ចំណុះ​មនុស្ស​រហូត​ដល់​ទៅ​១៥០, ០០០​នាក់​ ហើយ​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ធំ​ៗ​ជា​ច្រើន​ផង​ដែរ។ 

៥) គេ​មាន​ច្បាប់​ពិន័យ រហូត​​ដល់​ទៅ​៣​ជំនាន់៖  ប្រសិន​បើ​បុគ្គល​ម្នាក់​នោះ​រក​ឃើញ​ថា​  បាន​ប្រព្រឹត្ត​បទល្មើស ខុស​ច្បាប់​អ្វី​មួយ​នោះ  មិន​មែន​តែ​គេ​ទេ​ដែល​មាន​កំហុស គឺរួម​ទាំង​ជីដូនជីតា   ឪពុកម្ដាយ  និង​កូន​ៗ ថែម​ទៀត​ផង។ 

៥) មាន​​ភូមិ​សិប្បនិមិត្ត​មួយ​នៅ​ក្បែរ​ព្រំ​ដែន​កូរ៉េ​ខាង​ជើងនិង​ខាង​ត្បូង៖  ភូមិ​នោះ​មាន​ឈ្មោះ​ថា  Kijong-dong (Peace Village)  ហើយ​បង្កើត​ឡើង ដើម្បី​គំរាមកំហែង​ដល់​កូរ៉េ​ខាង​ត្បូង។ 

៦)  គីម​ជុងអ៊ីល​ចាប់​ខ្លួន អ្នក​ដឹក​នាំ​រឿង​ដើម្បី​មក​ថត​រឿង​ឲ្យ​ខ្លួន៖  អ្នក​ដឹក​នាំ​រឿង​ រួម​ទាំង​ភរិយា​របស់​លោក ត្រូវ​បាន​លោក​គីម​ជុងអ៊ីល​ចាប់​ខ្លួន ដើម្បី​បង្ខំ ឲ្យ​ថត​រឿង​ក្នុង​សម័យកាល​ដែល​លោក​ដឹក​នាំ។ 

៧)  ពួក​គេ​បាន​​ប្រកាស​ថា  អត្រា​អ្នក​ចេះ​អាន​និង​សរសេរ​អក្សរ​គឺ​មាន​រហូត​ដល់​ទៅ​៩៩​ភាគរយ​ទូទាំង​ប្រទេស ។

៨)  ការ​ទៅ​សួរ​សុខ​ទុក្ខ​​សាកសព​លោក គីម​ជុងអ៊ីល ដែល​តាំង​​ក្នុង​មឈូស​ទឹកកក​ បាន​ក្លាយ​ទៅ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​​ជាង​គេ​នៅ​កូរ៉េ​ខាង​ជើង។

៩)  នៅ​ទី​នោះ មាន​ប៉ុស្តិ៍​ទូរទស្សន៍​តែ​៣​ ប៉ុណ្ណោះ ដែល​២​ប៉ុស្តិ៍​គឺ​មាន​នៅ​ចុង​សប្ដាហ៍  ហើយ ១​ប៉ុស្តិ៍​ទៀត គឺ​មាន​នៅ​ពេល​យប់។ 

១០) ទីក្រុង​តែ​មួយ​គត់​របស់​កូរ៉េ​ខាង​ត្បូង គឺ​ទីក្រុង​​ព្យុងយ៉ាង អនុញ្ញាត​ឲ្យ​តែ​គ្រួសារ​​អភិជន​ប៉ុណ្ណោះ​រស់​នៅ​ទី​នោះ  ហើយ​ពេល​នេះ​មាន​ប្រជាជន​សរុប ៣​លាន​នាក់​កំពុង​រស់​នៅ​ទី​នោះ៕

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s