តើ Certificate of Deposit (CD) គឺជាអ្វី?​




Certificate of Deposit គឺជា​វិញ្ញាបនបត្រសន្សំប្រាក់​ដែល​មាន​កាល​កំណត់ ភ្ជាប់​ជាមួយ​អត្រាការប្រាក់​ថេរ។ ហើយ​វា​ត្រូវ​បាន​គេ​បោះ​ផ្សាយដោយ​ធនាគារ​ពាណិជ្ជ ​ក្នុងគោល​បំណង​ទទួល​បាន​ប្រាក់​បញ្ញើ​រួម​ជាមួយ​ការ​ប្រាក់​នៅ ពេល​ដល់​កាល​កំណត់ ឬ​អ្នកកាន់​ Certificate of Deposit អាច​យក​វាទៅ​ធ្វើ​ការ​ជួញ​ដូរ​បាន។

អាយុ​កាល​របស់​ Certificate of Deposit មាន​ ៣ខែ ៦ខែ ១ឆ្នាំ ឬ​៥ឆ្នាំ ហើយ​អ្នក​អាច​នឹង​ទទួល​បាន​អត្រាការ​ប្រាក់​ខ្ពស់​ប្រសិនណា​បើ​អ្នក​កាន់​ Certificate of Deposit ដែលមានអាយុ​កាល​វែង ដោយអ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​រក្សា​ទុក​ប្រាក់​របស់​អ្នកទាំង​អស់​នៅ​ក្នុ​ងធនាគាររហូត​ដល់​កាលលកំណត់។​​​ ទោះ​បីជាវា​មិនបាន​ផ្តល់​ផល​​ត្រលប់​ខ្ពស់តែ Certificate of Deposit ហាក់​មាន​សុវត្ថិ​ភាព​ ​បើ​ប្រៀប​ធៀប​ទៅនឹង​កា​វិនិយោគ​ទំ​ហំ​ទឹក​ប្រាក់​ដដែល​នៃ​ការ​វិនិយោគ​លើ​ផ្សារ​មូល​បត្រ។

គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ
មាន​គុណ​សម្បត្តិ​ ៣ និងគុណវិបត្តិ ៣ ដូចគ្នា​ចំពោះ​កា​រវិនិយោគ​ទៅលើ Certificate of Deposit

គុណ​សម្បត្តិ
១) ទុន​របស់​អ្នកមានសុវត្ថិភាព៖ ដោយសារ​អ្នកនឹង​មិនបាត់​បង់​ថ្លៃ​ដើម​វិនិយោគ​ឡើយ ហេតុ​ផល​មួយ​នេះ​ហើយ​ដែល​អាច​បង្ហាញ​ថា​វា​មាន​ហានិភ័យ​ទាបជាង​សញ្ញា​ប័ណ្ណ មូល​បត្រ​ និង​ការវិនិយោគ​ដែល​ងាយ​បង្ក​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត។
២) ​ផ្តល់ជូន​នូវ​អត្រា​ការ​ប្រាក់​ខ្ពស់៖ គេ​សង្កេត​ឃើញ​ថាការ​ប្រាក់​នៃបញ្ញើខ្ពស់ជាង​កា​រដាក់​ប្រាក់​នៅ​គណនីសន្សំ​ធម្មតា ពួកគេក៏ផ្តល់អត្រាការប្រាក់ខ្ពស់ជាងការវិនិយោគដែលមានសុវត្ថិភាពផ្សេងទៀត
៣) អាច​ស្វែង​រក​ធនាគារ​ដែល​ផ្តល់​ការ​ប្រាក់​បាន​ខ្ពស់៖ ក្នុ​ងន័យ​នេះធនាគារ​តូច​អាច​នឹង​ផ្តល់​ការ​ប្រាក់​ឲ្យ​អ្នកបាន​ច្រើន​ជាង​ធនាគារ​ធំព្រោះគេ​ត្រូវ​ការ​ដើម​ទុន​។

គុណ​វិបត្តិ​    
១) គុណវិបត្តិចម្បងគឺថាលុយរបស់អ្នកត្រូវបានចងភ្ជាប់សម្រាប់អាយុកាលនៃ Certificate of Deposit នេះអ្នកត្រូវបង់ប្រាក់ពិន័យប្រសិនបើអ្នកត្រូវដកប្រាក់របស់អ្នកមុនពេលកំណត់
២) អ្នក​អាច​បាត់​បង់​ឱកាស​វិនិយោគ​៖ ដោយ​សារ​អ្នកត្រូវ​បង្កក​លុយ​នៅ​ក្នុ​ងបញ្ញើ​មួយ​នេះ​ អ្នកមិន​អាចដក​លុយ​នេះ​ទៅ​វិនិយោគ​ក្នុងគម្រោង​ណា​មួយ​ឡើយប្រសិន​បើ​លុយអ្នក​មាន​កំណត់​ ពិសេស​មាន​ត្រឹម​តែ​ចំនួន​ក្នុង Certificate of Deposit
៣) មិនត្រូវបាន​ចំណាយគ្រប់គ្រាន់ដើម្បីរក្សាអត្រាអតិផរណា៖ បើ​អ្នក​គ្រាន់​តែ​វិនិយោគ​លើ​Certificate of Deposit អ្នកអាច​នឹង​បាត់​បង់​ស្តង់​ដារនៃការ​រស់នៅ​ ហើយ​វា​ជា​ផ្លូ​វតែមួយដែល​បណ្តោយ​ឲ្យ​អតិផរណាក្លាយ​ជាហានិ​ភ័យ​សម្រាប់​ការវិនិយោគ​របស់​យើង។ គុណ​វិបត្តិ​មួយដទៃ​ទៀត​គឺ​អ្នក​អាច​នឹង​ខាត​បង់​ប្រាក់​ប្រសិន​បើ​មានកើ​តឡើង​នូវ​បរិតផរណា៕

ដោយ៖ យ៉ាយ៉ា

 

X
5s