មនុស្សដែលឆ្លាតវៃគឺលុបបំបាត់ភាពតានតឹងតាមវិធីបែបនេះទាំងអស់
មនុស្សម្នាក់ៗ តែងតែទទួលរងមានភាពតានតឹងពីខាងក្រៅជៀសមិនរួចឡើយ។ ក្នុងនោះអាចមកពី ការគិតច្រើនពីរឿងរ៉ាវដែលកើតមានឡើងនៅចំពោះមុខនោះឯង។ ប៉ុន្តែនៅមានវិធីច្រើនណាស់ដែលអាចបញ្ឈប់ភាពតានតឹងអស់ទាំងនេះបាន។ តែមិនអាចនិយាយថា វិធីសាស្ត្រទាំងនោះសុទ្ធតែត្រូវជាមួយនឹងអ្នកឡើយ។ ដូច្នេះសាកមកអានពីវិធីសាស្ត្រដែលមនុស្សដែលឆ្លាតវៃជ្រើសរើសក្នុងការបំបាត់ភាពតានតឹង៖
១) កត់សម្គាល់ប្រភពធ្វើឲ្យអ្នកតានតឹងអារម្មណ៍៖ មុនដំបូងគេបង្អស់ អ្នកត្រូវស្វែងយល់សិនថាតើប្រភពនៃភាពតានតឹងនោះគឺមកពីណា? បន្ទាប់មកគិតម្ដងទៀត ថាវាសំខាន់ឬមិនសំខាន់សម្រាប់អ្នកដែលមកត្រូវមកពិបាកចិត្ត។ រួចហើយលៃលករក វិធីសាស្ត្រមកធ្វើបន្ទាប់ទៀត។
២)ត្រូវរើខ្លួនពីភាពតានតឹងទាំងនោះ ៖ បន្ទាប់ពីរកមូលហេតុឃើញហើយ។ អ្វីដែលគួរធ្វើបន្ទាប់ទៀត គឺអ្នកគួររើខ្លួនអ្នកចេញពីភាពតានតឹងនោះតាមរយៈ។ ការរើខ្លួនចេញនេះ អ្នកក៏អាចជ្រើសរើសបានច្រើនវិធីដែររួមមាន ការស្ដាប់តន្ត្រី កម្សាន្ត ដើរចេញទៅលេងខាងក្រៅ ហាត់កីឡា ធ្វើអ្វីដែលអ្នកចូលចិត្ត និងពិសាអ្វីឆ្ងាញ់ ៗ ។
៣) ព្យាយាមនិយាយជាមួយអ្នកដទៃ៖ ជាការពិតណាស់ ការនិយាយទាក់ទងគ្នាទៅកាន់អ្នកដទៃ នេះក៏អាចនាំរឿងរ៉ាវ អាក្រក់នឹងធុញថប់ទាំងឡាយចេញពីអ្នកបាន មួយចំណែកផងដែរ។ ដោយមនុស្សឆ្លាតភាគច្រើនតែងតែជ្រើសរើសវិធីនេះ ព្រោះទន្ទឹមនឹងការកាត់បន្ថយភាពតានតឹង ពួកគេក៏អាចបង្កើនទំនាក់ទំនងជាមួយគេឯង ហើយឆ្លៀតពេលពង្រីកខ្សែបណ្ដាញបានទៀត។
៤) ធ្វើខ្លួនឯងឲ្យសប្បាយនិងសម្រាកឲ្យច្រើន៖ បើអ្នករវល់តែចំណាយពេល ពិបាកចិត្ត ការធុញថប់ នឹងកាន់តែមានឡើងមិនចេះអស់ឡើយ។ ចុះហេតុអ្វីអ្នកមិនធ្វើចិត្តខ្លួនឯងឲ្យកាន់តែសប្បាយវិញទៅ?
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា