អាហារចំនួន ៨ប្រភេទដែលល្អសម្រាប់អ្នកមានជំងឺលើសឈាម ដើម្បីសុខភាពប្រសើរ
ជំងឺលើសឈាមជាជំងឺមួយប្រភេទ ដែលភាគច្រើនកើតលើមនុស្សចាស់។ ការជ្រើសរើសប្រភេទអាហារគឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។ ថ្ងៃនេះ Bizkhmer នឹងបង្ហាញលោកអ្នកពីប្រភេទអាហារមួយចំនួនសម្រាប់អ្នកដែលមានសម្ពាធឈាមទាប៖
១) បន្លែស្លឹកបៃតង
សូដ្យូមគឺជាកត្តាចំបងដែលនាំឲ្យកើតសម្ពាធឈាមខ្ពស់។ ប៉ូតាស្យូមអាចជួយតម្រងនោមរបស់អ្នកក្នុងការលុបបំបាត់ជាតិសូដ្យូមបន្ថែមទៅតាមទឹកនោម ដែលកាត់បន្ថយឥទ្ធិពលនៃជំងឺលើសឈាម។ ស្លឹកបន្លែបៃតងគឺជាប្រភពដ៏អស្ចារ្យនៃជីវជាតិសំខាន់នេះដូចជា សាឡាដ ស្លឹកបាស ស្លឹកជន្លង់ ស្លឹមម្រុំ ស្ពៃខ្មៅ ខាត់ណា Romaine lettuce Arugula Turnip greens Spinach Kale Collard greens Beet greens និង Swiss chard ជាដើម។
២) ពពួក Berry
Berry មានច្រើនប្រភេទណាស់ដូចជា៖ Acai Berry Blackberry Black Raspberry Blueberry និង Boysenberry ជាដើម។ វាមាន flavonoids គ្រប់គ្រាប់នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដែលជាការការពារពីបញ្ហាលើសឈាម។ Flavonoids ជាអ្នកផ្តល់នូវអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មដល់រាងកាយផងដែរ។
៣) ដំឡូងឈាម ឬ Red beets
Red beets សំខាន់សម្រាប់របបអាហារអ្នកលើសឈាមព្រោះពួកវាមានបរិមាណ nitric oxide ច្រើនដែលជួយដល់ដំណើរការនៃចរន្តឈាម។ ការសិក្សាបានបង្ហាញថាទទួលទានទឹកដំឡូងឈាមក្រឡុកនេះអាចជួយឲ្យសម្ពាធឈាមទាបក្នុងរយៈពេល ២៤ម៉ោង។
៤) ទឹកដោះគោ និងទឹកដោះគោជូរ
កាល់ស្យូមត្រូវបានគេរកឃើញនៅក្នុងទឹកដោះគោដែលវាដើរតួនាទីដ៏សំខាន់ក្នុងការកកស្ទះនិងជួយបន្ធូរសរសៃឈាម ដូច្នេះវាអាចជួយសម្រួលដល់សម្ពាធឈាម និងជួយឲ្យសាច់ដុំរឺងមាំ។ ទឹកដោះគោជូរ ជួយកាត់បន្ថយបញ្ហាគេងមិនលក់ កាត់បន្ថយស្រ្តេស ដែលវាអាចជាផ្នែកមួយជួយកាត់បន្ថយបញ្ហាសម្ពាធឈាមដូចគ្នា។
៥) ពពួកអាហារផ្សំពីស្រូវសាលី (Oatmeal)
មានផ្ទុកជាតិសរសៃច្រើនសម្រួលដល់ការរំលាយអាហារ និងជាអ្នកជួយសល់សម្ពាធឈាមដែរ។ ទទួលទាន Oatmeal សម្រាប់អាហារពេលព្រឹកជាប្រចាំគឺល្អសម្រាប់សុខភាព បានទាំងរក្សាទម្ងន់ សម្រួលការរំលាយអាហារ និងឈាមដំណើរការបានស្រួល។
៦) ផ្លែចេក
នៅក្នុងផ្លែចេកមានផ្ទុកប៉ូតាស្យូមច្រើនដែលល្អបំផុតសម្រាប់សាច់ដុំរាងកាយ និងសរសៃឈាម។ ពិសារចេកមួយផ្លែ ក្នុងមួយថ្ងៃជួយសុខភាពបានច្រើនដោយសារចេកមានវីតាមីន B6 វីតាមីន C និងបន្ថែមដោយម៉ាញ៉េស្យូម។ កាន់តែល្អបើអ្នកទទួលទានចេកជាអាហាពេលព្រឹកជាមួយនឹង Oatmeal។
៧) ខ្ទឹមស និងប្រទាលមួយចំនួន
Nitric oxide មាននៅក្នុងខ្ទឹមសដូច beets ដែរ ដូចនេះជាតិហាងៗនេះវាជួយសម្រួលឲ្យសម្ពាធឈាមធ្លាក់មកទាបវិញ។ ដោយឡែក ម្រះព្រៅ សំបកឈើផ្អែម ខ្ញី celery និងរុក្ខជាតិមួយចំនួនទៀតក៏ចូលរួមចំណែកជួយដល់សម្ពាធឈាមដែរ។
៨) សូកូឡាខ្មៅ
បើអ្នកចង់ទទួលទានរបស់ដែលមានជាតិផ្អែតតិច គិតទៅលើសូកូឡាខ្មៅទៅគឺល្អ។ ការសិក្សាពី Harvard បានបង្ហាញថាការញ៉ាំសូកូឡាមួយចំណិតតូចរាល់ថ្ងៃជួយឲ្យសម្ពាធឈាមទាបចំពោះអ្នកលើសឈាម៕
ដោយ៖ យ៉ាយ៉ា