មូលហេតុ​មួយចំនួននៅ​ពី​ក្រោយ ​មនុស្ស​ដែលចូលចិត្តនៅ​ស្ងៀម​ៗ​​ដើម្បី​បញ្ចប់​បញ្ហា​​



តើ​អ្នក​តែង​តែ​ស្ងាត់​ស្ងៀម​ មិន​តបត​  ​ កំឡុង​​ពេល​មាន​​បញ្ហា​ជាមួយ​អ្នក​ណា​ម្នាក់​ដែរ​ឬ​អត់?  បើ​អ្នក​តែង​តែ​ស្ងាត់​មាត់​    នោះ​បាន​ន័យ​ថា​​អ្នក​ជា​មនុស្ស​មិន​ចូលចិត្ត​និយាយ​ច្រើន​ពេល​មាន​បញ្ហា​ហើយ។  មនុស្ស​បែប​នេះ​គឺ​ជា​មនុស្ស​ឆ្លាត​  ហើយ​ចេះ​ប្រើ​ប្រាស់​ភាព​ស្ងប់ស្ងាត់​លុប​បំបាត់​បញ្ហា​។   មូលហេតុ​ខាងក្រោម​នេះ​ ក៏​អាច​ជា​ហេតុផល​នៅ​ពី​ក្រោយ​ការ​ស្ងៀមស្ងាត់​របស់​អ្នក​ដែរ​៖ 

១) មិន​ចង់​​យក​សាំង​មក​ដុត​លើ​ភ្លើង​៖  ជា​ការ​ពិត​ណាស់​  មនុស្ស​ម្នាក់​ៗ​រាល់​ពេល​មា​នជម្លោះ​គឺ​​ប្រៀប​បាន​ដូច​​នឹង​សាំង​អីចឹង​ដែរ​។   បើ​សិន​សាំង​កំពុង​តែ​ឆាបឆួល​ ហើយ​នោះ អ្នក​មិន​គួរ​ណា​ទៅ​យក​សាំង​មក​ចាក់​ពី​លើ​ថែម​​ទៀត​ទេ​  ព្រោះ​វា​នឹង​នាំ​ការ​ខាត​បង់​ទាំង​សង​ខាង ។  ជំនួស​ដោយ​ការ​យក​សាំង​មក​ចាក់។  ចុះ​ហេតុ អី​អ្នក​មិន​យក​ទឹក​មក​ចាក់​រៀង​ៗ​ខ្លួន​មក​? 

២)  មិន​ចង់​និយាយ​ច្រើន​៖  ការ​និយាយ​ច្រើន គឺ​នាំ​​តែ​​ខុស​ច្រើន​។  បើ​សិន​​​មិន​បន្ត​ការ​និយាយ​អត់ប្រយោជន៍​ន  រឿង​វា​អាច​ល្អ​ជាង​នេះ​។ 

៣) មិន​ចង់​ឈ្លោះ​ព្រោះ​ចុង​ក្រោយ​នៅ​តែ​ត្រូវ​គ្នា​វិញ​៖  បើ​សិន​ចុង​ក្រោយ​  អ្នកគង់​តែ​ត្រូវរ៉ូវ​គ្នា​វិញ​។  ចុះ​ហេតុអ្វី​ចាំ​បាច់​បង្កើត​រឿងរ៉ាវ​ គុំកួន​គ្នា   នាំ​តែ​មាន​​អារម្មណ៍​មិនល្អ​ធ្វើ​អ្វី​?

៤) បើ​ជ្រុល​ជា​ស្អប់​ក៏​ស្អប់​ចុះ៖  បើ​សិន​មានកា​ឈ្លោះប្រកែកគ្នា​នោះ គ្មាន​ថ្ងៃ​​ត្រូវ​គ្នា​វិញ​ទេ​។  ដូចនេះ​ក៏​ឲ្យ​វា​ចប់​ត្រឹម​នឹង​ចុះ​។  ហើយ​អ្នក​ទាំង​​២​គួរ​តែ​ចែក​ផ្លូវ​  ឈប់​ទាក់ទង​គ្នាទៀត។    មិន​ថា​មិត្តភាព​យ៉ាង​ណា​ក៏​ដោយ​។  ដូចនេះ​ក៏​មិន​បាច់​ឈ្លោះ​គ្នា ឬ​តឹង​សរសៃ​ក​នាំ​តែ​ហត់​អី​ដែរ​៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s