គំនិត​អាថ៌កំបាំង​ងាយ​ៗ ​ទាំង ​១០យ៉ាង​​ដើម្បី​ក្លាយ​ខ្លួន​ពី​មនុស្ស​ធម្មតា​ទៅ​​ជា​សេដ្ឋី​



ដើម្បី​ក្លាយ​​ខ្លួន​ពី​ជន​សាមញ្ញ​ធម្មតា​ ទៅ​ជា​សេដ្ឋី​បាន​   អ្នក​គប្បី​​ឆ្លង​កាត់​ការ​តស៊ូ​និង​ការ​លំបាក​នានា​​ច្រើន​កម្រិត​ណាស់​​ក្នុង​ជីវិត។    វា​ទាមទារ​ឲ្យ​​អ្នក​មាន​ការ​​​​អត់​ធ្មត់​និង​អត់​ធន់​  ហើយ​​ហ៊ាន​ជម្នះ​គ្រប់​ឧបសគ្គ​ទាំង​ពួង​។    ហើយ​ចំណុច​ខាង​ក្រោម​នេះ​ជា​អាថ៌កំបាំង​ក្នុង​ការ​ដឹង​នាំ​អ្នក​អោយ​ទទួល​បាន​​ជោគជ័យ​ក្នុង​ជំនួញ​ហើយ​ក្លាយ​ជា​សេដ្ឋី​អោយ​បាន​ឆាប់៖

១)  ត្រូវ​គិត​ឲ្យ​​លើស​ពី​អ្វី​ដែល​អ្នក​ចង់​បាន៖​   មនុស្ស​ជា​ច្រើន​ចង់​ទទួល​បាន​ជោគជ័យ​សម្រាប់​តែ​ខ្លួន​ឯង​  ហើយ​ព្យាយាម​ធ្វើ​អ្វី​សម្រាប់​តែ​បំពេញ​បំណង​ខ្លួន​ឯង។​    ចុះ​ហេតុ​អ្វី​ក៏​មិន​​បើក​គំនិត​ឲ្យ​​ទូលំទូលាយ​ជាង​នេះ?​​​   ប្រសិន​បើ​អ្នក​ព្យាយាម​គិត​ឲ្យ​​លើស​ពី​អ្វី​ដែល​អ្នក​ចង់​បាន   ​អ្នក​នឹង​អាច​វាស់​ស្ទង់​ពី​​សមត្ថភាព​ខ្លួន​ឯង​​ថា​វា​ខ្លាំង​កម្រិត​ណា​ហើយ​។​

២)  ដើរ​តាម​អ្នក​​ជំនាញ៖​  ​សេដ្ឋី​​​ដែល​ជោគជ័យ​ជា​ច្រើន​តែង​មាន​អ្នក​ជំនាញ​​ក្នុង​ការ​​ធ្វើ​ការ​ពិភាក្សា​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មីៗ ​​របស់​ពួក​គេ​។   ​អ្នក​ក៏​ដូច្នេះ​ដែរ​   ការ​ដើរ​តាម​​និង​ការ​រៀន​ទទួល​យក​ចំណេះ​ដឹង​ពី​អ្នក​ជំនាញ​ទាំង​នោះ នឹង​​​ផ្ដល់​ជា​គំនិត​ដែល​ជា​បង្អែក​ដ៏​សំខាន់​សម្រាប់​អ្នក។ 

៣)  បង្កើត​ការងារ​ជា​ប្រព័ន្ធ​​​ដើម្បី​បង្កើន​អានុភាព៖​   អ្នក​មិន​អាច​ធ្វើ​ការងារ​អ្វី​មួយ​បាន​ដោយ​មាន​តែ​ខ្លួន​តែ​ម្នាក់​នោះ​ទេ។  អ្នក​ត្រូវ​បង្កើត​ការងារ​ជា​ប្រព័ន្ធ​មួយ​  សម្រាប់​បង្កើន​អានុភាព​ការងារ​ទាំង​នោះ។   វា​ជួយ​ឲ្យ​​អ្នក​​ទទួល​បាន​ផល​ចំណេញ​ទាំង​ពេល​វេលា​   ទាំង​កម្លាំង  និង​គុណភាព។

៤)  ត្រូវ​​មាន​ជំនាញ​ទីផ្សារ​និង​ការ​លក់​ដូរ៖  ជំនាញ​ទាំង​ពីរ​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​​អ្នក​កាន់​តែ​ខ្លាំង​​ព្រោះ​ ការ​ជំនាញ​ទីផ្សារ​នេះ​អាច​ជា​ផ្នែក​ជួយ​ផ្សព្វផ្សាយ​ផលិតផល​របស់​អ្នក​ទៅ​គ្រប់​កន្លែង។   រី​ឯ​ជំនាញ​លក់​ដូរ​នេះ​​គឺ​​ការ​​នាំ​យក​អតិថិជន​ឲ្យ​​មក​ជាវ​ផលិតផល​របស់​អ្នក។

៥)  ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​​បាន​លឿន៖  ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ម្នាក់​ៗ មាន​គំនិត​ច្រើន​រាប់​មិន​អស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​គេ​ពិបាក​​ក្នុង​ការ​សម្រេច​ចិត្ត។    ប៉ុន្តែ​មនុស្ស​ដែល​មាន​ៗ​ជា​ច្រើន​​តែង​ធ្វើ​ការ​សម្រេច​ចិត្ត​លឿន  ​ព្រោះ​ពួក​គេ​​ដឹង​ពី​ខ្លួន​ឯង​ច្បាស់​បំផុត។

៦)  ត្រូវ​ចេះ​រៀប​ចំ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​៖ អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​គិត​និង​ចាប់​ផ្ដើម​ធ្វើ​វា​ឲ្យ​​បាន​មុន​គេ។  អ្នក​ត្រូវ​ចេះ​លៃ​​លក​​ធ្វើ​​យ៉ាង​ណា​បំពេញ​ការងារ​ដែល​សំខាន់​​បាន​មុន​​ដោយ​មិន​​ត្រូវ​ឲ្យ​​ខាត​បង់​ពេលវេលា  ​កម្លាំង​ និង​ថវិកា​។ 

៧)  ចំណាយ​ពេល​វេលា​ឲ្យ​កាន់​តែ​​មាន​ប្រយោជន៍​៖​ ៩៨​ភាគរយ​នៃ​ប្រជាជន​ទូទៅ​ក្នុង​សកល​លោក​នេះ​ចំណាយ​ពេល​វេលា​ចុង​សប្ដាហ៍​និង​ថ្ងៃ​សម្រាក​សម្រាប់​ដើរ​កម្សាន្ត។    តែ​​ដើម្បី​ក្លាយ​ជា​សេដ្ឋី​អ្នក​ត្រូវ​ហ៊ាន​​លះបង់​​ការ​ពេល​ខ្លះ​​សម្រាប់​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍។

៨)  ត្រូវ​ចេះ​គិត​ពី​អ្នក​ដទៃ៖  សេដ្ឋី​ជា​ច្រើន​តែង​ធ្វើ​កិច្ចការ​ដោយ​មិន​គិត​ពី​លុយ ព្រោះ​បើ​ពួក​គេ​គិត​ពី​លុយ   ​ពួក​គេ​នឹង​ឈប់​ធ្វើ​ការ​ហើយ​ដេក​ចាយ​លុយ​ដែល​ពួក​គេ​នៅ​សល់​បាត់​ទៅ​ហើយ។​     តែ​នេះ​ដោយ​សារ​តែ​​ពួក​គេ​តែង​គិត​ពី​មនុស្ស​ជុំវិញ​ខ្លួន។ 

៩)  ធ្វើ​ការងារ​ឲ្យ​​កាន់​តែ​ប្រសើរ៖ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ឲ្យ​​ពិភពលោក​នេះ​កាន់​តែ​ប្រសើរ​អ្នក​ត្រូវ​ ទទួល​យក​ចំណេះ​ដឹង​អោយ​បាន​ច្រើន    ​ហើយ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ប្រសើរ​ជាង​នេះ។​ 

១០)  ត្រូវ​ទទួល​យក​ការ​ឆ្លើយ​តប​ពី​អ្នក​ដទៃ៖ ការ​ទទួល​យក​ការ​ឆ្លើយ​តប​និង​មតិ​អ្នក​​ដទៃ​នឹង​​ជួយ​ឲ្យ​​អ្នក​កាន់​តែ​រីក​ចម្រើន​ក្នុង​ការ​ធ្វើ​អ្វី​មួយ៕

 

ប្រែ​សម្រួល៖ ព្រំ  សុវណ្ណកណ្ណិកា

X
5s