Chatbot Messenger មានសមត្ថភាពជំរុញអាជីវកម្មរបស់លោកអ្នកកាន់លូតលាស់ ធំធាត់ជាងមុន
Chatbot គឹជាកម្មវិធីបញ្ញាសម្បនិម្មិត (AI)ត្រូវបានរចនាឡើងដើម្បីសម្រួលទៅដល់ការធ្វើសន្ទនា ឆ្លើយតបសំនួរចម្លើយ រវាងអតិថិជននិងអ្នកប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន និងអតិថិជនឲ្យកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះផងដែរ Chatbot មានសមត្ថភាពជួយកាត់បន្ថយថ្លៃចំនាយខ្ពស់ទៅលើការប្រើប្រាស់បុគ្គលិក និង មានប្រសិទ្ធខ្ពស់ក្នុងការធ្វើឲ្យអតិថិជន ស្គាល់ពីអាជីវកម្មរបស់លោកអ្នកកាន់តែច្បាស់ជាងមុន។ ខាងក្រោមនេះអត្ថប្រយោជន៍មួយចំនួនដែលអាជីវកម្មរបស់លោកអ្នកគួរតែប្រើប្រាស់ Chatbot៖
១) Chatbot ជួយកាត់បន្ថយថ្លៃចំនាយប្រតិបតិ្ដការក្នុងក្រុមហ៊ុនបានច្រើន
វាអាចជួយសន្សំសំចៃការចំណាយលើប្រតិបតិ្ដការខាងផ្នែកសេវាកម្មអតិថិជនក្នុងក្រុមហ៊ុនរហូតបានទៅដល់ ២៩% ភាគរយឯនោះ។ នៅក្នុងសហរដ្ឋអាមេរិកបើគិតជាមធ្យម ក្រុមហ៊ុនអាចសន្សំបាន ២៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំដោយការប្រើប្រាស់ សេវាកម្ម Chatbot។
បើយោងតាមរបាយណ៍ការដែលបានស្រាវជ្រាវបានបង្ហាញឲ្យឃើញថា Chatbot មានសមត្ថភាពឆ្លើយទៅនឹងសំនួររបស់អតិថិជនបានសឹងតែ ៩០ភាគរយ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ មួយវិញទៀតគេបានរំពឹងទុកថា នៅក្នុងឆ្នាំ ២០២២ Chatbot នឹងអាចជួយកាត់បន្ថយការចំណាយលើប្រតិបតិ្ដការក្នុងក្រុមហ៊ុនបានរហូត ៨ពាន់លានដុល្លារសហរដ្ឋអាមេរិកថែមទៀតផង។
២) Chatbots មានឥទិ្ធពល ជំរុញការលក់ ការធ្វើទីផ្សារ និងការផ្ដល់សេវាកម្មអតិជនឲ្យមានប្រសិទ្ធភាពជាងមុន
Chatbot មានមុខងារយ៉ាងច្រើនប្រើប្រាស់ក្នុងអាជីវកម្ម ដូចជា សមត្ថភាពលក់ ធ្វើទីផ្សារ និង គ្រប់គ្រងសេវាកម្មអតិថិជនជាដើម ។ វាអាចរក្សាទំនាក់ទំនងអតិថិជនចាស់ៗបានល្អបំផុត នៅពេលណាដែលក្រុមហ៊ុនមានផលិតផលថ្មីៗ វាជាអ្នកបញ្ចូនដំណឹងទាំងអស់នោះទៅកាន់អតិថិជន ទាំងអស់ជាមួយនឹងពត៌មានលំអិតពីផលិតផលទាំងអស់នោះ។
Chatbots អាចធ្វើការនិងបង្កើត ទំនាក់ទំនងអតិថិជន បាន២៤ម៉ោង ជាមួយមនុស្ស ដូចមនុស្សដូចគ្នា ប៉ុន្ដែគ្រាន់តែខុសត្រង់តែវាមិនចេះខឹង និង ហត់ ដូចមនុស្សយើងទេ។
បើយោងតាមរបាយការណ៍បានចេញផ្សាយរបស់ We are Social and Hootsuiteវិញ បានបង្ហើបពីអត្ថប្រយោជន៍ពីរផ្សេងទៀតដែលអាជីវកម្មរបស់លោកអ្នកគួរតែប្រើប្រាស់ សេវាកម្ម Chatbot Messenger សម្រាប់អាជីវកម្មលោកអ្នក៖
ទីមួយ វាមានសមត្ថភាពយកអតិថិជនគោលដៅសម្រាប់ក្រុមហ៊ុនដោយចំនាយទាប
ព្រោះ Facebook គឹជាគេហទំព័រធំជាងគេលំដាប់ទី៣ ដែលមានចំនួនអ្នកប្រើប្រាស់ ច្រើនគេក្នុងពិភពលោក គឺមានអ្នកប្រើប្រាស់សឹងតែ ៦៨% ក្នុងចំនោម Social Media app ទាំងអស់។ Facebook មិនត្រឹមតែជាកន្លែងសម្រាប់លេង Chat ជាមួយ មិត្ដភកិ្ដ និង ក្រុមគ្រួសារតែប៉ុនោះទេ We are social & Hoot suit បានរកឃើញថា ការធ្វើជំនួញរបស់មនុស្សសម័យឥឡូវគិតថា ការផ្ញើរសាទៅវិញមក គឺជាជម្រើសទីពីរក្នុងការចរចាការងារឬជំនួញ។ មួយវិញទៀតគេបានរកឃើញថា ជារៀងរាល់ខែមនុស្សតែងតែធ្វើការផ្ញើរសារចរចាគ្នាផ្លាស់ប្ដូរព័ត៌មានទៅវិញមកមិនតិចជាង ២ពាន់លានសារដែលស្ថិតនៅក្នុងទម្រង់ចរចាពាណិជ្ជកម្ម។
ទីពីរ Facebook មានទីផ្សារធំក្នុងការប្រកួតប្រជែងធ្វើអាជីវកម្មតាមបែបសម័យថ្មី
នៅក្នុង Facebook មានផ្សព្វផ្សាយពាណិជ្ជកម្មទៅលើផលិតផល ឬ សេវាកម្ម រហូតដល់ទៅ ៦លានឯណោះ តែចំនួនអ្នកប្រើប្រាស់ Chatbot សម្រាប់ធ្វើពាណិជ្ជកម្មវិញ មានត្រឹមតែ ៣០ ម៉ឺនតែប៉ុណ្ណោះ។ វាជាចំនួនមួយបានបង្ហាញឲ្យឃើញថា ទីផ្សារមួយនេះ មានការប្រកួតប្រជែងតិចតួចតែប៉ុនោះ។
ជាមួយគ្នានេះដែរ បើនិយាយពីការធ្វើទីផ្សារវិញ អ្នកធ្វើទីផ្សារមូយចំនួនចូលចិត្ដប្រើប្រាស់វិធីសាស្រ្ដផ្ញើរអ៊ីម៉ែល ដែលបញ្ជាក់ពីផលិតផល ឬ សេវាកម្ម ប៉ុន្ដែធ្វើការទីផ្សារបែបនោះមិនសូវមានប្រសិទ្ធភាព ដោយសារតែមនុស្សមួយចំនួន មិនសូវបើក Email របស់ពួកគេប៉ុន្មាននោះទេ ដូចអ្វីដែលបានបញ្ជាក់ខាងលើមនុស្សភាគច្រើនចូលចិត្ដប្រើប្រាស់ការផ្ញើរសារផ្ទាល់តាមរយៈSocial media ដូចជាFacebook ជាដើម។ អ៊ីចឹង ហើយអ្នកគួរតែផ្លាស់ប្ដូពីររបៀបធ្វើទីផ្សារអ្នកមកវិញ ដោយសាកប្រើសេវាកម្ម Chatbot សម្រាប់ផ្សព្វផ្សាយផលិតផល ឬ សេវាកម្មរបស់អ្នកវិញ Chatbot វាជួយផ្ញើរសារចូលទៅក្នុងប្រអប់សារឬ Messenger របស់អតិថិជនតែម្ដង វាមានភាគរយខ្ពស់ដែលអតិថិជនអាចនឹងឃើញផលិតផល ឬ សេវាកម្មថ្មីរបស់អ្នក។
ជារួមមកវិញ Chatbots Messenger បង្កើតឡើងដើម្បីឆ្លើយតបទៅសំណួរដែលសួរដដែលៗដែល អតិថិជនសួរមកកាន់អតិថិជន ក៏ដូចជាគ្រប់គ្រងព័ត៌មាន ឬ បង្កើតទំនាក់ទំនងល្អជាមួយអតិថិជនបានយ៉ាងល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនមិនចាំបាច់ ចំនាយច្រើនទៅលើធនធានមនុស្សដែលត្រូវមកអង្គុយធ្វើរឿងច្រំដែលៗ និង ឆ្លើយសំណួរទៅកាន់អតិថិជនរហូតនោះនោះទេ។ ប៉ុន្ដែមិនមានន័យ Chatbot ដើរតួរជំនួសមនុស្សតាំងស្រុងនោះទេ វាគ្រាន់តែជួយសម្រួលដល់ការងារខាងផ្នែកសេវាកម្មរបស់អតិថិជនឲ្យកាន់តែមានប្រសិទ្ធភាព កាន់តែប្រសើរ និង ចំណាយតិចជាងមុនយ៉ាងណាក៏ដោយមនុស្សក៏នូវតែមានមុខងារធ្វើការងារទាំងនោះដូចគ្នា គ្រាន់តែមិនសូវរវល់ដូចមុនតែប៉ុណ្ណោះ៕
ដោយ៖ ច័ន្ទលាភ