ឃើញ​សញ្ញាណ ​​១៨ ចំណុច​​នេះ​​ទោះ​មិន​ប្រាប់​ក៏​អាច​ដឹង​​ថា ចៅហ្វាយ​មិន​ចូលចិត្ត​អ្នក​​​​ទៅ​ហើយ!​



នៅ​ពេល​ដែល​ចៅហ្វាយ​របស់​អ្នក​មិន​ចូលចិត្ត​អ្នក អ្នក​នឹង​សង្កេត​ឃើញ​ថា ចៅហ្វាយ​របស់​អ្នក​នឹង​បង្ហាញ​កាយវិការ ឬ​ទង្វើ​​​មួយ​ចំនួន​បើកចំហ​ចេញ​មក​ឲ្យ​អ្នក​ដឹង​តែម្តង​ដែល​អាច​លើស​ពី​កម្រិត​នៅ​ក្នុង​បរិស្ថាន​ការងារ​​ក៏​មាន​។ ​នេះ​ក៏​មិន​ទាន់​គ្រប់គ្រាន់​នោះ​ដែរ​ពី​ព្រោះ​ថា មាន​ចៅហ្វាយ​ខ្លះ​ទៀត​​​នៅ​ពេល​មិន​ចូលចិត្ត​អ្នក អាច​មិន​បង្ហាញ​​​សកម្មភាព​​បើកចំហ​​ចេញ​មក​នោះ​ឡើយ។  ឥឡូវ​នេះ​​​អ្នក​អាច​សាក​សង្កេត​ដោយ​ខ្លួន​ ឯង ហើយ​បើ​​ឃើញ​​សញ្ញាណ​​ផ្សេង​ទៀត​ដូច​ខាងក្រោម​នេះ​បញ្ជាក់​ថា ចៅហ្វាយ​របស់​អ្នក​​កំពុង​មិន​ចូលចិត្ត​អ្នក​ហើយ​​។ ​​

១.អ្នក​មាន​អារម្មណ៍​​​មិន​​កក់ក្តៅ​ក្នុង​ចិត្ត​នៅ​ពេល​ណា​ក៏ដោយ​ដែល​អ្នក​ និង​ចៅហ្វាយ​ជួប​មុខ​គ្នា​

២.ចៅហ្វាយ​របស់​​អ្នក​មិន​ដែល​​ស្នើសុំ​ ឬ​ចង់​ឲ្យ​អ្នក​ផ្តល់​មតិ​​ចូលរួម​​ធ្វើ​​ការ​​​សម្រេចចិត្ត​សំខាន់ៗ​​

៣.ចៅហ្វាយ​របស់​អ្នក​ព្យាយាម​បង្វែរ​ក្រសែភ្នែក​ចេញ​ពី​​និយាយ​ជាមួយ​អ្នក

៤.ចៅហ្វាយ​របស់​អ្នក​តែង​តែ​មិន​សូវ​សប្បាយចិត្ត​នៅ​ពេល​នៅ​ជាមួយ​អ្នក

៥.ចៅហ្វាយ​របស់​អ្នក​ព្យាយាម​គ្រប់គ្រង និង​​​​ឃ្លាំមើល​សកម្មភាព​របស់​អ្នក​ជាង​បុគ្គលិក​ផ្សេង​ទៀត

៦.វត្តមាន​របស់​អ្នក​មិន​សូវ​សំខាន់​សម្រាប់​ចៅហ្វាយ​របស់​អ្នក​

៧.ចៅហ្វាយ​របស់​អ្នក​និយាយ​ពាក្យ​ខ្លីៗ កម្បុតៗ​ គំរោះគំរើយ ​ដាក់​អ្នក

៨.ចៅហ្វាយ​របស់​អ្នក​ប្រើ​កាយវិការ​ឆ្គាំឆ្គង​ពេល​និ​យាយ​ជាមួយ​អ្នក

៩.ចៅហ្វាយ​របស់​អ្នក​ព្យាយាម​ទំនាក់ទំនង​អ្នក​តាម​អ៊ីមែល​ជាជាង​ជួប​មុខ​ផ្ទាល់

១០.ចៅហ្វាយ​របស់​អ្នក​កម្រ​ឲ្យ​អ្នក​ចូលរួម​កិច្ចប្រជុំ​​ ឬ​គម្រោង​ការងារ​សំខាន់ៗ​នៅ​ក្នុង​ក្រុមហ៊ុន

១១.ចៅហ្វាយ​របស់​អ្នក​​ជា​រឿយៗ​តែង​មិន​យល់​ស្រប​ទស្សនៈ​របស់​អ្នក

១២.ចៅហ្វាយ​របស់​អ្នក​កម្រ​​សាកសួរ​ជីវប្រវត្តិ ឬ​ជីវិត​ឯកជន​របស់​អ្នក​ណាស់​ ​ហើយ​ចូលចិត្ត​យក​ភាសា​ការងារ​មក​និយាយ​ទៅ​វិញ​

១៣.ចៅហ្វាយ​របស់​អ្នក​ដាក់​ការងារ​មួយ​ឲ្យ​អ្នក​ធ្វើ​ដែល​ការងារ​នោះ​គ្មាន​អ្នកណា​ចង់​ធ្វើ​ឡើយ

១៤.​អ្នក​កម្រ​ទទួល​បាន​មតិ​កែលំអ​​​អ្នក​ដូច​បុគ្គលិក​ផ្សេងៗ​ទៀត​ពី​ចៅហ្វាយ​របស់​អ្នក​ឡើយ

១៥.ឬ​ក៏​អ្នក​តែង​ទទួល​បាន​មតិ​រិះគន់​ជានិច្ច​ពី​ចៅហ្វាយ​ និង​ជា​ពិសេស​នៅ​មុខ​គេ​មុខ​ឯង​តែម្តង

១៦.វត្តមាន​របស់​អ្នក​​នៅ​ក្នុង​​ការិយាល័យ​​ធ្វើ​ការ​របស់​​ចៅហ្វាយ​អ្នក គឺ​មាន​តិចតួច​ប៉ុណ្ណោះ​ខុស​ពី​បុគ្គលិក​ផ្សេង​ទៀត

១៧.ចៅហ្វាយ​របស់​អ្នក​ព្យាយាម​យក​មុខ​យក​មាត់​នៅ​ពេល​ទទួល​បាន​គំនិត​ពី​អ្នក

​​​១៨.រាល់​ពេល​ដែល​អ្នក​មាន​ជំនួប​ជាមួយ​ចៅហ្វាយ​របស់​អ្នក គឺ​​មាន​ពេល​ខ្លី​ជាង​បុគ្គលិក​ផ្សេង​ទៀត៕

ប្រភព៖ Businessinsider 

 

 

X
5s