គន្លឹះទាំង ៥អាចផ្លាស់ប្ដូរខ្លួនឯងពីមនុស្សកំសាកមកជាមនុស្សមានទំនួលខុសត្រូវខ្ពស់
អ្នកមិនអាចកើតមកហើយនាំយកទំនូលខុសត្រូវមកជាមួយបានទេ ព្រោះថាវាកើតឡើងបានអាស្រ័យទៅលើខ្លួនអ្នកផ្ទាល់។ ទំនួលខុសត្រូវនេះទៀតសោត គឺជាចំណុចមួយដ៏សំខាន់សម្រាប់ជីវិត និងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អ្នកខ្លះអាចនឹងគ្មានទំនួលខុសត្រូវ ដែលនាំឲ្យពួកគេតែងតែជួបបញ្ហាមិនចេះ ចប់មិនចេះហើយ។ តែបើសិនអ្នក ចង់ផ្លាស់ប្ដូរពីមនុស្សដែលកំសាកបំផុត ឲ្យមកជាមនុស្សដែលមានទំនួលខុសត្រូវបំផុតបាន អ្នកគួរតែអនុវត្តតាមគន្លឹះទាំង៥នេះសិន៖
១) កុំសូវលើកលែងទោសឲ្យខ្លួនឯងពេក៖ ប្រសិនបើអ្នកបានធ្វើកំហុសអ្វីមួយ អ្នកត្រូវទទួលស្គាល់ពីវា ហើយមិនត្រូវទម្លាក់ទៅកាន់អ្នកដទៃជាដាច់ខាត។ បើអ្នកតែងលើកលែងទោសឲ្យខ្លួនឯងអ្នកនឹងកាន់តែក្លាយជាមនុស្សដែលគ្មានទំនួលខុសត្រូវ ជារៀង រហូត គ្មានថ្ងៃកែបាន។
២) បញ្ឈប់ការរអ៊ូរទាំ៖ មនុស្សបែបនេះភាគច្រើនជាមនុស្សដែលនិយាយច្រើន ហើយមិនដែលធ្វើបានអ្វីជាសាច់ការអ្វីទេ។ អ្នកគួរឈប់ត្អូញត្អែរហើយ ព្យាយាម បង្កើនទំនួលខុសត្រូវក្នុងការធ្វើកិច្ចការទាំងនោះវិញ។
៣) រៀនគ្រប់គ្រងលុយកាក់របស់អ្នក៖ មនុស្សដែលខ្វះទំនួលខុសត្រូវភាគច្រើនជាមនុស្សខ្ជះខ្ជាយលុយកាក់ជាទីបំផុត។ ហេតុនេះហើយអ្នកគួរចេះរៀបចំ គ្រប់គ្រងការចាយវាយនានាដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ជាងមុនទើបល្អ។
៤) ជៀសវាងការធ្វើអ្វីដោយពន្យារពេល៖ មនុស្សជោគជ័យទាមទារការខិតខំ ប្រឹងប្រែង និងការចេះទទួលខុសត្រូវក្នុងការធ្វើអ្វីមួយ។ ជំហានដំបូងនោះ អ្នកគួរឈប់ធ្វើការពន្យារពេល ព្រោះ ថាពេលវេលាគឺជាមាសប្រាក់។
៥) ធ្វើការជាប់លាប់ហើយតាមកាលវិភាគ៖ ការមានទម្លាប់ល្អ គឺពិតជាសំខាន់ណាស់ក្នុងការ ធ្វើការងារ។ ការមានទំនួលខុសត្រូវមានន័យថាអ្នកអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ ដូចនេះពេលអ្នកមានទម្លាប់ល្អ ធ្វើកិច្ចការងារតាមពេលកំណត់នោះ មានន័យថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា