សត្វកញ្ចែខ្លួនតូច កំពុងបំផ្លិចបំផ្លាញព្រៃនៅអាហ្រ្វិកខាងត្បូងយ៉ាងធ្ងន់ធ្ងរ​




ពពួក​កញ្ចែខ្មៅ​ខ្លួន​តូច​ មាន​ទំហំ​ប៉ុនគ្រាប់​ល្ងរកំពុង​ធ្វើការ​បំ​ផ្លាញ​ព្រៃ​នៅ​ទីប្រជុំ​ជនមួយ​នៅអាព្រិច​ខាង​ត្បូង​យ៉ាង​ខ្លាំង ហើយ​មិនទាន់​មានដំណោះ​ស្រាយ​នៅឡើង​ទេ​ពេល​នេះ។​



គេ​បា​ន​ប្រទះ​ឃើញដើម​ឈើ​ដែល​មាន​ប្រហោង​ចោះរន្ធ​ស្ទើរ​ពេញ​​មួយ​ដើម និង​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​រាប់​ពាន់​ម៉ាយ (miles) លើ​ទឹក​ដី​អាហ្រ្វិក​ខាង​ត្បូងពី​ភាគ​ខាង​ត្បូង​ទីក្រុង Pietermaritzburg ទៅ​ដល់​ព្រៃ​នៃតំបន់​​ជន​ជាតិ​ភាគ​តិច​ខាង​លិច​ឆ្នេរជិត​ទីក្រុង Cape ដែលជា​តំបន់មួយ​មិនទទួល​យក​​សកល​ភាវូបនីយកម្ម។ មុន​ដំបូង​គេ​បាន​រក​ឃើញ​វា​ជា​ច្រើន​នៅក្នុងចំការ​ avocado នៃ​ប្រទេស​អ៊ីស្រាអែល​​ បន្ទាប់​មក​វា​បាន​កើត​ឡើង​លើ​ដើម​ឈើ​រាប់​លាន​ដើម​នៅ​ប៉ែក​ខាង​កើត​រដ្ឋ​កាលី​ហ្វរញ៉ា។ ពេល​នេះ​អាព្រិច​ខាង​ត្បូង​ទំនង​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ការលុកលុយដ៏ធំបំផុតនេះ។

សត្វ​ល្អិត​អំបូរ​នេះ​ហាក់​កំពុង​បំផ្លាញ​ស្លឹក​ឈើ​ព៌ណ​បៃ​តង​យ៉ាង​ខ្លាំងនៃ Johannesburg ដែល​​ជា​តំបន់​ព្រៃ​ធំ​ជាង​គេ​បំផុត​មួយ​លើ​ពិភព​លោក។​ អ្នក​ជំនាញ​ខាង​ព្រៃ​ឈើ​ក៏​បាន​និយាយ​ដែរថា​ ៣០%​ នៃ​ដើម​ឈើ​ទាំង​អស់​បាន​ងាប់​ ហើយ​វា​ក៏​មានការ​ប៉ះ​ពាល់​ខ្លាំង​ដល់ឧស្សា​ហកម្ម​ផលិត​ avocado macadamia  stone-fruit និង pecan-nut ក្នុង​ប្រទេស​ដូចគ្នា​ដែរ។ គែ​បាន​សន្មត់​ថាការ​ខាត​បង់​ថា​វា​មានទំហំ​ធំ​សម្រាប់​ជាតិ​ដែល​ប្រហាក់ប្រហែល​នឹង​ទឹក​ប្រាក់​ប្រមាណ ១១ ប៊ីលាន​ដុល្លារ​សម្រាប់​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​។​

ដោយ៖ យ៉ាយ៉ា

 

X
5s