តម្លៃផ្លែអាវូកាដូរបស់ម៉ិកស៊ិក លោតឡើង ៣៤% ខណៈមានការគំរាមបិទច្រកព្រំដែនរបស់ ដូណាលត្រាំ
តម្លៃផ្លែអាវូកាដូ ក្នុងប្រទេសម៉ិកស៊ិកបានកើនឡើងខ្លាំងបំផុតបើគិតក្នុងរយៈពេលជិតមួយទសវត្សរ៍ នៅពេលដែលអ្នកទិញបានថ្លឹងថ្លែងលើការលើកឡើងថ្មីបំផុតពីលោក ដូណាលត្រាំ ពីការគំរាមកំហែងរបស់លោក ក្នុងការបិទព្រំដែនជាមួយម៉ិកស៊ិកដែលជាអ្នកផ្គត់ផ្គង់ផ្លែឈើដ៏ធំបំផុតរបស់អាមេរិក។
តាមការឲ្យដឹងពីលោក Michoacan ម្ចាស់ចំការអាវូកាដូ បានឲ្យដឹងថា តម្លៃផ្លែអាវូកាដូ បានកើនឡើងរហូត ៣៤% គិតត្រឹមថ្ងៃអង្គារទី ០២ មេសា ២០១៩ ម្សិលមិញនេះ។ លោក Roland Fumasi អនុប្រធាននិងជាអ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Raboban បាននិយាយថាតម្លៃនឹងបន្តកើនឡើង ទ្វេរ ឬបីដង ប្រសិនបើលោក ត្រាំ បិទច្រកព្រំដែន។
ម៉ិកស៊ិកជាអ្នកផ្គត់ផ្គង់ផ្លែអាវូកាដូប្រមាណ ៧០% ទៅ ៨០% ក្នុងសហរដ្ឋអាមេរិក ក្នុងសហរដ្ឋអាមេរិក និងប្រមាណ ១៦% នៅកាលីហ្វរញ៉ា និងប្រទេសឈីលី និងប៉េរូជាអ្នកផ្គត់ចំនួនដែលនៅសល់ទាំងអស់ នេះបើយោងទៅលើទិន្នន័យពី Haas Avocado Board។
តាមទិន្នន័យក្នុងឆ្នាំ ២០១៧ ផ្លែអាវូកាដូ មួយគីឡូក្រាមមានតម្លៃ ៧៥ mx pesos ឬស្មើប្រមាណ ៤.២០ ដុល្លារ បន្ថែមពីនេះតម្លៃ អាចនឹងកើនឡើង ២ ទៅ ៣ដងប្រសិនបើមានការបិទច្រកព្រំដែនពិតប្រាកដមែន នេះជាការលើកឡើងរបស់លោក Fumasi។
សហរដ្ឋអាមេរិកបានធ្វើការនាំចូលផ្លែអាវូកាដូពីម៉ិកស៊ិកមានចំនួនទឹកប្រាក់ ៣៤៦ ប៊ីលានដុល្លារកាលពីឆ្នាំមុន៕
ដោយ៖ យ៉ាយ៉ា