២០២៤ អាស៊ាននឹងប្រែក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យានិងជាប៉ូលមេដែកទាក់ទាញការវិនិយោគធំៗ​



បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុម Bain & Company បានបង្ហាញឲ្យឃើញថា ប្រទេសអាស៊ីអាគ្នេយ៍នឹងទទួលបានទឹកប្រាក់សម្រាប់វិនិយោគ ពីវិនិយោគិននៅជុំវិញពិភពប្រមាណជាង ៧០ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅលើប្រភេទក្រុមហ៊ុន Start-up ទាក់ទងនឹងបច្ចេកវិទ្យា (Technology) ក្នុងទម្រង់ទុនរួម (Venture Capital & Private Capital investment)។  

កាលពីឆ្នាំ ២០១២ តំបន់១០ប្រទេសមួយនេះ ទទួលបាន Start-up Unicorn ធំៗជាច្រើន ដែលមានដូចជា​​ Go-Jek Grab និង Traveloka ជាដើម ដោយកាលពីចាប់ផ្ដើមដំបូងក្រុមហ៊ុននីមួយៗមានតម្លៃ ១ពាន់លានដុល្លារសហរដ្ឋអាមេរិកតែប៉ុនោះ ប៉ុន្ដែគិតមកដល់ឥឡូវតម្លៃសរុបរបស់ក្រុមហ៊ុនទាំងនោះមានតម្លៃរហូតដល់ ៣៤ពាន់លានដុល្លារឯណោះ។ នៅក្នុងរបាយណ៍ការដដែលនោះក៏បានបញ្ជាក់ឲ្យឃើញដែរថា ក្រុមហ៊ុនដែលទាក់ទាញវិនិយោគិនមកវិនិយោគច្រើន មានដូចជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា។ ជាមួយនេះគ្នាផងដែរ វិស័យសុខាភិបាល និងវិស័យអប់រំ ក៏ជាវិស័យមេដែកវិនិយោគិនមកវិនិយោគច្រើនមិនចាញ់វិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុប៉ុន្មានដែរ។

បើយើងក្រឡេកទៅមើល ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ ២០១២វិញប្រទេសមួយនេះ បានគៀរគរដើមទុន មកវិនិយោគទៅការបង្កើតការងារ  បង្កើតក្រុមហ៊ុន ស្វែងរកទៅលើការបង្កើតថ្មី និង វិនិយោគទៅវិស័យផ្សេងៗទៀតនៅក្នុងប្រទេសរបស់ពួកគេ។ គិតត្រឹមឆ្នាំ ២០១៧ ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរីកចម្រើនរហូតដល់ ៣០០ ភាគរយ។

ចំណែកឯប្រទេសវៀតណាមវិញ បានបង្កើតកម្មវិធីតំបន់បច្ចេកវិទ្យា​កាលពីឆ្នាំ ២០១៦ ហើយរដ្ឋាភិបាលប្រទេសកុម្មុនីសមួយនេះក៏បានប្រកាសជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបទដ្ឋានគតិយុទ្ធជូនដល់ក្រុមហ៊ុន
Start Up ជាង ២៦០០ ក្រុមហ៊ុន ក្នុងរយៈពេល ១០ ឆ្នាំបន្ថែមទៀតផង ដើម្បីជួយលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ខ្លួន និង ទាក់ទាញវិនិយោគិនមកវិនយោគក្នុងប្រទេសឲ្យកាន់តែច្រើន។

ក្នុងរបាយការណ៍ដដែលនោះបានបន្ថែមទៀតថា វៀតណាម និង ឥណ្ឌូនេស៊ី  គឺជាប្រទេសដែលមានការវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសតំបន់អាស៊ាន គិតសរុបជាប្រមាណជាង ២០% នៃតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ វិនិយោគិនសឹងតែ ៩០% ជឿជាក់ថាប្រទេស ឥណ្ឌូនេស៊ី និង វៀតណាមនឹងក្លាយជាប្រទេសដែលមានទីផ្សារកៅ្ដគគុកដែលទាក់ទាញវិនិយោគច្រើនជាងគេបំផុត នៅក្នុងឆ្នាំ ២០១៨-២០១៩ បន្ទាប់ពី ប្រទេសសឹង្ហបុរីបានក្លាយជាប្រទេសដែលប្រមូលផ្ដុំដោយក្រុមហ៊ុន Technology រួចមកហើយ និង ជាប្រទេសមួយផ្ដល់ភាគលាភច្រើនពីការវិនិយោគ។

បន្ថែមទៅលើនេះទៅទៀត ប្រទេសអាស៊ីអាគ្នេយ៍អាចនឹងបង្កើតបាន Start-up unicorn មិនតិច ជាង១០ទៀតនោះទេនៅក្នុងឆ្នាំ ២០២៤ ដែលក្រុមហ៊ុននីមួយៗមានតម្លៃចាប់ពី ១ពាន់លានដុល្លារសហរដ្ឋអាមេរិកឡើងទៅ៕

ប្រភព៖ peoplemattersglobal

X
5s