មូលហេតុ​ ៥​យ៉ាង​រារាំង​​អ្នក​មិន​ឲ្យ​​​ឈាន​ទៅ​ដល់​សក្ដានុពល​​ខ្លាំង​ក្លា​​ក្នុងខ្លួន​



តើ​អ្នក​មាន​ដែល​គិត​ទេ​ថា​   រៀង​រាល់​ថ្ងៃ​នេះ​អ្នក​មិន​ទាន់​បាន​ធ្វើ​អ្វី​ឲ្យ​ចេញ​ជា​ផ្លែ​ផ្កា​អស្ចារ្យ​អ្វីសម្រាប់​ខ្លួន​​ឯង​នៅ​ឡើយ​ទេ? ​តើ​វា​មក​ពី​​​អ្នក​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ ឬ​​​​ក៏​​អ្នក​មិន​ទាន់​បាន​បង្ហាញ​សក្ដានុពល​ដែល​អ្នក​មាន​នោះ​​អស់​នៅ​ឡើយ​ទេ​?​    ​ចំណុច​ ៥​យ៉ាង​នេះ​ជា​ហេតុផល​សាមញ្ញ​ៗ  ​ដែល​បញ្ជាក់​ថា​អ្នក​មិន​ទាន់​ឈាន​ទៅ​រក​សក្ដានុពល​ដែល​អ្នក​មាន​នៅ​ឡើយ​ទេ​ព្រោះ៖ 

១)  អ្នក​មិន​ទាន់​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង៖    អ្នក​ត្រូវ​តែ​មាន​ភាព​​ស្មោះត្រង់​​ខ្ពស់បំផុត​ចំពោះ​ខ្លួន​ឯង​ជា​មុន​សិន​​ហើយ​  ត្រូវ​តែ​​​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់​អំពី​ខ្លួន​ឯង​។    គឺ​វា​មាន​តែ​អ្នក​ទេ​ដែល​ដឹង​ពី​ភាព​ខ្សោយ​និង​ភាព​ខ្លាំង​របស់​ខ្លួន  ហើយ​ត្រូវ​តែ​​ព្យាយាម​កែ​តម្រូវ​រាល់​ចំណុច​ទាំង​អស់​។ 

២)  អ្នក​គ្មាន​គោល​បំណង​ច្បាស់លាស់៖ ​វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​កំណត់​ឲ្យ​​បាន​នូវ​គោលដៅ​មួយ​ដែល​អ្នក​ចង់​ទៅ​។     គោលដៅ​នោះ​ហើយ​ដែល​ជា​ទឹកចិត្ត​​និង​ចង្អុល​បង្ហាញ​ផ្លូវ​សម្រាប់​អ្នក​ដើរ​ទៅ​​ថ្ងៃ​អនាគត។ 

៣)  អ្នក​មិន​បាន​​​រៀប​ចំ​ឲ្យ​​ច្បាស់​លាស់​៖  នៅ​ពេល​អ្នក​មាន​គោល​បំណង​មួយ​ច្បាស់​លាស់​​ថា​អ្នក​ចង់​ធ្វើ​អ្វី​ហើយ​នោះ​       អ្នក​ទាមទារ​ការ​រៀប​ចំ​ឲ្យ​​មាន​ផែន​ការ​ច្បាស់លាស់។  ​ គ្មាន​អ្វី​ដែល​ល្អ​ជាង​ការ​រៀប​ចំ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​។​ 

៤)  អ្នក​មិន​ចង់​ដឹង​​ពី​អ្វី​ទាំង​អស់៖  អ្នក​ត្រូវ​តែ​ស្វះស្វែង​ក្នុង​ការ​ស្វែង​រក​គន្លឹះ​ល្អ​ ៗ​ថែម​ទៀត​   ដើម្បី​យក​មក​បំពេញ​ចន្លោះ​ខ្វះខាត​នានា។     អ្នក​មិន​អាច​ដឹង​ទេ​ថា​១០​ឆ្នាំ​ទៅ​មុខ​ទៀត​  ​អ្នក​​នឹង​ទទួល​បាន​ផល​អ្វី​​ខ្លះ​នោះ​ ?     ដូច្នេះ​ហើយ​ អ្នក​​ត្រូវ​​តែ​ចេះ​​​ខ្វាយខ្វល់​  ហើយ​សង្កេត​មើល​ពី​អ្វី​នៅ​ជុំវិញ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​។

៥)  អ្នក​មិន​ផ្ដោត​អារម្មណ៍​ទាល់​តែ​សោះ៖ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​  ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​​ជោគជ័យ​​ ជា​ពិសេស​សម្រាប់​ការ​ជោគជ័យ​ដ៏​យូរ​អង្វែង។    វា​ជា​រឿង​ចាំបាច់​សម្រាប់​អ្នក​  ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​  ព្រោះ​​កំហុស​នានា​អាច​កើត​មាន​ឡើង​ដោយ​ចៃដន្យ​ក៏​ថា​បាន៕

ដោយ៖ ព្រំ  សុវណ្ណកណ្ណិកា

X
5s