មានដឹង​ទេ​ វិស័យ​អ្វី​ខ្លះ​ដែល​រុញច្រានសេដ្ឋ​កិច្ច​ថៃ​ឲ្យ​មាន​ការ​រីក​ចម្រើនខ្លាំងរហូតដល់សព្វថ្ងៃ​



ថៃជា​ប្រទេ​សមួយ​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និងជា​ប្រទេស​​ដែលមាន​សេដ្ឋ​កិច្ច​ធំ​លំដាប់ទី២ ក្នុង​តំបន់។​ ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ថៃ (GDP) មានចំនួន ៤០៤,៨២៤ ប៊ី​លាន​ដុល្លារ ជាមួយ​នឹង​អំណាច​ទិញ​មាន​ប្រមាណ ១,១០៨ ទ្រី​លាន​ដុល្លារ។ ចំនួន​ប្រជា​ជន​ថៃ​មាន ៦៧.២ លាន​នាក់ សេដ្ឋកិច្ច​ប្រទេសថៃ​មាន​កម្លាំង​ពល​កម្ម​ធំ​ និងមធ្យម​ភាគ​នៃ GDP per capita ៥,៧៧១ដុល្លារ។​ សេដ្ឋ​កិច្ច​ថៃ​មាន​ការ​រី​ក​ចម្រើន​ជា​ខ្លាំង​ក្នុង​ប៉ុន្មាន​ទសវត្សន៍​ចុង​ក្រោយ​នេះ ហើយ​ប្រទេស​នេះ​ក៏​មាន​ការ​ធ្លាក់​ចុះ​អត្រា​នៃភាព​ក្រីក្រពី ៦៥.២៦% ទៅ ១៣.១៥% ចន្លោះពី​ឆ្នាំ ១៩៨៨ ទៅ​ ២០១១។


ការ​រីក​ចម្រើន​នេះ​ក៏​វា​អាស្រ័យ​ទៅ​លើ​កត្តា​សេដ្ឋ​កិច្ច​ក៏​ដូចជា​វិ​ស័យ​មួយ​ចំនួន​ ដែល​រុញ​ឲ្យ​ប្រទេស​ថៃឈាន​ជើង​ចូល​ក្នុ​ងទីផ្សារ​អន្តរជាតិ​ និង​ក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​ដែល​ធ្វើ​ការ​នាំចេញលំដាប់​លេខ​ ២០ ទៅ កាន់​ប្រទេស​ធំ​ៗ​ដូចជា សហ​រដ្ឋអាមេរិក ជ​ប៉ុនជាដើម​។ វិស័យ​ដែល​ជួយ​ដល់​ជាតិ​ឲ្យ​ឈាន​មុខ​នោះ​មាន​ដូចជា៖

១) សហគ្រាស​ខ្នាត​តូច​ និ​ងមធ្យម​

មួយ​ក្នុង​ចំនោម​ការ​រួម​បញ្ចូល​សំខាន់​បំ​ផុតនៃ​សេដ្ឋ​កិច្ច​ថៃ គឺ​ដោយ​សារ​មាន​ទំហំ​ធំ​នៃ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ SMEsSMEs ​ជាអ្នក​ចូល​រួម​ធំ​បំផុត​ក្នុង​ផលិត​ផល​ក្នុងស្រុក​សរុប​របស់​ថៃ ជាក់​ស្តែង SMEs ក្នុង​ប្រទេស​នេះ​មាន​ច្រើន​ និង​ប្រមាណ ៩៩.៧% នៃ​ប្រតិបត្តិ​ការអាជីវកម្ម​គឺ​ធ្វើ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ ឬជន​បទ ដែល​ជា​ហេតុ​លើក​ស្ទួយ​នឹង​ផ្តល់​ចំណូលដល់​មនុស្សស្ទើរ​គ្រប់​គ្នា។ ក្នុង​ឆ្នាំ ២០១៣ អាជីវកម្ម SMEs បាន​ចូល​រួម​ ៣៧.៤% នៃ GDP សរុប ភាគ​រយ​នេះបាន​បង្ហាញ​ពី​ថា​ថយ​ចុះជាង​ឆ្នាំ ២០០២ ដែល SMEs រួម​ចំណែក​ក្នុង​ GDP បាន ៤១.៣%។

SMEs នៅក្នុង​ប្រទេស​ថៃ​ឆ្លើយ​តបចំពោះ​ការ​នាំ​ចូលទំនិញ​​ច្រើនជា​ង​ការ​នាំ​ចេញ​ ​សេដ្ឋ​កិច្ច​វិទូ បាន​អះអាង​ថានេះជាការពិតដែលថាឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាន​ន័យ​ថាមាន​ទំនិញ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដែល​ផលិត​សម្រាប់ធ្វើ​ការ​នាំចេញ។ ចំនួន​មួយ​ភាគ​បីនៃ​​កំលាំង​ពលកម្ម​ផ្តល់​ដោយ
SMEs ក្នុង​ប្រទេស​ថៃ គឺ​បម្រើ​ដល់ការ​ជួញ​ដូរ សេវាកម្ម​ និង​ឧស្សា​ហកម្ម​ផលិត​កម្ម​។​

២) វិស័យ​ឧស្សាហកម្ម​ និង​ការ​ផលិត

វិស័យឧស្សា​ហកម្ម​ជា​វិស័​យ​មួយ​ធំជាង​គេ​ដែល​ចូល​រួម​ក្នុង​ ​ GDP សរុប​របស់​ប្រទេ​សថៃ ៤៣.៩%។ ក្នុង​វិស័យ​ឧស្សា​ហកម្ម​នេះ ផ្នែក​ផលិតកម្ម​មាន​ផលិតភាពខ្ពស់​ជាង​គេបាន​រួម​ចំណែក​ ៣៤.៥% នៃ​ GDP។ បន្ថែម​ពី​នេះ​វិស័យ​ឧស្សាហកម្ម​បាន​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្តល់​ជួន​នូវការងារ​ជា​ផ្លូវការ​ប្រមាណ ១៤% ក្នុង​ប្រទេស។ ចន្លោះ​ពី​ឆ្នាំ ១៩៩៥ ដល់ ២០០៥ ​ឧស្សាហកម្មនេះមានការ​រីក​ចម្រើន​កម្រិតមធ្យម.៤% ហើយ​ក្នុ​ងរយៈពេល​ថ្មី​ៗនេះ​ របាយ​ការណ៍​បាន​បង្ហា​ញ​ថា​មាន​ការរីកចម្រើន​យឺត​បន្តិច។

ប្រភេទទំនិញសំខាន់ពីរប្រភេទដែលផលិតនៅប្រទេសថៃគឺរថយន្តនិងអេឡិចត្រូនិក
។ ជា​មធ្យម​ថៃ​ផលិត​បាន​រថ​យន្ត​ប្រហែល ២លាន​ គ្រឿង​ក្នុង​មួយ​ឆ្នាំ ដែល​បាន​ដណ្តើមមុខ​ជា​ប្រទេស​ដែល​ផលិ​ត​រថយន្តធំជាង​គេ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ភាគ​ច្រើន​នៃ​ឡាន​តូច និង​ឡាន​ដឹក​ជញ្ជូន​ដែល​ផលិត​ក្នុង​ប្រទេស​ថៃគឺ​ជា​យី​ហោ​អន្តរជាតិដូចជា
Ford, Volkswagen, Mercedes និង BMW

ដោយឡែក​ឧស្សា​ហកម្ម​ផលិតគ្រឿង​អេឡិច​ត្រូ​និច​នៅ​ក្នុង​ប្រទេស​ថៃ ផលិតនូវភាគរយធំបំផុតនៃទំនិញនាំចេញ ១៥% នៃ​ការ​នាំចេញសរុប​របស់​ប្រទេស។ ការ​នាំ​ចេញ​នេះមានមាន​តម្លៃ​ប្រមាណ ៥៥ ប៊ី​លាន​ដុល្លារ​ និង​ជា​ឧស្សាហកម្ម​ឯក​ទេសមួយ​ដែល​ផ្តល់​ការ​ងារ​ផ្នែក​ផលិតកម្ម​ ១២
.២% ក្នុង​ប្រទេស​ថៃ។ ​​ក្នុង​ផលិតកម្ម​អេឡិច​ត្រូនិច​នេះ ​កុំព្យូ​ទ័រ និងបង្គុំ​សៀគ្វី ត្រូវ​បាន​គេ​ឃើញ​ថា​ជាទំនិញនាំចេញ​ដ៏​ធំ​ទូលាយ​ ដែល​​កុំព្យូ​ទ័រមាន ៧.៩% ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ ១៨.៣ ប៊ី​លាន​ដុល្លារ​ ខណៈដែល​បង្គុំ​សៀគ្វីមាន ៤.២% ស្មើ​នឹង​ទឹក​ប្រាក់ប្រមាណ ៩.៨% ប៊ី​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ដែរ​ថា ថៃ​ជា​ប្រទេសធំ​លំដាប់​ទី​ ២ ក្នុ​ងពិភព​លោក​ខាង​ផ្នែកផលិត​
hard disk drives។ ការ​នាំចេញ​ធំ​លំដាប់​លេខបី​សម្រាប់​ថៃគឺ ផលិត​ផល​ផ្លាស្ទិច និង​កៅ​ស៊ូ​ ដែល​ផ្តល់​ជា​ទឹក​ប្រាក់​ប្រមាណ ២៤.៩ ប៊ី​លាន​ដុល្លារនៃ​ការ​នាំ​ចេញ​សរុប បន្ទាប់​មក​គឺ​ចំណី​អាហារ​ដែល​មាន​តម្លៃ​ប្រមាណ ១៧.៤ ប៊ី​លាន​ដុល្លារ​នៃ​ទំនិញ​ក្នុង​មួយ​ឆ្នាំ។ ចំណែក​មុខ​ទំនិញ​អាហារ​ដែល​ថៃ​ផលិត​ច្រើន​ជាង​គេ​មានដូចជា ត្រី និងស្ករ​ឆៅ។​

៣) វិស័យសេវាកម្ម​

ក្រៅ​ពី​វិស័យ​ដែល​បាន​រៀប​រាប់ខាង​លើ មាន​វិស័យ​មួយ​ទៀត​ចូល​រួម​យ៉ាង​សំ​ខាន់ក្នុង​សេដ្ឋ​កិច្ច​​នោះ​គឺ វិស័​យ​សេវាកម្ម​ដែល​ជួយ​ជំរុញដល់​ GDP បាន​ស្ទើរ​តែពាក់​កណ្តាល (៤៤.៧%)។ វិស័យ​នេះ​អាច​បែង​ចែក​ជា​ចំនួន​ឯកទេស​តាម​ឧស្សា​ហកម្ម​រួម​មាន​ដូចជា ហិរញ្ញ​វត្ថុ សុខាភិបាល ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ការ​លក់​រាយ ទំនាក់​ទំនង និង​ធនាគារ​។ វិស័យ​សេវាកម្ម​នេះ​ផ្តល់​ការ​ងារ​ ៣៧% នៃកំលាំង​ពល​កម្ម​ និង​អាច​ពិចារណា​បាន​ថា​ជា​គន្លឹះ​នៃការ​រីក​ចម្រើន​នាពេល​អនាគត​របស់​សេដ្ឋកិច្ច​ថៃ។​

ភាព​សំខាន់​នៃវិស័យសេវាកម្ម​ដើម្បីកា​ររីក​ចម្រើន​នៃ​សេដ្ឋ​កិច្ចថៃ​ អាស្រ័យ​លើ​​វិ​ស័យ​ដទៃ​ទៀត​ (ដូចជាឧស្សាហកម្ម និង​ផលិត​កម្ម​) ដែល​រស់​រាន​មានជីវិត​ក្នុង​សេដ្ឋ​កិច្ច។ ឧទាហរណ៍​ ពេល​ដែល​ថៃ​អា​ចផលិត​បាន​ទូរស័ព្ទច្រើន​ វា​ស្ថិត​នៅក្នុងវិស័យ​ផលិត​កម្ម​ តម្លៃ​នៃ​ឧស្សា​ហកម្ម​នេះ​បាន​មក​ពី​សេវាកម្ម​បន្ថែមទៃ​ទៀត​​រួម​មាន ​ការ​ចែក​ចាយ ការ​លក់​រាយ និងការ​គាំ​ទ្រអតិថិជន (customer support)។ យោង​តាម​សេដ្ឋ​វិទូ​មួយ​ចំនួន​ ផ្លូវ​ដែលអាចបង្កើត​ឲ្យ​មាន​សក្តា​នុពល​ពិត​ប្រាកដគឺ មានការ​ចូល​រួម​ចំណែក​ពី​រដ្ឋ​និងវិស័យ​​ឯក​ជន​។ អ្នក​ជំនាញ​ទាំង​អស់​នេះ​ជឿ​ជាក់​ថា​ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការធ្វើនិយតកម្មលើ​គុណភាពនឹងនាំមកនូវស្តង់ដារប្រសើរឡើង។ បង្កើន​នូវ​ស្តង់​ដារគុណ​ភាព​ជា​លទ្ធ​ផល​ក្នុង​ការ​កើន​ឡើង​នៃធាតុ​ចេញ (output)។ ការ​ផ្លាស់​ប្តូរ​នេះ​កើត​ឡើង​តំណាល​គ្នាជាមួយ​ការ​រឹត​បន្តឹង​លើ​​គោល​ការ​ណ៍ពាណិជ្ជកម្ម​ដែល​បង្កើត​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រតិបត្តិ​ការ​អាជីវកម្ម​ ជំរុញលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រីក​ចម្រើន និង​វិនិយោគ​ក្នុ​ងប្រទេស​ថៃ។

ដោយ​ឡែក​ទេស​ចរណ៍ជា​ឧស្សាហកម្ម​ដ៏​រឹង​ម៉ាំ​មួយ​ក្នុ​ងវិស័យ​សេវាកម្ម​ ដែលបាន​ចូល​រួម​ប្រមាណ ១៧.៧% នៃ​ GDP សរុប​និង​បានបង្ហាញពីការលូតលាស់ស្ថិរភាពជាង​ឆ្នាំ​មុន​ ហើយ​ការ​រីក​ចម្រើន​នេះ​ត្រូវ​បានគែ​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង​នា​ពេល​អនាគត៕ ​

ដោយ៖​ ​យ៉ាយ៉ា

X
5s