ក្រុមហ៊ុន PPSP បង្កើតកំណត់ត្រាជួញដូរមិនធ្លាប់មាននៅក្នុងផ្សារហ៊ុនកម្ពុជា​



កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន PPSP បានធ្វើការជួញដូរភាគហ៊ុនរហូតដល់ ៣ ០០៤ ៨៨៧ ហ៊ុន ស្មើនឹង ៩៩ ភាគរយ នៃបរិមាណជួញដូរភាគហ៊ុនសរុប។ ដែលជាតួរលេខមួយបានក្លាយជាកំណត់ត្រាបរិមាណជួញដូរច្រើនបំផុត ដែលមិនធ្លាប់មានកាលពីមុនមក បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ផងដែរថា ការជួញដូរភាគហ៊ុនក្រុមហ៊ុន PPSP មានបរិមាណច្រើនសន្ធឹកសន្ធាប់បែប នេះគឺដោយសារតែមានការជួញដូរតាមបែបចរចា ។ ការជួញដូរបែបចរចា បានធ្វើឡើង ៣ ដងរួចមកហើយ បើគិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ដោយការជួញដូរលើកទី១ ត្រូវបានធ្វើឡើង ក្រុមហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ ដោយមានការជួញដូរភាគហ៊ុន ចំនួន ៧៣ ០៩៨ហ៊ុន លើកទីពីរត្រូវបានជួញដូរដោយក្រុមហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុជាមួយបរិមាណ ២ ១៤៤ ៣០០ហ៊ុន ។

ក្រៅពីការជួញដូរតាមបែបចរចា ក៏មានការចរចាតាមបែបដេញថ្លៃដូចគ្នា។ សម្រាប់ការជួញដូរតាមបែបវិធីសាស្រ្ដទាំងពីរនេះមានទឹកប្រាក់សរុបប្រមាណជាង​ ៦ ០៣៤ ពាន់លានរៀល។

គួរបញ្ជក់ផងដែរថាការជួញដូរបែប ចរចារ និង ដេញថ្លៃត្រូវបានដាក់ឲ្យបានសាធារណៈជនប្រើប្រាស់កាលពីដើមឆ្នាំ ២០១៨ មកម្លេះ៕

ប្រភព៖ ផ្សារមូលបត្រកម្ពុជា

X
5s