បើ​អ្នក​​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​អ្នក​នឹង​ជួប​រឿង​បែប​នេះ​ជៀស​មិន​ផុត​ឡើយ​​



           ជាទូទៅ  ​មុខ​ជំនួញ​នីមួយ​ៗ តែង​មាន​បញ្ហា​ក៏​ដូច​ជា​រឿង​ស្មុគស្មាញ​ដែល​ត្រូវ​ជួប​ប្រទះ។  ចំណែក​ឯ​មុខ​ជំនួញ​ជា​លក្ខណៈ​គ្រួសារ​ក៏​ដូច​គ្នា​ផង​ដែរ ។  ដោយ​សារ​​បញ្ហា​អាច​នឹង​កើត​មាន​ឡើង​គ្រប់​ពេល​​ ហើយ​វា​អាច​ជា​បញ្ហា​ធំ ដែល​អ្នក​ត្រូវ​​តែ​ស្វែងយល់​ជា​មុន​ផង​ដែរ​។    ចំណុច​ខាង​ក្រោម​នេះ គឺ​ជា​រឿងរ៉ាវ​ដែល​អ្នក​អាច​​នឹង​ជួប​ប្រទះ   ​នៅ​ពេល​អ្នក​មាន​ជំនួញ​ជា​លក្ខណៈ​គ្រួសារ​មិន​ថា​តូច​ឬ​ធំ​ក្ដី​៖ 

១)  ការ​ប៉ះ​ពាល់​ផ្លូវ​​ចិត្ត​៖  នៅ​ពេល​ដែល​ក្រុម​គ្រួសារ​អ្នក​មាន​បញ្ហា​អ្វី​មួយ​ ។   ​ ប្រាកដ​ណាស់​វា​នឹង​ជះ​​ឥទ្ធិពល​​ ទៅ​លើ​ការ​រក​ស៊ី​ទាំង​នោះ ​ជា​មិន​ខាន​។     បញ្ហា​ទាំង​នោះ​អាច​ជា   ​បញ្ហា​លែង​លះ​ឬ​បែក​បាក់​គ្នា​  បញ្ហា​សុខភាព  បញ្ហា​លុយ​កាក់  ដែល​បញ្ហា​អស់​ទាំង​នោះ​​គឺ​​បង្ហាញ​ពី​ការ​បែកបាក់​ និង​បញ្ហា​ក្នុង​​រង្វង់​គ្រួសារ  ដែល​វា​អាច​ធ្វើ​ឲ្យ​មុខ​ជំនួញ​បរាជ័យ​នូវ​ផ្នែក​ណា​មួយ​ក៏​ថា​បាន​ ។ ​

២)  គ្មាន​របៀប​រៀប​រយ៖  ភាព​គ្មាន​របៀបរៀបរយ​នេះ​គឺ​សំដៅ​ទៅ​លើ​ច្បាប់​ ទម្លាប់ នៃ​ការ​រក​ស៊ី​នេះ​ឯង​។    ជា​ធម្មតា​    បើ​អ្នក​ចង់​ឲ្យ​មុខ​ជំនួញ​កាន់​តែ​ជោគជ័យ   អ្នក​គប្បី​ត្រូវ​បង្កើត​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ ហើយ​អនុវត្ត​វា​ឲ្យ​បាន​ម៉ត់ចត់​។     ប៉ុន្តែ​ការ​រក​ស៊ី​លក្ខណៈ​គ្រួសារ​នេះ​   វា​ហាក់​ដូច​ជា​គ្មាន​ច្បាប់​អ្វី​មួយ​​តឹងរ៉ឹង​ដែល​គ្រប់​គ្នា​ត្រូវ​គោរព​ទាល់​តែ​សោះ។

៣)  ចក្ខុវិស័យ​នៅ​មាន​កំណត់៖  ដោយ​សារ​តែ​ការ​រក​ស៊ី​នេះ​​គឺ​គ្មាន​ការ​រួម​បញ្ចូល​ជាមួយ​អ្នក​ដទៃ។ពេល​គឺ​សម្រាប់​តែ​រង្វង់​​គ្រួសារ​ឯង​។   ហេតុ​នេះ​ហើយ  ​​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ខាត​គំនិត​ពី​ខាង​ក្រៅ ក៏​ដូច​ជា​គំនិត​ចម្រុះ​ផ្សេងៗ​ក្នុង​ការ​រក​ស៊ី​​ផង​ដែរ។

៤)  គ្មាន​ផែនការ​យុត្តិសាស្ត្រ​ត្រឹមត្រូវ៖  ពួក​គេ​គ្មាន​​គម្រោង​ឯកសារ​ ត្រឹម​ត្រូវ​ដែល​បញ្ជាក់​ពី​ការ​រកស៊ី​របស់​ខ្លួន​     ក៏​ដូច​ជា​គ្មាន​​គម្រោង​ផែនការ​សម្រាប់​អនាគត​ផង​ដែរ។  ដែល​វា​នឹង​នាំ​បញ្ហា​ធំ​ដល់​អ្នក​នា​ថ្ងៃ​មុខ​។​ 

៥)  កង្វះ​ភាព​ប៉ិនប្រសប់៖   វា​កើត​ឡើង​ដោយ​សារ​តែ​ការ​ជ្រើសរើស​សមាជិក​គ្រួសារ​ដែល​ពុំ​មាន​​ជំនាញ​នឹង​អ្វី​ដែល​ពួក​គេ​ធ្វើ​។       ​ក្នុង​នោះ​ក៏​ដូច​ជា​គ្មាន​សមត្ថភាព​ចាត់​ចែង​ការងារ​ផង​ដែរ។ ​ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ការ​រក​ស៊ី​នោះ ប្រឈម​មុខ​​នឹង​បុគ្គលិក​ដែល​កង្វះ​ភាព​ប៉ិនប្រសប់។ ​ 

៦)  ឈ្លោះ​ប្រកែក​ពី​គោលដៅ៖  ទោះ​បី​ជា​គ្រួសារ​តែ​មួយ​មែន​ ប៉ុន្តែ​គំនិត​និង​ទស្សនៈ​យល់​ឃើញ​ចំពោះ​ការ​រក​ស៊ី​គឺ​ខុស​ប្លែក​គ្នា។    ហេតុ​នេះ​ហើយ   ​ទើប​វា​ជា​រឿង​ចាំ​បាច់​ណាស់​ ក្នុង​ការ​បង្ហាញ​អំពី​គោលដៅ​ជាក់​លាក់​មួយ  ដើម្បី​ជៀសវាង​ការ​មាន​ជម្លោះ​ក្នុង​គ្រួសារ។ 

៧)  កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជំនាន់​ក្រោយ៖  មុខ​ជំនួញ​លក្ខណៈ​​គ្រួសារ​នេះ   ​តែង​តែ​បន្ត​គ្រប់​ជំនាន់  ហើយ​អ្នក​មិន​អាច​ដឹង​បាន​ទេ​ថា​មុខ​ជំនួញ​នោះ​អាច​ជោគជ័យ​ឬ​អត់​នៅ​ថ្ងៃ​ខាង​មុខ​ ព្រោះ អ្នក​គ្រប់​គ្រង​គឺ​ខុស​គ្នា។     កូន​ៗ​អាច​នឹង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ទៅ​លើ​អាជីវកម្ម​ដែល​ឪពុកម្ដាយ​​ បាន​បន្សល់​ទុក​ឲ្យ​។  ដូច​នេះ​វា​គឺ​ជា​បញ្ហា​ស្មុគស្មាញ  ក៏​ដូច​ជា​សញ្ញា​នៃ​ភាព​មិន​ចុះសម្រុង​គ្នា​​នៃ​ការ​រក​ស៊ី​ផង​ដែរ៕

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s