បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុ​ងពិភព​លោក​កំពុង​ត្រៀមខ្លួន​ផ្លាស់​ប្តូរ​ថាមពល​ជា​សកល​



បណ្តាប្រទេសនៅជុំវិញពិភពលោក កំពុងបង្កើនចំណែកនៃថាមពលកកើតឡើងវិញនៅក្នុងថាមពលចម្រុះរបស់ពួកគេ។ ដំណឹង​អាក្រក់​នោះគឺ ពួក​គេ​មិនទាន់​ធ្វើ​វា​ភ្លាម​ៗដើម្បីបានទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ប៉ារីសនោះទេ ដោយ​ចាំ​ឲ្យ​សី​តុណ្ហភាព​មធ្យម​កើន​ទៅក្រោម កម្រិត​ទាបមួយដែល​ប្រសើរ ២​°C ដែល​សី​តុណ្ហ​ភាពនេះវា​នៅលើ​កម្រិត​ឧស្សាហកម្ម​ (preindustrial levels) ហើយ​វាក៏​ជិត​ឈាន​ដល់ ១.°C  (បញ្ជាក់​៖ នេះ​គឺជា​សីតុណ្ហភាពដែលគេ​ប្រើ​នៅ​ក្នុង​ឧស្សា​ហកម្ម​ផ្នែកថាម​ពល)

ការ​កំណត់​នូវ​ការ​ហាម​ឃាត់​សកល​នេះ​វាអាស្រ័យ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ពី​ផូ​ស៊ីល​ទៅ​រក​ស្ថេរ​ភាព​នៃធន​ធាន​ថាម​ពល។ ប៉ុន្តែ​នៅ​មាន​ប្រទេស​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​ថាម​ពល​ពី​ការ​ដុត​ធ្យូង​ដើម្បី​បំពេញតម្រូវ​ថាមពល​ជាប្រចាំសម្រាប់​ការរស់​នៅ។​

ការដែលសម្រេច​បាននូវ​ស្ថេរភាព​ ​ និរន្តរភាពនិងមានតំលៃសមរម្យ ប្រព័ន្ធថាមពល​សកល​នឹង​តម្រូវ​ឲ្យ​មានការ​សហការគ្នា និងវិធីសាស្រ្ត​ជា​ប្រព័ន្ធ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ និង​ឱកាស​នៃ ការ​ធ្វើ​អាជីវកម្ម​ដូច​ជា​បច្ចេក​វិទ្យា​ថ្មី​សម្រាប់​ Fourth Industrial Revolution នេះបើ​យោ​ង​តាមបោះ​ពុម្ព​ផ្សាយ​ចុង​ក្រោយ​ពី World Economic Forum’s Fostering Effective Energy Transition report

របាយ​ការណ៍បង្ហាញ​​ពីសន្ទស្ស៍ Energy Transition Index (ETI) ដែល​ជាការ​ប្រៀប​ធៀប​វិស័យ​ថាមពល​នៃ​ ១១៥ ប្រទេស​ និង​វិភាគ​ពីការ​ត្រៀម​រួច​រាល់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ថាមពល​របស់​ពួកគេ។ វាធ្វើ​ឡើង​ដោយ​ការ​កំណត់ benchmark នៃ​ប្រព័ន្ធ​ថាមពល​របស់ប្រទេស​នី​មួយ​ៗផ្អែក​ទៅលើ ថាមពលត្រី​កោណរួមមានសន្តិសុខថាមពលនិងការចូលដំណើរការ ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ និង​ការ​រីក​ចម្រើន​ ស្ថេរភាព​នៃ​បរិស្ថាន​ និង​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពួក​គេ​បាន​សម្រេច​ជោគជ័យ​នា​ពេល​អនាគត។

អ្នក​ដែល​​ឈាន​មុខគេក្នុ​ងការ​ផ្លាស់​ប្តូរ​នេះ

វា​មាន​ការ​ផ្លាស់ប្តូរ​បន្តិច​ពី​ឆ្នាំ​មុន​នៅលើ​កំពូល​តារាងជាមួយ​បណ្តា​ប្រទេសអឺរ៉ុប​ប៉ែក​ខាង​ជើង​ និងខាង​លិច​ដែល​នៅ​តែ​បន្តគ្រប់គ្រង​គ្រប​ដណ្តប់ ដោយស៊ុយ​អែត​បាន​នៅ​លំ​ដាប់​លេខ​ ១ តាម​បន្ត​ដោយ​ស្វីស និង​នរវែស។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​សន្ទស្សការ​ផ្លាស់​ប្តូរ​ថាមពល​ឆ្នាំ ២០១៩៖
១) ប្រទេសស៊ុយអែត មាន ៧៤,៩% ជាប់ចំណាត់ថ្នាក់លេខ ១
២) ប្រទេសស្វីស មាន ៧៤,៣% ជាប់ចំណាត់ថ្នាក់លេខ ២
៣) ប្រទេសន័រវែស មាន ៧៣,៤% ជាប់ចំណាត់ថ្នាក់លេខ ៣
៤) ប្រទេសហ្វាំងឡង់ មាន ៧៣% ជាប់ចំណាត់ថ្នាក់លេខ ៤
៥) ប្រទេសដាណឺម៉ាក មាន ៧២,២% ជាប់ចំណាត់ថ្នាក់លេខ ៥
៦) ប្រទេសអូស្រ្តាលី មាន ៧០,៧% ជាប់ចំណាត់ថ្នាក់លេខ ៦
៧) ប្រទេសអង់គ្លេសមាន ៧០,២% ជាប់ចំណាត់ថ្នាក់លេខ ៧
៨) ប្រទេសបារាំង មាន ៦៨,៦%  ជាប់ចំណាត់ថ្នាក់លេខ ៨
៩) ប្រទេសហូឡង់ មាន ៦៨,៥% ជាប់ចំណាត់ថ្នាក់លេខ ៩
១០) ប្រទសអ៊ីស្លង់ មាន ៦៨,៥% ជាប់ចំណាត់ថ្នាក់លេខ ១០

របាយការណ៍នេះបានឱ្យដឹងថា ថ្វីបើ​មានភាពសម្បូរបែបនៃប្រទេសដែលដំណើរ​ការ​អនុវត្តបាន​ដល់​កំពូល​​ថាមពល​ចម្រុះ ប្រព័ន្ធ​និងធនធាន​​របស់​ពួកគេក៏​ដោយ ពួកគេ​នៅ​តែមាន​លក្ខណៈជាក់​លាក់ក្នុង​ការ​បង្ហាញពីកម្រិត​កំពូល​នៃ​ការរួមបញ្ចូលគ្នានូវ​បច្ចេកទេសមួយ និង​ប្រសិទ្ធិភាព​នៃ​ការ​ពហុ​បង្កើត និង​ការ​អនុវត្ត​​។

ផ្ទុយ​ទៅ​វិញ​ប្រទេ​ស​ដែល​នៅ​ខាង​ក្រោម​គេនៃ​ចំនាត់​ថ្នាក់​តែង​ជា​អ្នក​ខ្វះ​​ប្រសិទ្ធិភាព​លើ​លក្ខខណ្ឌ​ច្បាប់​ និង​រង​ភាព​លំបាក​នៃស្ថេរ​ភាព​ផ្នែកនយោបាយ។ ក្រៅ​ពី​នេះ​​ភាព​ប្រទាំង​គ្នា​នៃ​ភូមិសាស្រ្ត​នយោបាយ​ ឬ​ផ្អែក​លើ​ផូស៊ីល​ឥន្ធនៈ​ចាស់ៗហេដ្ឋារចនាសម្ព័ន្ធបង្កើតថាមពលដែលដាក់កំហិតលើឱកាសដើម្បីអភិវឌ្ឍលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរថាមពល។ អ្នក​នាំ​ចេញ​ផូ​ស៊ីល​ឥន្ធនៈដូចជា នី​ហ្សេរីយ៉ា មូ​ហ្សាំប៊ិក​ និ​ង វ៉េ​ណេ​ហ្សូ​អេឡា ប្រឈម​មុខ​ខ្លាំ​ង​នឹង​ការ​របាំង​នៃ​ការ​ផ្លាស់​ប្តូរ​ថាមពល​ដូចប្រទេសដែលមានការប្រើប្រាស់ធ្យូងថ្មខ្ពស់ដូចជាអាហ្វ្រិកខាងត្បូងនិងម៉ុងហ្គោលីដែរ។

ការ​ផ្លាស់​ប្តូរ៖ របាយការណ៍​បាន​ពន្លេច​ឡើង​ផ្នែក​ដែល​​មាន​ភាពប្រកួត​ប្រជែង​កំពូល។ ជារួមការ​ផ្លាស់ថាម​ពល​សកល​បាន​បង្ហាញ​នូវ​ការ​កើន​ឡើងពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំនៃមធ្យម​​ភាគ​​​សន្ទស្ស៍នៃការផ្លាស់​ប្តូរ​ថាមពល​សកល ​ដែលពិន្ទុស្ថិត​នៅ​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ នេះ​ជា​ការ​វិភាគ។

សន្តិសុខ​សុវត្ថិភាព​ និង​ការ​ឈាន​ទៅ​ដល់​ថាមពល៖ បាន​ពិន្ទុ​ខាង​លើ​បាន​បង្ហាញ​ថា ការ​កែ​លម្អ​ដ៏អស្ចារ្យ​ជំរុញដោយការកើនឡើងនៃការប្រើប្រាស់ថាមពលអគ្គីសនីនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនជាពិសេសនៅអាស៊ី។

និរន្តរភាព​បរិស្ថាន៖ ពិន្ទុបានកែលម្អបន្តិចបន្តួចដែលចង្អុលបង្ហាញពីភាពខ្វះខាតនៃការរីកចំរើន។

ការ​រីក​ចម្រើន​ និងលូត​លាស់​នៃ​សេដ្ឋ​កិច្ច​៖ ​ពិន្ទុ​បាន​ធ្លាក់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ យោង​តាម​ការ​កើន​ឡើង​ថ្លៃ​អគ្គិសនី​សម្រាប់​គ្រួសារ​ និង​ការប្រែ​ប្រួល​​តម្លៃ​ទំនិញ​។

ក្តី​សង្ឃឹម​គឺ​ថាដោយ​ការ​ជំរុញជាតិ​លើក​ទឹក​ចិត្ត​ដល់​ជាតិនីមួយ​ៗ ក្នុ​ងការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ថាមពល​ ជាការគាំ​ទ្រដោយ​ម្ចាស់​ភាគ​ហ៊ុន​សកល​ដទៃ​ទៀត​តាមជំហាន​ទាំង​នេះ នោះ​ពិភព​លោក​នឹង​ខិត​ទៅ​យ៉ាង​ជិត​ស្និតនឹង​ការ​កសាង​ប្រព័ន្ធ​ថាមពល​ផ្អែក​លើ​និរន្តរភាព សន្តិសុខ តម្លៃមួយ​ដែល​សម​រម្យនិងការ​រួម​បញ្ចូល​គ្នា៕

ដោយ៖ យ៉ាយ៉ា

 

X
5s