កម្មវិធី Gantter ផ្ដល់អត្ថប្រយោជន៍ច្រើនដល់ម្ចាស់អាជីវកម្មនិងអ្នកប្រើប្រាស់​



Gantter  គឺជាកម្មវិធីដែលផ្ដល់សេវាកម្មដូចជា ការគ្រប់គ្រង រៀបចំគម្រោងផែនការ ការរៀបចំកាលវិភាគ និងអាចចែករំលែកព័ត៌មាន ព្រមទាំងផ្ញើឯកសារផ្សេងៗឲ្យគ្នាទៅវិញទៅមកតាមបណ្ដាញអ៊ីនធឺណេត វាជាកម្មវិធីមួយដែលត្រូវបានគេបង្កើតឡើងផ្សារភ្ជាប់ជាមួយនឹងកម្មវិធី Google Drive ហើយជាកម្មវិធីដែលមានមុខងារច្រើនសម្រាប់ការគ្រប់គ្រងគំរោងផែនការ និងការរៀបចំកាលវិភាគនានា។      

កម្មវិធីដែលមានឈ្មោះថា Gantter  នេះក៏អាចផ្ដល់នូវភាពងាយស្រួលផងដែរសម្រាប់អ្នកប្រើប្រាស់ដែលចង់រៀបចំផែនការផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងកាលវិភាគក្នុងការសាងសង់ ជាពិសេសវាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយនូវគំរោងដែលមានភាពស្មុគស្មាញច្រើនដូចជា ការសាងសង់ ការរចនា និងការរៀបចំនូវគំរោងផែនការផ្នែកសេវាកម្មព័ត៌មានវិទ្យាជាដើម ។

Gantter  គឺជាកម្មវិធីមួយដែលមានអ្នកប្រើ និងអាជីវកម្មជាច្រើនប្រភេទបាននឹងកំពុងប្រើប្រាស់យ៉ាងច្រើន ដោយសារតែវាជាកម្មវិធីផ្ដល់នូវសេវាកម្មលើបណ្ដាញអ៊ីនធើណេត និងមាននូវមុខងារដែលមានសមត្ថភាពខ្ពស់ងាយស្រួលក្នុងការគ្រប់គ្រងរៀបចំគំរោងនានាជាច្រើន ព្រមទាំងជាកម្មវិធីដែលអាចប្រើប្រាស់ជាមួយ Google Drive  និងអាចចែករំលែកឯកសាររួមគ្នាបានយ៉ាងងាយស្រួលទៀតផង។

លក្ខណៈពិសេសៗរបស់កម្មវិធី Gantter  មានដូចជា ៖

១​) ការគ្រប់គ្រងគំរោង                          

 ២) ការរៀបចំកាលវិភាគផ្ទាល់លើបណ្ដាញអ៊ីនធឺណេត

៣) ការចែករំលែកឯកសារនានា 

៤) អាចប្រើប្រាស់ជាមួយ Google Drive

៥) អាចបើកមើលឯកសារផ្សេងៗ

ដើម្បីអាចប្រើប្រាស់នូវមុខងារពិសេសៗទាំងអស់នេះ និងមុខងារផ្សេងៗជាច្រើនទៀតរបស់កម្មវិធី Gantter  បានគឺតំរូវឲ្យអ្នកប្រើប្រាស់ត្រូវបង់សេវាកម្មប្រចាំខែចំនួន ៥ ដុល្លារក្នុងមួយខែ៕

ដោយ៖ វឌ្ឍនា

 

X
5s