រឿងរ៉ាវ ១០ យ៉ាងដែលអ្នកអាចនឹងមិនដឹងពីប្រទេសព្រុយណេ​



ព្រុយណេ ជា​ប្រទេស​ដែល​ស្ថិត​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍លើ​ឆ្នេរ​ភាគ​ពាយព្យ​នៃ​កោះបរ​នេអូរ  ជាប់​ជា​មួយ​រដ្ឋ​សាបា​ និង​សារ៉ា​វ៉ាក់​នៃ​សហព័ន្ធម៉ាលេ​ស្យា។ មាន​ផ្ទៃដី​សរុប​ 5,765 គម​2 ដែល​ក្នុង​នោះ ៨.៦% ជា​ដែន​ទឹក ប្រជា​ជន​សរុប​មាន​ប្រមាណ ៤១៧,២០០នាក់ គិត​ត្រឹម​ឆ្នាំ ២០១៥ និង​ដង់​ស៊ី​តេប្រជាជន​ចំនួន​ ៧២.១១នាក់/គម2​។ ភាសាប្រើ​ប្រាស់​គឺ​ភាសា ម៉ាឡេ ភាសា​ផ្លូវ​ការ​គឺ​អង់​គ្លេស កាន់​សាសនា​ ម៉ូស្លីម។

មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​មិនបាន​ដឹង​ពី​ប្រទេស​ព្រុយ​ណេ​នេះ៖

១) ការពិត​ព្រុយ​ណេ​ទទួល​ឯក​រាជ្យ​នៅ​ថ្ងៃ​ទី ១ មករា ១៩៨៤ តែ​គេ​តែង​ប្រារព្ធ​បុណ្យ​ឯក​រាជ្យ​នៅ​ថ្ងៃទី ២៣ កុម្ភៈ រៀង​រាល់​ឆ្នាំ​ទៅ​វិញ។

២) យោង​តាម​របាយ​ការ​ណ៍​របស់ IMF ​ព្រុយ​ណេ​ជា​ប្រទេសអ្នក​មាន​លំដាប់​ទី ៥ ក្នុ​ងពិភព​លោក​ ហើយ​សេដ្ឋ​កិច្ច​របស់​ពួក​គេ​ពឹង​ផ្អែក​លើ​ការ​បំរុង​ធំ​បំផុត​នៃ​ប្រេង​កាត ឧស្ម័ន ​និង​ធ្យូង​ថ្ម។

៣) ស្តេច​ស៊ុល​តង់នៃ​ប្រទេស​ព្រុយ​ណេ​ (Sultan of Brunei) គឺជា​ស្តេច​ដែល​មានលំដាប់​ទី​២ លើ​ពិភព​លោក​បន្ទាប់​ពី​ស្តេច​ថៃ។ ​ព្រះ​អង្គ​មាន​ឡាន​ទំនើបជាង ៥,០០០ គ្រឿង។

៤) ​ព្រុយ​ណេ​កាន់​កាប់​ ២​ ផ្នែក​តូច​នៃ​ដែន​ដី​កោះ​បរនេអូ​រ។

៥) ប្រជាជន​​ព្រុយ​ណេ​មាន​ប្រមាណ ៤០០ ពាន់​នាក់តិចជាងទីក្រុង Leicester

៦) ​ព្រុយ​ណេ​ចូល​រួម​កី​ឡា​អូ​ឡាំ​ពិច​ជាលើក​ដំបូង​នៅ​ឆ្នាំ ១៩៨៨ ​នៅ​ពេល​ដែល​គណៈ​ប្រតិ​ភូ​របស់​ពួកគេ​មាន​មន្ត្រី​តែ​ម្នាក់និង​គ្មាន​អត្តពលិក

៧) ​ព្រុយ​ណេ​មិន​ដែល​ឈ្នះមេ​ដាយ​អូ​ឡាំពិច ឬ​ពានរង្វាន់​ណូ​បែល​ទេ តែ​ក្រុម​បាល់​ទាត់​របស់​គេ​បាន​ឈ្នះ​ Malaysia Cup នៅ​ក្នុង​ឆ្នាំ ១៩៩៩។

៨) ប្រពៃ​ណី​វប្បធម៌​ព្រុយ​ណេ​មិន​ធ្វើ​ការ​ចាប់​ដៃ​ដើម្បីជាការ​ស្វាគមន៍រវាង​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ឡើយ។

​៩) ការ​ឲ្យ​សញ្ញាមេដៃ ជាការ​បង្ហាញពី​ការ​គួរ​សម​។

១០) Belalong Tree Frog ជា​ប្រភេទកញ្ចាញ់​ចេក​កម្រ​ដែល​គេ​រក​ឃើញថាមាន​​នៅតែ​ប្រទេស​​ព្រុយ​ណេ​ប៉ុណ្ណោះ។​

ដោយ៖​ យ៉ាយ៉ា

 

X
5s