អាចពង្រីកសាខាបានស្ទើរទូទាំងពិភពលោក បែរជា 7-Eleven មិនអាចឈរជើងបាននៅទឹកដីប្រទេសមួយនេះទៅវិញ​



៦០,០០០​ ហាង​អាច​បើក​ដំណើរ​ការ​ដោយ​គ្មា​ន​បញ្ហា គ្មាន​ជម្លោះ​អ្វី​សោះ តែ​បែរជា​ត្រូវ​ចាញ់​ដៃ​នៅ​ឥណ្ឌូនេស៊ី​ទៅ​វិញ។ វា​ជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ​ទេ​មែន​ទេ ដែល​អាជីវកម្ម​ខ្នាត​យក្ស​នឹង​គេ​ដែរ​ មិនអាច​ទាញ​យក​ផល​ពី​ទីផ្សារ​ដ៏​ធំបាន។

១) ប្រវត្តិ​នៃការចាប់​កំណើត​ទីផ្សារ​នៅឥណ្ឌូ​នេស៊ី​​
7-Eleven ធ្វើ​ការ​ចាប់​កំណើតចុះ​ចត​ដំបូង​លើ​ច្រាំង​ក្នុង​ទឹក​ដី​ឥណ្ឌូ​នេ​ស៊ី​ក្នុង​ឆ្នាំ ២០០៩ ដោយ​អាជីវកម្ម​ដំបូង​នោះ​ផ្តល់​ជាការ​លក់​បារី អាហារសម្រន់ នំ​កញ្ចប់​ជាដើម​ ក្រោយ​មក​ទើប​មាន​ជា​ការ​ផ្តល់​សេវា​លក់​ទំនិញ​គ្រប់​មុខ។ ស្ថិតិ​អ្នកដែល​និយម​ចូល7-Eleven មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ​ ២៥​ ឆ្នាំ ដោយ​សារ​វា​ជា​ហាង​ដែល​ផ្តល់​ជូន​នូវ​ការ​កម្សាន្ត ដូចជា​ free Wi-Fi ជជែក​លេង​ជា​មួយ​មិត្ត​ភក្តិ​ ជាពិសេស​នោះ​ជា​កន្លែង​លក់​គ្រឿង​ស្រវឹង​ដែល​មាន​តម្លៃថោក។​ តែ​ជាអកុសល ក្រុមហ៊ុនយក្សមួយនេះ​រស់​រាន​មានជី​វិត​នៅ​លើ​ទឹក​ដីឥណ្ឌូ​នេស៊ី​បាន​ត្រឹម​ ៨ឆ្នាំ ក៏​ត្រូវ​បរាជ័យទៅ​វិញ​។

២) ការ​រីក​ចម្រើន​របស់ 7-Eleven មាន​ពេល​កំណត់
ការ​ដែល​ផ្លាស់​ប្តូរ​ទីផ្សារ​របស់​ខ្លួន​ពី​ការដែល​ផ្គត់​ផ្គង់​បារី​ និង​អាហារសម្រន់​តិច​តួច​ ទៅជា​ការ​លក់​ទំ​និញ​សឹង​គ្រប់​មុខ បានធ្វើ​ឲ្យ​ 7-Eleven រី​ក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​នៅ​ហ្សាការតា និង​ទីក្រុង​ផ្សេង​ៗ​ទៀត។ ក្នុង​ឆ្នាំ ២០១០ មាន​ ២១ហាង ២០១២ មាន​ ១០០ហាង និង ២០១៤ មាន​ ១៩០ ហាង​ ហើយ​ក្នុង​ឆ្នាំ ២០១៤ នេះ​ជា​ឆ្នាំ​មួយ​ដែល​មាន​ចំណូល​ពី​ការ​លក់​ខ្ពស់​ជា​ប្រវត្តិ​សាស្រ្ត​ដែល​មាន​រហូត​ទៅ​ដល់ ៧៨.២ លាន​ដុល្លារ។

៣) មូល​ហេតុ​នៃ​ការ​បរាជ័យ​របស់ ​ 7-Eleven
គ្មានហេតុ​ផល​ច្រើន​ទេ​នៅ​ពី​ក្រោយ​ភាព​បរាជ័យ​របស់​ ​ 7-Eleven លើ​ទឹក​ដី​ប្រជុំ​កោះ​ធំ​ជាង​គេ​លើ​ពិភព​លោក​នេះ ហើយ​ហេតុ​ផល​នោះ​គឺ​ដោយ​សារ​ការ​ប្រកួត​ប្រជែង។ មុន​ពេល​​ 7-Eleven ចូល​ទីផ្សារ​ឥណ្ឌូ​នេស៊ី​ នៅឆ្នាំ ២០០៧ ហាង​លក់​រាយ​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ ១២,០០០ ហាង​រួច​ទៅ​ហើយ​ទូទាំង​ប្រជុំ​កោះ ហើយ​នៅ​ឆ្នាំ ២០០៤ កើន​ដល់​ ៤០,០០០​ហាង នៅក្នុង​ប្រទេស​មួយ​នេះ​ទីផ្សារតូច​ដូច​ជា​ការ​បើក​ហាង​លក់​រាយ​បែប​នេះ​មានការ​រី​កចម្រើន​ឆាប់​រហ័សបំផុត​។ ចង់​ដឹង​ថា​ហាង​លក់​រាយ​ក្នុង​ស្រុក​មាន​សន្ទុះ​អាជីវកម្ម​បែប​ណា​ទើ​អាច​ផ្តួល 7-Eleven បាន​ តោះក្រឡែក​ទៅមើលចំណែក​ទីផ្សារនៃ​ហាង​លក់​រាយ​ក្នុង​ស្រុកធៀប​ទៅ​នឹង​ ​​​​7-Eleven ក្នុង​ឆ្នាំ ២០១៦៖

Alphamart មាន​ ១០,០០០ Stores = ៣៨% ចំណែក​ទី​ផ្សារ
Indomaret មាន ១៥,០០០ Stores = ៤៧% ចំណែក​ទី​ផ្សារ
7-Eleven មាន ១៩០ Stores = .% ចំណែក​ទី​ផ្សារ

គេ​សង្កេត​ឃើញ​ថា 7-Eleven ឡើង​ដល់​កំពូល​នៃ​ចំណូល​ក្នុង​ឆ្នាំ ២០១៤ តែ​បន្ទាប់​ពី​ពេល​នោះ​មក​ស្ថាន​ភាព​អាជីវកម្ម​ក៏​បានដាំ​ក្បាល​ចុះ ត្រឹមតែ​រយៈ​​ ២ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់​ពី​រីក​ចម្រើន​ខ្លាំង​ ហាង​ទាំង​អស់​របស់ 7-Eleven ត្រូវ​បា​ន​បិទ​ទ្វារ​តែ​ម្តង។ គេ​កត់​សម្គាល់​ឃើញ​ថា​វា​ចាប់​ផ្តើម​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ ២០១៥ ក៏​ដោយ​សារ​រដ្ឋាភិបាន​ហាម​ប្រាម​មិន​ឲ្យ​មា​នលក់​គ្រឿងស្រវឹង​តាម​បណ្តា​ mini-marts បន្តទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s