ថ្ងៃស្អែក Galaxy S7 ចេញផ្លូវការហើយ តើលោកអ្នកដឹងអ្វីខ្លះពីលក្ខណៈសម្បត្តិរបស់ កំពូលស្មាតហ្វូននេះ?
ថ្ងៃស្អែកនេះ ក្រុមហ៊ុន Samsung នឹងប្រកាសចេញស្មាតហ្វូនថ្មីពីរម៉ូដែលគឺ Galaxy S7 និង Galaxy S7 Edge។ បើផ្អែកតាមចចាមអារ៉ាមពីលក្ខណៈសម្បត្តិ និងរូបបែកធ្លាយកន្លងមកឱ្យដឹងថា កំពូលស្មាតហ្វូននេះ នឹងត្រូវក្រុមហ៊ុន Samsung ធ្វើការរចនារូបរាងថ្មីមានភាពខុសគ្នានឹង Galaxy S6។ ស្មាតហ្វូន Galaxy S6 ដែលចេញកាលពីឆ្នាំ២០១៥ គឺត្រូវបានផលិតពីលោហធាតុ និងកញ្ចក់ផ្ដល់ភាពទាន់សម័យពេលកាន់នឹងដៃ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិដែលបានលេចឮថា នឹងបំពាក់នៅលើ Galaxy S7/S7 Edge៖
-Galaxy S7 មានពីរទំហំ ហើយមួយក្នុងចំណោមនោះនឹងមានអេក្រង់កោង៖
តាមរូបដែលបានបែកធ្លាយកន្លងទៅ បង្ហាញថា Galaxy S7 នឹងមានរូបរាងឌីហ្សាញស្រដៀងខ្លាំងទៅនឹង Galaxy S6។ គណនី @evleaks បានបង្ហោះរូបរាងមួយចំនួនអំពីស្មាតហ្វូនថ្មីនេះ ដែលគេសង្កេតឃើញវា មានរូបរាងមិនខុសគ្នាខ្លាំងនឹង Galaxy ជំនាន់មុននោះទេ។
Samsung អាចនឹងបន្ថែមជម្រើសពណ៌ខ្មៅលើ Galaxy S ជំនាន់ទី៧ នេះ ខណៈដែល Galaxy S6 មានត្រឹមតែពណ៌ខៀវចាស់ ដែលមិនមានពណ៌ខ្មៅទេ។ Samsung ប្រកាស Galaxy S7 មានពណ៌ខ្មៅ, ប្រាក់, ស និងពណ៌មាស។
Galaxy S7 Edge ជាស្មាតហ្វូនកោងដែលមានអេក្រង់ ៥,៥អ៊ីញ ខណៈ ដែល Galaxy S7 ដែលមានអេក្រង់រាបស្មើ មានអេក្រង់ ៥,១អ៊ីញ។ យ៉ាងណាអេក្រង់ស្មាតហ្វូនទាំងពីរនឹងមានទំហំ resolution ដូចគ្នាគឺ qHD 1440x2560px បច្ចេកវិទ្យា Super AMOLED បង្ហាញរូបច្បាស់ម៉ត់ល្អ។