កត្តាទាំង ៤នេះហើយដែលជំរុញឲ្យសិង្ហបុរីក្លាយជាប្រទេសអ្នកមាន
សិង្ហបុរីជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចំរើន ជាពិសេសនៅពេលដែលគេវាបានចូលទៅក្នុងពាណិជ្ជកម្មអន្តរជាតិ ដូច្នេះមានផ្លូវច្រើនដែលជម្រុញឲ្យសិង្ហបុរីក្លាយជាអ្នកមានបាន។ គេបានខិតខំខ្លាំងណាស់ដើម្បីរុញឧស្សាហកម្មជាច្រើននៅក្នុងប្រទេសឲ្យរីកលូតលាស់ ក៏ដូចជាកត្តាសំខាន់មួយចំនួនទៀតទោះបីជាសិង្ហបុរីខ្វះខាតដីជាងប្រទេសផ្សេងក៏ដោយ។ ដូច្នេះក្រឡែកទៅមើលវិស័យសំខាន់ៗ ដែលនាំឲ្យសិង្ហបុរីរីកលូតលាស់៖
១) វិស័យហិរញ្ញវត្ថុ
សិង្ហបុរីមានមោទនភាពចំពោះខ្លួនឯងណាស់ទៅលើសុខភាពវិស័យហិរញ្ញវត្ថុ ដែលវាជាសក្តានុពលសំខាន់មួយក្នុងការគៀរគរ និងប្រមូលផ្តុំសម្រាប់ទ្រព្យសម្បត្តិជាលក្ខណៈរូបវន្តបុគ្គល។ សក្តានុពលនេះគឺជាផ្នែកមួយនៃផលវិបាកដូចគ្នាដែលនាំឲ្យសិង្ហបុរីជួបនូវស្ថេរភាពសេដ្ឋកិច្ច ហើយផលវិបាកនោះមានដូចជា អ្នកដែលមានទ្រព្យសម្បត្តិច្រើន អ្នកមាន រីករាយនឹងការចំណាយទាបលើការបង់ពន្ធក្នុងប្រទេសនេះ។ វិស័យហិរញ្ញវត្ថុនៅប្រទេសសិង្ហបុរីគឺធំសមល្មមគ្រប់គ្រាន់ក្នុងការដែលនាំឲ្យប្រជាជនចូលរួមក្នុងឱកាសទាំងនេះបាន។ អ្នកដែលធ្លាប់ទទួលបានបំពាក់បំប៉នបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ អាចពិចារណាចង់ស្វែងយល់ពីសក្តានុពលរបស់ពួកគេជាពិសេសនៅសិង្ហបុរី។
២) វិស័យអចលនទ្រព្យ
ដូចនៅតាមបណ្តាប្រទេសមួយចំនួនទៀតដែរ អចលនទ្រព្យអាចជាប្រភពសំខាន់អស្ចារ្យដើម្បីកា្លយជាអ្នកមានបាន តែវាចៀសមិនផុតពីការឡើងនិងចុះ។ អ្វីដែលគួរចងចាំសិង្ហបុរីជាប្រទេសតូចមួយ ចង់កសាងអាគារមួយ ផ្ទះមួយហាងមួយ ជារឿងពិបាក ដោយសារតែឧបសគ្គនៃទីតាំងភូមិសាស្ត្រ។ វាជាហេតុនាំឲ្យខុសដូនៅសិង្ហបុរីមាតម្លៃស្ទើរតែថ្លៃជាងខុនដូនៅតាមទីក្រុងផ្សេងលើពិភពលោក។ ដោយសារមូលហេតុមួយនេះហើយទើបធ្វើឲ្យអ្នកដែលវិនិយោគលើវិស័យអចលនទ្រព្យក្លាយជាអ្នកមាន ហើយវាក៏ជាកត្តាបង្កើនចំនូលដល់សេដ្ឋកិច្ចជាតិដូចគ្នា។
៣) វិស័យគ្រប់គ្រងផ្នែកលក់
មនុសុ្សភាគច្រើនមិនបានគិតថា ការលក់ជាអាជីពពិសេសដែលអាចផ្តល់ចំណូលពិសេសបានគួរសម តែអ្វីដែលគូរចងចាំគឺការងារលក់អាចទទួលបានចំណូលតិចឬច្រើន ចាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងធម្មជាតិនៃទីផ្សារ។ សិង្ហបុរីគឺជាប្រជុំនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ចំណែកឯរូបវ័ន្តបុគ្គលដែលគ្រប់គ្រងការងារលក់របស់ពួកគេហើយអាចរកប្រាក់បាន ច្រើនគួរសមតាមរយៈការប្រើប្រាស់ទូរស័ព្ទចល័ត ក៏ដូចជាការផ្តោតទៅលើប្រព័ន្ធតិចណូឡូជី។
៤) វិស័យជីវបច្ចេកវិទ្យា
ឧស្សាហកម្មមួយដែលមានសន្ទុះរីកចម្រើនលឿនគឺវិស័យជីវបច្ចេកវិទ្យា។ ដើម្បីទៅរកវិសាលភាពមួយ សិង្ហបុរីបានធ្វើការប្រកួតប្រជែងជាមួយនឹងកូរ៉រេខាងត្បូងដែលនឹងធ្វើឱ្យមានការអភិវឌ្ឍន៍នៅក្នុងវិស័យជីវសាស្រ្តរបស់សឹង្ហបូរីបានបន្ថែមទៀត។ ជីវបច្ចេកវិទ្យាជាផ្នែកមួយធំនិងសំខាន់ ដូច្នេះវាអាចមានឱកាសស្វែងរកប្រាក់ចំណូលបានច្រើនសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើអាជីពមួយនេះ ហើយសិង្ហបុរីព្យាយាមរុញ និងធ្វើទីផ្សារខ្លាំងទៅលើវីស័យជីវបច្ចេកវិទ្យា។
៥) វិស្វកម្មអគ្គិសនី
ទោះមានគេស្គាល់តិចជាងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យក៏ដោយ តែឧស្សាហកម្មមួយដែលធំសម្រាប់់សិង្ហបុរីគឺឧស្សាហកម្មអេឡិចត្រូនិច។ អេឡិចត្រូនិចគឺជាការនាំចេញសំខាន់ធំមួយរបស់សីង្ហបុរី ដូច្នេះវិស័យមួយនេះវាមានភាពជោគេជ៏យខ្លាំងក្នុងកម្រិតនៃអន្តរជាតិ។ អ្នករៀនផ្នែកវិស្វកម្មអគ្គិសនី ខាងអេឡិចត្រូនិចអាចរកប្រាក់ចំណូលបានខ្ពស់ណាស់ក្នុងមួយឆ្នាំៗ ពិសេសដោយសារមានការបង់ពន្ធទាបផង។ អ្នកដែលមានជំនាញខាងអេឡិចត្រូនិច ឬខាងផ្នែកអគ្គិសនីនេះតែងមានទំនោរទទួលបានចំណូលពីតិចទៅច្រើនលឿន មិនតែប៉ុណ្ណោះពួកគេមានសុវត្ថិភាពការងារជាងសហគ្រិនធម្មតាដែលប្រឈមនឹងហានិភ័យ។
ដោយ៖ យ៉ាយ៉ា